Connect with us

ព័ត៌មានជាតិ

ស្ថានីយថ្លឹងយានយន្ត ខេត្តព្រះវិហារចាប់ផ្តើមសាងសង់ ដែលនឹងអាចឱ្យផ្លូវប្រើប្រាស់បានយូរអង្វែង

បានផុស

នៅ

ព្រះវិហារ៖ គម្រាងសាងសង់ស្ថានីយថ្លឹងយានយន្ត (ស្ថានីយ៍អូរពោធិ៍-ខេត្តព្រះវិហារ) លើផ្លូវជាតិលេខ៦២ គីឡូម៉ែត្រ៥២+០០០ ភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ នៅពេលនេះបានចាប់ផ្ដើមសាងសង់ជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីសាងសង់ស្ថានីយថ្លឹងយានយន្តនេះបានរួចរាល់ ផ្លូវមួយចំនួននៅក្នុងខេត្តព្រះវិហារនឹងប្រើប្រាស់បានយូរអង្វែង ដោយសារតែមិនមានរថយន្តដឹកលើសទម្ងន់បំផ្លិចបំផ្លាញផ្លូវទៀត។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា ថ្ងៃនេះក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បន្តកាយបកដីគ្មានគុណភាព ត្រង់កន្លែងផ្លូវឡានរត់ និងកន្លែងជាប់ពាក់ព័ន្ធដ៏ទៃទៀត លើគម្រាងសាងសង់ស្ថានីយថ្លឹងយានយន្ត (ស្ថានីយ៍អូរពោធិ៍-ខេត្តព្រះវិហារ) លើផ្លូវជាតិលេខ៦២នេះ។

លោក សំ លាងទ្រី បានសំណូមពរពុកម៉ែបងប្អូនដែលជាអ្នកបើកបរតាមដងផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ពោលគឺមិនត្រូវបើកបរលើសល្បឿន ផ្ទុកលើសកំណត់ មិនត្រូវបើកបរវ៉ាជែងទាំងប្រថុយប្រថាន មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង មិនត្រូវដឹកលើកទម្ងន់កំណត់ ឫដឹកសំពីងសំពោង ពិសេសត្រូវពាក់ខ្សែរក្រវ៉ាត់ការពារខ្លួនជានិច្ចមុនពេលបើកបរ និងសូមចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការរាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍យើងពីការឆ្លងរាលដាលជំងឺកូវីដ-១៩៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម