Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​តាកែវ​ទ​ទួល​អំណោយ​ពី​សប្បុរសជន​ទុក​ចែកជូន​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​

បានផុស

នៅ

ព្រឹក​ថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ ​លោក អ៊ូច ​ភា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ ​រួមជា មួយ​លោក​អភិបាលរង​ខេត្ត​ លោកនាយក​រដ្ឋបាល​ បាន​អញ្ជើញ​ទទួល​គ្រឿង​ឧបភោគបរិភោគ​ពី​លោក​ ឡោ ​ជំនិត​ និង​លោកស្រី ​ប្រាក់​ ចាន់រដ្ឋា ​សម្រាប់​ប្រើប្រាស់​ជួយ​ដល់​អ្នក​ខ្វះខាត​ក្នុង​មូលដ្ឋាន​។

អំណោយ​ដែល​ទទួលបាន​មាន​ មី​ខ្លាឃ្មុំ​ចំនួន​២០០​កេស ​ត្រីខ​១០០​យួរ​ ទឹកត្រី​១០០​យួរ​ និង​ថវិកា​ចំនួន​១០០០​ដុល្លារសហរដ្ឋអាមេរិក​(​មួយ​ពាន់​ដុល្លា​រ)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ឡោ ជំនិត ​ដែលជា​ម្ចាស់​អំណោ​យ​បាន​បញ្ជាក់ថា អំណោយ​ទាំងនេះ ​គឺ​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​សម្រាប់​ប្រយុទ្ធ​ប្រឆាំង នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​នៅក្នុង​ខេត្តតាកែវ​។​

ជាមួយគ្នា​នោះ ជំនួសមុខ​រដ្ឋបាលខេត្ត ​និង​ក្នុងនាម​លោក​អភិបាលខេត្ត​ ក៏បាន​ថ្លែងអំណរគុណ​​យ៉ាង​ជ្រាលជ្រៅដល់​លោក​ ឡោ ​ជំនិត​ និង​លោកស្រី​ ប្រាក់ ​ចាន់​រដ្ឋា ​ដែល​បាន​បរិច្ចាក​ថវិកា​ផ្ទាល់ខ្លួន​និង​ឧបត្ថម្ភ​នូវ​គ្រឿងឧបភោគ​មួយចំនួន​ យកមក​ប្រគល់ជូន​រដ្ឋបាលខេត្ត​សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​ដែល​កំពុង​កើតមានឡើង​នៅ​មូលដ្ឋាន​ខេត្ត​​ ជាពិសេស​ទុក​សម្រាប់​ចែកជូន​ដល់​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ខ្នង​ផ្ទះ​អំឡុងពេល​រដ្ឋបាលខេត្ត​សម្រេច​បិទ​ខ្ទប់​នៅ​ភូមិសាស្ត្រ​មួយចំនួន​៕

អត្ថបទ ៖ វីរ​:​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម