Connect with us

ព័ត៌មានជាតិ

មុន​ឆ្លងកូវីដ១៩ ​លោកហែម ដារិទ្ធិ​ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ ចូលរួម​​កម្មវិធី​​ធំៗ ៥ ពាក់ព័ន្ធ​មនុស្ស​រាប់ពាន់​នាក់

បានផុស

នៅ

លោកហែម ដារិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យបាន​ចូលរួម​កម្មវិធី​ធំៗ​ជា​បន្តបន្ទាប់​ មុន​​ឆ្លងកូវីដ១៩។ ក្នុងកម្មវិធី​ចុងក្រោយ​ ក៏មាន​វត្តមាន​ឯកឧត្តម​ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ផង​ដែរ។

ថ្ងៃ​ទី ០៥ ខែ​មិថុនា ឆ្នាំ​២០២១

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ដារិទ្ធិ អភិបាលនៃគណៈខណ្ឌពោធិ៍សែនជ័យ បាន​អមដំណើរ​ឯកឧត្តម​ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​នាំយកអំណោយទៅ​ចែកជូនបងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនីដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និងតាមបន្ទប់ជួល ចំនួន៧.៩៨៨គ្រួសារ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ថ្ងៃ​ទី ០១ ខែ​មិថុនា​ឆ្នាំ​២០២១

លោក​ ហែម​ ដារិទិ្ធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ បាន​ចូលរួម​ពិធី​ប្រគល់ប័ណ្ណចាក់វ៉ាក់សាំង (SINORHARM) ការពារជម្ងឺកូវីដ១៩ ក្នុងសង្កាត់ចោមចៅទី១​ ជូនដល់បងប្អូន​ប្រជាពលរដ្ឋ​ និង កម្មករ​-កម្មការនី​ ដែលបានចាក់វ៉ាក់លេីកទី២រួច។

ថ្ងៃទៅ៣១ ខែឧសភា ឆ្នាំ២០២១

លោក ហែម ដារិទ្ធិ អភិបាល​នៃគណៈអភិបាល​ខណ្ឌ​​ ពោធិ៍សែនជ័យ បានចូលរួមពិធី​ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កម្មករ និយោជិត ដែលមកទទួលប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ប្រមាណជាង ១២៨១ នាក់ ពីវិទ្យាស្ថានវិទ្យាសាស្ត្រ​សុខាភិបាល​ខេមៈ​ភូមិន្ទ​ ក្រោម​អធិបតី​ភាព​ឯកឧត្ដម​ ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ​ នឹម​ មាលា។

ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២១

លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌ បានចូលរួមពិធី​ទទួលអំណោយពីអង្គការមូលនិធិសប្បុរសធម៌ឆឺជី ដែលបានឧបត្ថម្ភសម្ភារៈ​ជូនរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដើម្បី​ចូលរួម​ទប់ស្កាត់ការរីករាលដាលនិងជម្ងឺកូវីដ-១៩ ។ ក្នុងឱកាសនោះដែរអង្គរការឆឺជី និងក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បន្តចែកសម្ភារៈបរិក្ខាការពារជូនដល់កងកម្លាំង និងកម្លាំងប្រជាការពារនៅតាមគោលដៅដែលមានចំនួន០៦កន្លែង ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅតាមគោលដៅនីមួយៗ។

សៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១

លោក ហែម ដារិទ្ធិ​ អភិបាល​ នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ បានបេីកកិច្ចប្រជុំជាមួយចៅសង្កាត់ទាំង​ ៧​ និងប្រធានផ្សាររដ្ឋទាំងបី​ ដើម្បី​ជជែកពិភាក្សា​លើ​ការងារ​ត្រៀម​បើក​ដំណើរការ​ផ្សារ​រដ្ឋ​ឡើងវិញ រួមទាំង​​វិធានការ​សុខាភិបាល​​​នៅ​តាមអាហារដ្ឋាន និង​ទីតាំង​អាជីវកម្មនានា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម