ព័ត៌មានជាតិ
យុវជនរួមភេទជាមួយក្មេងស្រីអាយុក្រោម១៥ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តបាត់ដំបង៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកថ្មគោល ចុះឃាត់ខ្លួនដើម្បីបញ្ជូនតាមផ្លូវច្បាប់ ក្រោយពីទទួលពាក្យបណ្តឹងថា បានរួមភេទជាមួយក្មេងស្រីអាយុក្រោម១៥ឆ្នាំ។
កិច្ចប្រតិបត្តិការនេះ គឺដោយយោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលផង និងដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាផង គឺបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩ និង១០នាទីព្រឹក។
ជំនាញផ្នែកនគរបាលយុត្តិធម៌សហការជាមួយកំលាំងនគរបាលប៉ុស្តិ៍អូរតាគី បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ធី សុខឿត ហៅ ផៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ក្នុងករណីរួមភេទជាមួយជនរងគ្រោះឈ្មោះ ញ ស ក ភេទស្រី អាយុ១៤ ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល។
តាមការសារភាពបានបញ្ជាក់ថា គេពិតជាបានរួមភេទជាមួយក្មេងស្រីនោះបានសម្រេចមួយលើកពិតប្រាកដមែន កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៧យប់ នៅចំណុចក្រុមទី១៥ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញ នៃអធិការដ្ធាននគរបាកស្រុកថ្មគោល បញ្ជូនតាមនីតិវិធីទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ចរាចរណ៍២ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍?