Connect with us

ព័ត៌មានជាតិ

មិត្ត​ហ្វូ​ន​ស្វែង​រកឃើញ​អ្នកឈ្នះ​ដំបូង​ពី​កម្មវិធី «​បញ្ចូល​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5000៛»

បានផុស

នៅ

​ព្រឹក​ថ្ងៃ​អង្គារ ទី8 ខែមិថុនា ឆ្នាំ 2021 ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ប្រគល់​រង្វាន់​ធំៗ​ជាច្រើន​ទៅកាន់​អតិថិជន​ ដែល​មាន​សំណាង​ឈ្នះ​ពី​កម្មវិធី «​បញ្ចូល​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5000៛» នៅឯ​ការិយាល័យ​កណ្តាល​របស់ខ្លួន​។

​លោក ខេង ដា រស់នៅ​ខេត្តបន្ទាយមានជ័យ​ជា​អតិថិជន​ ដែល​មាន​សំណាង​ឈ្នះ​រង្វាន់​ទូរសព្ទដៃ​ទំនើប iPhone 12 Pro បាន​ថ្លែង​ទាំង​អារម្មណ៍​រំភើប​ថា​៖ “​ពេល​ខ្ញុំ​មក​ទទួល​រង្វាន់​នេះ​ទើប​ដឹងថា វា​ពិតជា​ការផ្តល់ជូន​ពិតប្រាកដ​មែន ពុំ​មាន​ការបោកប្រាស់​បន្លំ​ឡើយ​។ មុនដំបូង​នៅពេល​ក្រុមហ៊ុន​តេ​មក​ប្រាប់ថា​ ឈ្នះ​រង្វាន់ ខ្ញុំ​ស្ទាក់ស្ទើរ​ព្រោះ​ខ្លាច​ថា​ជាការ​ឆបោក តែ​បន្ទាប់ពី​បាន​ស្តាប់​ការពន្យល់​ពី​ក្រុមការងារ រួមទាំង​ពិនិត្យ​លេខ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ទើប​ជឿជាក់ និង​ឡើងមក​ទទួល​រង្វាន់​តែម្តង​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អតិថិជន​មានសំណាង​ម្នាក់ទៀត​មកពី​ខេត្តកំពង់ចាម លោក ​ឡេង គឹមហ៊ុន ជា​អ្នកឈ្នះ​រង្វាន់​ទូរទស្សន៍​ឆ្លាត​វៃ LG 49 អ៊ី​ញ ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​ដូចគ្នា​ថា​៖ «​ពិតប្រាកដ​ណាស់ ខ្ញុំ​តែងតែ​បញ្ចូល​ទឹកប្រាក់​ជាមួយ​សន្លឹក​កាត​កោស 5000៛ ហើយក៏​មានសំណាង​ឈ្នះ​រង្វាន់​ទូរទស្សន៍ 49 អ៊ី​ញ​នេះ 1 គ្រឿង​។ ខ្ញុំ​ក៏​ស្ទាក់ស្ទើរ​ដែរ​ដំបូង តែ​បន្ទាប់មក​គិតថា ​លេខ​ក្រុមហ៊ុន 097 9 097 097 តេ​មក​គឺ​ពិតជា​ក្រុមហ៊ុន 100% ហើយ​ទើប​ឡើងមក​ទទួល​រង្វាន់​ដោយផ្ទាល់​នៅថ្ងៃនេះ​»​។

​លោក​អា​ដាំ មកពី​ការិយាល័យ​ទីផ្សារ​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​មានប្រសាសន៍ថា​៖ «​ដើម្បី​ជាការ​លើកទឹកចិត្ត​អតិថិជន​ ដែល​គាំទ្រ​ប្រើប្រាស់​សេវាកម្ម​មិត្ត​ហ្វូ​ន​ទាំងអស់ រាល់​អតិថិជន​ដែល​បញ្ចូល​លុយ​ជាមួយ​កាត​កោស​មិត្ត​ហ្វូ​ន 5000៛ នឹង​ទទួលបាន​ទឹកប្រាក់​បន្ថែម 100 ដុល្លារ​ភ្លាមៗ រួមទាំង​លេខ​កូដ​សំណាង​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ដូច​ជា ទូរសព្ទដៃ​ទំនើប iPhone 12 Pro 3 រង្វាន់​, iPhone 12 mini 3 រង្វាន់​, ទូរទស្សន៍ LG SmartTV 49 អ៊ី​ញ 3 រង្វាន់ និង​កាត​កោស 10 ដុល្លារ​ជាច្រើន​រង្វាន់​ទៀត​។ ការផ្តល់ជូន​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី 01 ខែឧសភា រហូតដល់​ថ្ងៃទី31 ខែកក្កដា ឆ្នាំ 2021​។ រង្វាន់​នៅមាន​ច្រើន​ទៀត ដូច្នេះ​អតិថិជន​ដែល​ចង់​ឈ្នះ កុំ​ភ្លេច​បញ្ចូល​ឲ្យ​បាន​កាន់តែច្រើន ឱកាស​ឈ្នះ​កាន់តែច្រើន​»​។​

​គួរបញ្ជាក់​ឡើងវិញ​ថា ចាប់ពី​ថ្ងៃទី 01 ខែឧសភា រហូតដល់​ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2021 មិត្ត​ហ្វូ​ន​បាន​ផ្តល់ជូន​នូវ​កម្មវិធី​ថ្មី​គឺ «​បញ្ចូល​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5000៛» ដើម្បី​អនុញ្ញាត​ឲ្យ​អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​ អាចមាន​ឱកាស​ឈ្នះ​រង្វាន់ ប្រចាំខែ​ដ៏​សន្ធឹកសន្ធាប់​ដូចជា ទូរសព្ទដៃ​ទំនើប iPhone 12 Pro 3 រង្វាន់​, iPhone 12 mini 3 រង្វាន់​, ទូរទស្សន៍ LG SmartTV 49 អ៊ី​ញ 3 រង្វាន់ និង​កាត​កោស 10 ដុល្លារ 60 រង្វាន់​។ លើសពីនេះ​រាល់​ការបញ្ចូល​ទឹកប្រាក់​ជាមួយ​សន្លឹក​កាត​កោស 5000៛ អតិថិជន​គ្រប់រូប​នឹង​ទទួលបាន​ទឹកប្រាក់​បន្ថែម 100 ដុល្លារ​ភ្លាមៗ​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​។ ការចាប់​រង្វាន់​នឹងធ្វើ​ឡើងជា​រៀងរាល់​ថ្ងៃទី 5 នៃ​ខែ​បន្ទាប់ វេលា​ម៉ោង 4 រសៀល តាមរយៈ​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ឆាន​ល​របស់​មិត្ត​ហ្វូ​ន​។ សម្រាប់​ការទំនាក់ទំនង​ទៅ​អតិថិជន ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​ប្រើប្រាស់ Hotline ប្រើប្រាស់​របស់ខ្លួន​តែមួយ​ខ្សែ​គត់​គឺ 097 9 097 097​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មិត្ត​ហ្វូ​ន www.fb.com/metfone.closer៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម