Connect with us

ព័ត៌មានជាតិ

កូរ៉េ​បើក​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​មូលដ្ឋាន​កម្ពុជា​

បានផុស

នៅ

ភ្នំពេញ ៖ ​ការិយាល័យ ក​យ​កា​-KOICA​ប្រចាំ​នៅ​កម្ពុជា នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អ៊ិន​ធឺរ​ណែ​ត​ ដើម្បី​ពង្រឹងសមត្ថភាព​ដល់​ម​ន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅ​តាម​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន បានឱ្យដឹងថា​ វគ្គប​ណ្តុះ​បណ្តាល​នេះ​មាន​រយៈពេល​៣​ឆ្នាំ​(២០២១-២០២៣)​ស្តីពី​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ស​ម្រា​ប់​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​(​កម្ពុជា​)​ដែល​នឹងត្រូវ​ធ្វើឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​រយៈពេល ៧ ថ្ងៃ ចាប់ពី​ថ្ងៃទី​៨ ខែមិថុនា ដល់​ថ្ងៃទី ១៤ ខែមិថុនា​ ឆ្នាំ​២០២១។

គោលបំណង​នៃ​កម្មវិធី​នេះ​គឺ ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​មូលដ្ឋាន​របស់​រដ្ឋាភិបាល​កម្ពុជា តាមរយៈ ការចែករំលែក​បទពិសោធ​ន៍​របស់​ប្រទេស​កូរ៉េ នៅក្នុង​ប្រព័ន្ធ​អភិវឌ្ឍន៍​ធនធានមនុស្ស (HRD) និង​ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស (HRM)​។

វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ​ទី​១ មាន​គោលបំណង ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ការយល់ដឹង​របស់​អ្នកចូលរួម អំពី​សារៈសំខាន់​នៃ​ការបណ្តុះបណ្តាល មន្ត្រី​រដ្ឋាភិបាល និង​ដើម្បី​បង្កើត​ផែនការ​សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព ផ្អែកលើ​ការវិភាគ​គោលនយោបាយ របស់​ប្រទេស​កម្ពុជា តាមរយៈ​ករណី​របាយការណ៍។

វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ​ទី​២ ត្រូវ​បាន​រៀបចំឡើង ដើម្បី​ពង្រឹងសមត្ថភាព​គ្រូ​បង្គោល​ជាតិ សាលា​រដ្ឋបាល​មូលដ្ឋាន​(NASLA) រួមទាំង​ការរៀបចំ​និង​ការ​អភិវឌ្ឍ​កម្មវិធីសិក្សា វិធីសាស្ត្រ​បង្រៀន​ជាដើម និង​ដើម្បី​បង្កើត​ផែនការ​សកម្មភាព​ផ្អែកលើ​ការវិភាគ​ស្ថានភាព​បច្ចុប្បន្ន​របស់​សាលា​រដ្ឋបាល​មូលដ្ឋាន​(NASLA)​ជាមួយ​ករណី​របាយការណ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ​ទី​៣ គឺ​ផ្តល់យោបល់​អំពី​ការអនុវត្ត​ផែនការ​សកម្មភាព​ដោយ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​បង្ហាញ​ការ​បង្រៀ​ន ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​របស់​ប្រទេស​កូរ៉េ អំពី​ការគ្រប់គ្រង និង​ប្រតិ​ប​ត្ដិ​ការ​នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល​មន្ត្រីរ​ដ្ឋា​ភិ​បាល​និង​ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ចុងក្រោយ ដោយ​ផ្អែកលើ​វឌ្ឍនភាព​នៃ​ឆ្នាំ​ទី​១​និង​ទី​២​។

​កម្មវិធី​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២២​នាក់ មកពី​ក្រសួងមហាផ្ទៃ រួមមាន នាយកដ្ឋាន​បណ្តុះបណ្តាល នាយកដ្ឋាន​បុគ្គលិក​និង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មកពី​ខេត្ត​រតនគីរី ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​។ ក្នុងចំណោម​សិក្ខាកាម​ទាំង​២២​នាក់ មាន​សិក្ខាកាម​ចំនួន​៦​នាក់ ដែល​ជា​អភិបាលរង​ខេត្ត មកពី​ខេត្ត​រតនគីរី ពោធិ៍សាត់ កំពង់ចាម បន្ទាយមានជ័យ កោះកុង និង កំពង់ធំ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម