Connect with us

ព័ត៌មានជាតិ

បែក​គ្នា៥​ឆ្នាំ សុំប្រពន្ធ​ត្រូវ​គ្នាវិញ​មិនបាន ជះ​ទឹក​អាស៊ីដដាក់ ពេល​នេះត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​រត់គេចខ្លួន​

បានផុស

នៅ

​បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ធ្វើការ​ចាប់ខ្លួន ក្រោយពី​បាន​ធ្វើ​សកម្មភាព​ជះ​ទឹក​អា​ស៊ីដទៅ​លើ​ប្រពន្ធ​របស់​ខ្លួន​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​កាល​ពី​ឆ្នាំ​២០២០​កន្លងទៅ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនដៃដល់​ឈ្មោះ​ ហេង ចាន់​ឌី អាយុ​៤៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ខាងលើ​ត្រូវ​ចាប់ខ្លួន​ពីបទ​ប៉ុនប៉ង​មនុស្សឃាត ចំណែក​ស្ត្រី​ជា​ប្រពន្ធ​និង​ជា​ជនរងគ្រោះ​ឈ្មោះ​លី រ៉ានី អាយុ​៥០​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

រវាង​ជន​សង្ស័យ​និង​ស្ត្រី​រងគ្រោះ​បាន​យកគ្នា​ជា​ប្ដី​ប្រពន្ធ​ ពុំបាន​រៀបការ​ឬ​សែនព្រេន​នោះ​ឡើយ ក្រោយពី​រស់នៅ​ជា​មួយ​គ្នា​រយៈ​មក​ជនសង្ស័យ​បាន​បែកចិត្ត​ទៅ​មាន​ស្រី​ថ្មី​ម្នាក់ទៀត​ និង​បានរស់នៅ​ជាមួយ​ស្រី​ថ្មី​នោះ​អស់​រយៈពេល​៥​ឆ្នាំ​រហូតដល់​ឆ្នាំ​២០២០ ទើប​វិលត្រឡប់​ទៅរក​ជនរងគ្រោះ​វិញ​និង​សុំ​អង្វរ​ត្រូវរ៉ូវ​គ្នា​វិញ​។ ពេលនោះ​ជនរងគ្រោះ​មិន​ព្រម​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជននេះ​ខឹង លុះដល់​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​យប់ ខណៈ​ដែល​ជនរងគ្រោះ​កំពុង​ដើរ​ចេញពី​ធ្វើការ​ទៅ​ជិត​ដល់​ផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ជន​នេះ​ក៏បាន​យក​ទឹក​អា​ស៊ីដជះ​លើ​មុខ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ពេលនោះ​ជនរងគ្រោះ​បាន​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ​ដែរ ប៉ុន្តែ​ជនសង្ស័យ​បាន​ដណ្ដើមយក​ទូរសព្ទ​រួច​រត់គេចខ្លួន​បាត់ទៅ។

លុះដល់​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២១ ទើប​លេច​មុខ​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ភូមិ​២ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ក៏បាន​រាយការណ៍​ជូន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ចុះទៅ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រូចឆ្មារ​ចាប់ខ្លួន​ជន​កំណាច​នេះ​បញ្ជូនមក​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ​២០២១៕

អត្ថបទ៖ មករា​

សូមចុចអាន៖ រ៉ឺម៉ក​ម៉ូតូ ត្រូវប៉ាន់​បន្ទាប់ពី​អាជ្ញាធរ​ផ្អាក​ការលក់ដូរ​តាម​ចិញ្ចើមផ្លូវ​ និង​ផ្សារ​មិន​រៀបរយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥១ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៥ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម