Connect with us

ព័ត៌មានជាតិ

ប្រមុខ​កា​រទូត​កម្ពុជា ​ជួបពិភាក្សា​ទ្វេភាគី ជាមួយ​រដ្ឋមន្ត្រីការបរទេស​វៀតណាម នៅ​ទីក្រុង​ឆុង​ឈី​ង​

បានផុស

នៅ

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ឆុង​ឈី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន​នោះ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២១ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តែ​លទ្ធផល​យ៉ាងណា​នោះ នៅ​មិនទាន់​ទទួលបាន​នៅឡើយ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់ថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​ឆុង​ឈី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន​រយៈពេល​២​ថ្ងៃ ហើយ​នៅ​ថ្ងៃទី​៧ ខែមិថុនា គឺជា​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ដែលជា​ផ្នែក​មួយ នៃ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ទំនាក់ទំនង​សន្ទនា​អាស៊ាន​-​ចិន​។ នៅក្នុង​ជំនួប ដើម្បី​អបអរសាទរ​នេះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន ត្រូវបាន​រំពឹងថា នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ លាក់​នៅក្នុង​វិស័យ​ផ្សេងៗ ក៏ដូចជា​ធ្វើការ​ពិភាក្សា​អំពី​ការលើកកម្ពស់​បន្ថែមទៀត នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន ក្នុង​បរិបទ នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​បញ្ហា​ប្រឈម​នានា ដែល​កំពុង​កើតមានឡើង​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន ក៏​នឹង​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ចំណាប់អារម្មណ៍​រួម​ផងដែរ​។​

​ចំណែក​នៅ​ថ្ងៃទី​៨ ខែមិថុនា គឺជា​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង លើក​ទី​៦ ដែល​អង្គប្រជុំ នឹងធ្វើ​ការវាយតម្លៃ​ទៅលើ​វឌ្ឍនភាព ដែល​សម្រេចបាន​ក្នុង​រយៈពេល​៥ ឆ្នាំកន្លងមក នៃ​កិច្ចសហប្រតិបត្តិការ​កំណត់​ទិសដៅ​អនាគត​សម្រាប់​កិច្ចសហប្រតិបត្តិការ ដែល​កាន់តែ​ទូលំទូលាយ ជាពិសេស​ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ហើយនឹង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​ចំណងមិត្តភាព និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​បណ្តា​ប្រទេស​មេគង្គ និង​ប្រទេស​ចិន ស្ថិតក្រោម​ស្មារតី​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការតភ្ជាប់​ផ្នែក​សង្គម និង​វប្បធម៌ នៅក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម