Connect with us

ព័ត៌មានជាតិ

ចូលរួម​ទប់ស្កាត់​ និង​កាត់បន្ថយ​សំណល់​ប្លាស្ទិក ទាំង​នៅលើដី​ និង​ក្នុង​ទឹក

បានផុស

នៅ

​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​កាត់បន្ថយ​សំណល់​ប្លាស្ទិ​កនៅក្នុង​ខេត្តសៀមរាប រវាង​ក្រសួងបរិស្ថាន និង​រដ្ឋបាល​ខេត្ត នា​រសៀល​ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅ​សា​លា​ប្រជុំ​លេខ​១ របស់​រដ្ឋបាល​ខេត្តសៀមរាប ក្រោម​អធិបតីភាពលោក គិត ច័ន្ទ​គ្រី​ស្នា ទីប្រឹក្សា​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និង​លោក ​ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពីលោកនាយ​ករងរដ្ឋបាលខេត្ត លោក​ប្រធាន​មន្ទីរ​បរិស្ថាន មន្ទីរ​ទេសចរណ៍ អភិបាលរងក្រុង តំណាងប្រធាន​មន្ទីរ​ធនធានទឹក ប្រធាន​មន្ទីរ​កសិកម្ម លោកស្រី Moeko Saito Jensen អ្នកជំនាញការ​បរិស្ថាន​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) លោក លោកស្រី ប្រតិភូ​អមដំណើរ​ទាំងអស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះរដ្ឋបាល​ខេត្តសៀមរាប បាន​នឹង​កំពុង​កៀងគរ​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ជំរុញដល់​រដ្ឋបាល ក្រុង​-​ស្រុក​ក្នុងការ​អនុវត្ត​មុខងារ​គ្រប់គ្រង​សំរាម សំណល់​រឹង​ ទីប្រជុំជន​ តាម​បណ្តា​ក្រុង​-​ស្រុក ដោយ​អនុលោម​តាម​អនុក្រឹត្យ​លេខ​១១៣ អនក្រ​.បក ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ដើម្បី​ធានាបាន​នូវ សោភណ្ឌភាព សុខមាលភាព និង​គុណភាព​បរិស្ថាន​។

តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​កន្ល​ង​មកនេះ ខេត្តសៀមរាបទទួលបាន​ឡ​ដុត​សំរាម​ចំនួន៣​គ្រឿង រ៉ឺម៉ក​ម៉ូតូ​កង់​បី​ចំនួន០៦​គ្រឿង និង​រថយន្ត​ដឹកជញ្ជូន​សំរាម ២​គ្រឿង ផ្តល់​ដោយ​ក្រសួងបរិស្ថាន និង​ទទួល​រថយន្ត​បោសសម្អាត​ផ្លូវ​ចំនួន ០៣​គ្រឿង ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ខេត្ត​យូ​ណាន​ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន សម្រាប់​សម្អាត​តាម​ដងផ្លូវនានា​ ក្នុង​ក្រុង​សៀមរាប​។

លោក​បាន​បន្ថែមទៀតថា តាមរយៈ​កិច្ចសហការ​អនុវត្ត​គម្រោង​នេះសង្ឃឹមថា សំណល់​ប្លា​ស្ទិ​ក​នឹង​ត្រូវបាន​កាត់បន្ថយ​តាមរយៈ​ការ​បញ្ជ្រាប​ការយល់ដឹង និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ការប្រើប្រាស់​ផលិតផល​ជំនួស​ផលិត ផល​ប្លា​ស្ទិ​ក និង​ការគាំទ្រ​នូវ​មធ្យោបាយ​សម្ភារ​ផ្សេងៗ​សម្រាប់​អនុវត្ត​សកម្មភាព​រួមមាន​ទី​១​កា​សិក្សា​ពី​លទ្ធភាព និង​មធ្យោបាយ​បង្កើន​សេវា​គ្របដណ្តប់​ក្នុងការ​ប្រមូល សម្អាត និង​ដឹកជញ្ជូន​សំរាម និង​ដោះស្រាយ​ការកកស្ទះ​សំរាម ទី​២​ការផ្តល់​នូវ​សម្ភារ​ធុងសំរាម និង​ការរៀបចំ​ដំឡើង​ប៉ាណូ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ការកាត់បន្ថយ​ប្លា​ស្ទិ​ក និង​៣).​ការបង្កើន​ចំណេះដឹង និង​យុទ្ធនាការ​ផ្សព្វផ្សាយ​គ្រប់​មធ្យោបាយ​។

លោកអភិបាលរង​ក៏បាន​បញ្ចាក់​ដែរ​ថា នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះដែរគឺធ្វើឡើង​ក្នុង​គោលបំណង​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់ និង​ការកាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​ទាំង​នៅលើ​ដី និង​ក្នុង​ទឹក តាមរយៈ​ការអនុវត្ត​នូវ​គោលការណ៍​៤ (​ការកាត់បន្ថយ ការប្រើប្រាស់​ឡើងវិញ ការកែច្នៃ និង​បដិសេធ​)៕

អត្ថបទ ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម