Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្តកំពត ចុះ​ពិនិត្យ​ទីតាំង​សម្រាប់ សង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ​ខេត្តកំពត​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២១ នេះ ឯកឧត្តម​ ជាវ តា​យ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត អមដំណើរ ដោយ លោក​អភិបាលរង​ខេត្ត មន្ត្រី​នៃ​មន្ទីរ​អង្គភាព​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​អញ្ជើញ​ជួប​ជាមួយនឹង អ្នកឧកញ៉ា សុខ គង់ អគ្គនាយក​ក្រុមហ៊ុន​សុខា hotel group ដើម្បី​ពិនិត្យ រក​ទីតាំង​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ នៃ​ខេត្តកំពត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចុះពិនិត្យ​ដល់ទី​តាំង ក្នុងឱកាស​នោះ គឺ​ស្ថិតនៅ ជិត​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្លូវ​ឡើង រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ឋានសួគ៌​បូកគោ ដែលជា​ជម្រើស ផ្ដល់ជូន​នឹង​បង្ហាញ​ដោយ​ក្រុមហ៊ុន sokha hotel​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បាន​មានប្រសាសន៍​បញ្ជាក់ថា ការ​ចុះមក​ពិនិត្យ និង​ការជ្រើសរើស​រក​ទីតាំង​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ក្រុង​កំពត ពេលៗ​នេះ គឺ​ផ្អែក​តាម​អនុសាសន៍​ណែនាំ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​២ តាមរយៈ​វីដេអូ Zoom របស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ និង​ដាក់​ឲ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ នៃ​ខេត្តកំពត កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ ដោយ​ធ្វើយ៉ាងណា​ឱ្យ​រដ្ឋបាល​ខេត្តកំពត​មាន​កិច្ចសហការ​នឹងដាក់​សំណើ​ទៅ​ក្រុមហ៊ុន sokha hotel ដើម្បី​ជ្រើសរើស​កំណត់​ទីតាំង​ឲ្យ​បានជា​ក់លាក់​ក្នុង​ដំណើរការ​សាងសង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ រួម​និង​ហេដ្ឋារចនាសម្ព័ន្ធ ឱ្យមាន​លក្ខណៈ​សមរម្យ​ងាយស្រួល បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​បានល្អ ក៏ដូចជា​ការងារ​ដឹក​នាំ​ក្នុង​កិច្ចអភិវឌ្ឍន៍​ក្នុង​តំបន់​ ដែលមាន​សក្ដានុពល​នេះ​ផងដែរ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏បាន​សំណូមពរ​ដល់​អ្នកឧកញ៉ា សុខ គង់ អគ្គនាយក​ក្រុមហ៊ុន សុខាអូតែល ស្នើ​ឲ្យ​មាន​កិច្ចសហការ​ផ្តល់​លទ្ធភាព ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត ដើម្បី​ធ្វើយ៉ាងណា ឱ្យបាន​ដំណើរការ​សាងសង់​អគា​រ​រដ្ឋបាល​ក្រុង​បូកគោ បាន​លេច​ជា​រូបរាង​ឡើង​ឆាប់ៗ​ខាងមុខនេះ​។​

​ក្នុងឱកាស​នោះ អ្នកឧកញ៉ា សុខ គង់ អគ្គនាយក​ក្រុមហ៊ុន sokha hotel group ក៏បាន​សម្ដែង​ការស្វាគមន៍ នឹងចូលរួម​កិច្ចសហការ​គាំទ្រ​ចំពោះ​ដំណើរការ​សាងសង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ​ខេត្តកំពត​នេះ ឲ្យ​បាន​ឆាប់​នៅពេល​ខាងមុខនេះ ដោយ​អ្នកឧកញ៉ា​បាន បង្ហាញ​ទីតាំង​ដី​ដែលជា​ជម្រើស​ការសាងសង់ គឺ​នៅ​ទីតាំង​ស្នាក់ការ​ចាស់​របស់​មន្ទីរ​បរិស្ថាន​ខេត្តកំពត ជាប់​នឹង​ផ្លូវ​នៅ​ជិត​ប៉ុស្តិ៍​ត្រួតពិនិត្យ​ឡើងទៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​តែម្តង​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម