Connect with us

ព័ត៌មានជាតិ

រោងស្នាក់នៅបណ្តែតទឹក លើ​​ទូក​តូចៗនៅ​ខណ្ឌ​ឫស្សីកែវ​ ចាប់ផ្តើម​រើ​ចេញ​ពី​ទឹក​ទន្លេ​បណ្តើរៗ​​ហើយ​

បានផុស

នៅ

ភ្នំពេញ ៖ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ក្រោមបញ្ជាដឹកនាំដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌប្ញស្សីកែវ ដែលតម្រូវឱ្យប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅ និងអាជីវកម្មបែរចិញ្ចឹមត្រីនៅតាមដងទន្លេសាប ឱ្យធ្វើការរុះរើចេញនៅសំណង់មិនរៀបរយទាំងអស់ក្នុងភូមិសាស្រ្តសង្កាត់ទាំង៦ នៃខណ្ឌប្ញស្សីកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការជូនដំណឹងនោះ ដោយបានចែកកម្លាំងជា ២ ក្រុម ដែល ក្រុមទី១ ដឹកនាំដោយលោក ប្រាជ្ញ សីហា (ចុះនៅសង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២) ក្រុមទី២ ដឹកនាំដោយលោក ស៊ូ សោគន្ធ (ចុះសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ប្ញស្សីកែវ និងសង្កាត់ទួលសង្កែទី១ ដោយមានកម្លាំងចំរុះសរុបចំនួន ១៤៦នាក់។

លោក ជា ពិសី បានបញ្ជាក់ថា ស្ថានភាពរួម បែរចិញ្ចឹមត្រី រោងស្នាក់នៅបណ្តែតទឹក រោងស្នាក់នៅលើទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹកបាន​កំពុងរុះរើរោងស្នាក់នៅ បណ្តែតទឹករបស់ខ្លួន ដោយខ្លះបានប្រមាណ ៣០% ខ្លះទៀតបានប្រមាណ ៥០%។ ក្នុងការចុះត្រួតពិនិត្យផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់បែរត្រី និងផ្ទះបណ្តែតទឹក សរុបបានចំនួន ១១៣ ទីតាំង​ក្នុងនោះ​រួមមាន៖

១- សង្កាត់ស្វាយប៉ាក កំពុងរុះរើរោងស្នាក់នៅបណ្តែតទឹក ឡើងទៅលើដីគោកបាន​ចំនួន ០៤ទីតាំង។
២- សង្កាត់ច្រាំងចំរេះទី១ រុះរើរោងស្នាក់នៅបណ្តែតទឹករួចរាល់១ទីតាំង ។
៣- សង្កាត់ច្រាំងចំរេះទី២ រុះរើរោងស្នាក់នៅបណ្តែតទឹករួចរាល់១ទីតាំង។
៤- សង្កាត់គីឡូម៉ែត្រលេខ៦ មានចំនួន ៤៥ ទីតាំង ក្នុងនោះ បែរចិញ្ចឹមត្រី ១៧ និងផ្ទះទឹក ២៨ បានរុះរើដោយខ្លួនឯង ១ ទីតាំង។
៥- សង្កាត់ឫស្សីកែវ ៖ មានចំនួនសរុប ៤៨ ទីតាំង ក្នុងនោះ បែរចិញ្ចឹមត្រី ៤៥ និងផ្ទះទឹក ៣។
៦- សង្កាត់ទួលសង្កែទី១ ៖ មានចំនួនសរុប ៩ ទីតាំង ជាផ្ទះទឹក និងបានរុះរើដោយខ្លួនឯង ២ ទីតាំង។

លោក ជា ពិសី អភិបាលខណ្ឌ បានមានប្រសាសន៍ពីបញ្ហាប្រឈម ក្នុងការចុះផ្សព្វផ្សាយ និងណែនាំឱ្យប្រជាពលរដ្ឋរុះរើចេញ ក៏មានការតវ៉ាពីប្រជាពលរដ្ឋដែរ ក្នុងនោះអ្នករស់នៅលើផ្ទះទឹកបានស្នើសុំអាជ្ញាធរឱ្យពន្យាពេលការរុះរើ ព្រោះពុំទាន់បានរកទីជម្រក និងផ្ទះជួលបាន។ រីឯប្រជាពលរដ្ឋដែរប្រកបអាជីវកម្មបែរចិញ្ចឹមត្រី ក៏សុំទុកពេលឱ្យគាត់ប្រមូល​ផល​ត្រីសិន រួចពួកគាត់នឹងរុះរើចេញភ្លាម។ ប៉ុន្តែមានប្រជាពលរដ្ឋប្រមាណ៤គ្រួសារ បានបដិសេធការណែនាំរបស់ក្រុមការងារ ដោយទាមទារឱ្យមានដំណោះស្រាយ និងមានក្រុមហ៊ុនឯកជនចំនួន ០២ ទីតាំង បានចាក់កំទេចស៊ីម៉ង់ត៍ចូលទន្លេ ។

លោក ជា ពិសី អភិបាលខណ្ឌ បានបញ្ជាក់បន្ថែមថា៖រដ្ឋបាលខណ្ឌឫស្សីកែវ អនុវត្តតាមចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យធ្វើការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលកន្លងមកនេះ ដោយរដ្ឋបាលរាជធានីភ្នំពេញតែងតែយកចិត្តទុកដាក់ជានិច្ចពីបញ្ហា បរិស្ថាន សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ដើម្បីរក្សាសោភ័ណ្ឌភាពទីក្រុង និងសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទ៖ ឌីរៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម