Connect with us

ព័ត៌មានជាតិ

ឆក់​ទូរស័ព្ទ​បាន៤គ្រឿង រួចរត់ចោលម៉ូតូយករួចខ្លួន​​

បានផុស

នៅ

ម៉ូតូ​មួយគ្រឿង​ជា​របស់​ជនសង្ស័យ ដែលឆក់ទូរស័ព្ទរបស់ជនបរទេស ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យជំនះ​ នៃ​អធិការ​នគរបាលខណ្ឌដូនពេញ ​យក​ទៅរក្សាទុក​ បន្ទាប់​ពីក្រុម​ជនសង្ស័យជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​របស់​ជនបរទេស​ស្បែក​ស​ ហើយ​ត្រូវ​ជនបរទេសស្បែក​ខ្មៅ​ម្នាក់ទៀតដែលកំពុងបើក​រថយន្ត​ឃើញ ​ក៏​បើករថយន្ដដេញតាម​បុក​ជនល្មើស​រហូត​ដួល​ម៉ូតូ​ហើយ​ក៏​រត់ចោល​ម៉ូតូ​បាត់អស់​ទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​នគរបាលប៉ុស្តិ៍​បាន​ឲ្យ​ដឹងថា ​ករណី​នោះបាន​កើតឡើងនៅ​ថ្ងៃទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២១ ​វេលា​ម៉ោង​២០​និង​១០​នាទី​ ត្រង់ចំណុចផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​លេខ​១៧២ ​ស្ថិតក្នុងសង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ ធ្វើសកម្មភាពដោយជនសង្ស័យ​២​នាក់​ ជិះ​ម៉ូតូម៉ាក​​Honda M S X បិតពណ៌​​ចម្រុះ គ្មាន ស្លាកលេខ​ បានធ្វើសកម្មភាព​ឆក់​ទូរស័ព្ទពីបុរស​ជនជាតិ​ស្បែក​សម្នាក់ដែល​កំពុងដើរ​និយាយ​ទូរសព្ទ័​ពេលនោះបុរស​ជនជាតិ​ស្បែក​ខ្មៅ ​ដែល​កំពុង​បើ​ក​រថយន្ត​ឃើញ​ ក៏ដេញតាម​បុក​ជនសង្ស័យ​ឲ្យដួល​នៅមុខ​ផ្ទះ​លេខ​១៤២​ E០ ​ផ្លូវ​លេខ​១៤៨​ ភូមិ​៩​ សង្កាត់​ ផ្សារកណ្តាល​ទី​២ ​រួច​ជនជាតិ​ស្បែក​ខ្មៅ​បើ​ក​ទ្វា​រថយន្ត​ចុះមក​ក្រៅ​ស្រាប់តែ​ជនសង្ស័យ​ទាញ​ដាវ​កែច្នៃ​មក​គំរាម និងបានបើ​ក​ទ្វារ​រថយន្តយក​ទូរសព្ទ័​៣​គ្រឿងទៀត ​រួចក៏រត់ចោលម៉ូតូបាត់។

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ខណ្ឌ​ និង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​ដើ​ម្បី​ធ្វើ​ការស្រាវជ្រាវ​រក​ជនសង្ស័យ និង​កសាង​សំណុំរឿង​តាម​និតិ​វិធី​។ ចំពោះ​ករណី​នេះជនរងគ្រោះ​ពុំបានដាក់ពាក្យ​បណ្តឹង​នោះទេ ចំណែក​ម៉ូតូ​របស់ជនសង្ស័យសមត្ថកិច្ចយកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​ជ័យជំនះ​៕​

អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម