Connect with us

ព័ត៌មានជាតិ

សមាជិក​រដ្ឋសភា​ចុះ​ជួប​ក្រុមការងារ ​ក្នុងស្រុក​ប្រាសាទ​បល្ល័ង្ក​រក​បញ្ហា​ប្រឈម ​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន

បានផុស

នៅ

ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ប្រាសាទ​បល្ល័ង្ក​បាន​ដឹកនាំ​ប្រជុំ​ក្រុមការងារ​ដើម្បី​រក​បញ្ហា​ប្រឈម​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក្នុង​ពិធី​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ស្រុក​ប្រាសាទ​បល្ល័ង្ក នៅ​រសៀល​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ ២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម ជា អឿង បាន​មានប្រសាសន៍​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ក្រុមការងារ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​ខិតខំ​រួមគ្នា​សម្រេចបាន​នូវ​សមិទ្ធផល​ល្អៗ​ជាច្រើន​លើ​គ្រប់​វិស័យ រក្សាបាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​បានល្អ​ប្រសើ​ឆ្ពោះទៅមុខ​។

ទន្ទឹមនឹង​លទ្ធផល​នេះ​ ឯកឧត្តម​បានស្នើ​ឲ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ត្រូវខិតខំ​បន្ត​អភិវឌ្ឍ​សមត្ថភាព​បន្ថែម​ទៀត ​ដើម្បី​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​នាពេលខាងមុខ និង​ត្រូវ​រួមសហការ​គ្នា​ក្នុងការ​អនុវត្ត​ការងារ​សំខាន់ៗ រួមមាន​៖

-​ត្រូវ​ថែរក្សា​សុខសន្តិភាព ស្ថិរភាព នយោបាយ និង​រួមគ្នា​ទប់ស្កាត់ ប្រឆាំង​ដាច់ខាត​សកម្មភាព​បច្ចាមិត្ត​នានា ។

– អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​ថែរក្សា​ពង្រឹង​សន្តិសុខ សណ្តាប់ ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​ឲ្យ​បានល្អ​ប្រសើរ​ក្នុងការ​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ​ឲ្យ​មាន​សុវត្ថិភាព​និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ទប់ស្កាត់​នូវ​ការប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​និង​ចូលរួម​អនុវត្ត​និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

– យកចិត្តទុកដាក់​ការផ្តល់សេវា​សាធារណៈ​និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន ត្រូវ​បន្ត​ជំរុញ​និង​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​កាន់តែ​មានការ​កើនឡើង ក្នុងពេលដែល​ប្រទេសជាតិ​យើង​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន យ៉ាង​ឆាប់រហ័ស​។

​ឯកឧត្តម​បាន​ក្រើនរំលឹក​បន្ថែមថា​សូមឱ្យ​បងប្អូន​មន្ត្រី​យើង​រួមទាំង​ប្រជាពលរដ្ឋ​មាន​ស្មារតី​ចូលរួម​ការពារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ឲ្យ​បាន​ធូរស្បើយ​វិល​ទៅ​សភាព​ធម្មតា​វិញ​បានជា​ពិសេស​គឺ​ត្រូវ​អនុវត្តតាម​វិធាន​សុវត្ថិភាព គឺ​៣ ការពារ ៣​កុំ និង​ត្រូវតែមាន​ការចូលរួម​ប្រុងប្រយ័ត្ន​ឲ្យ​បានជា​ប្រចាំ ៕​

អត្ថបទ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម