Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​ នឹង​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១​តាម​ប្រព័ន្ធ​អន​ឡាញ

បានផុស

នៅ

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នឹង​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជា​ជីវៈ លើក​ទី​៤ ឆ្នាំ​២០២១​ តាម​ប្រព័ន្ធ​អន​ឡាញ ​ដូច​ឆ្នាំ​២០២០​កន្លងទៅ​ដែរ​ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩។​

លោកបណ្ឌិត អ៊ិត​ សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៧​ ខែមិថុនា​ ក្នុងឱកាស​អញ្ជើញថ្លែងសុន្ទរកថា ត្រៀម​ចូលរួម​អបអរសាទរ​ក្នុង​ទិវា​នេះថា​ ក្នុង​ស្មារតី​បន្ត​អនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវការរៀបចំ​ទិវា​ជាតិ​ក្នុងឆ្នាំនេះ ត្រូវបាន​បន្តធ្វើ​ក្នុង​ទម្រង់​ជា​យុទ្ធនាការ​តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចដែល​បានរៀបចំ​នៅក្នុង​ឆ្នាំ​២០២០កន្លងមក​ដែរ ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​ទូលំទូលាយ​ទូទាំងប្រទេស​អំពី​សារៈសំខាន់​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈនៅក្នុង​ការអភិវឌ្ឍ​ជំនាញ​ឱ្យ​កាន់​តែមាន​គុណភាព និង​ប្រសិទ្ធភាពសំដៅ​លើកកម្ពស់​សមត្ថ​ភាព​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ក្នុងការ​ចាប់​យក​ឱកាស​ការងារ​កាន់តែ​ល្អ និង​លើកស្ទួយ​កម្រិតជីវភាព​កាន់តែ​ប្រសើរឡើង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត អ៊ិត សំហេង បាន​បន្តថា ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១​នេះ​​ ធ្វើឡើងក្រោម​ប្រធានបទ “TVET ធ្វើ​ឲ្យ​ជំនាញ​កាន់តែ​ប្រសើរ និង​ប្រាក់ចំណូល​ខ្ពស់​ ដែល​នឹងត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ម៉ោង៨និង៣០នាទីព្រឹកតទៅ​តាមរយៈ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ហ្វេ​ស​ប៊ុ​ក​ផេ​ក TVET News នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១​។​

គួរបញ្ជាក់​ថា​ ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ហៅថា​ TVET DAY ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​យ​ក​ថ្ងៃទី​១៥ ខែមិថុនា ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​លើកកម្ពស់​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​សិស្ស និស្សិតយុវជន មាតា​បិតា អាណាព្យាបាល សាធារណជន និង​ផ្នែក​ឯកជន​ឱ្យបាន​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ក្នុងនិង​ក្រៅប្រទេស​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម