Connect with us

ព័ត៌មានជាតិ

សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ជា​សាកលវិទ្យាល័យ​ដ៏​ល្បី​នៅ​កម្ពុ​ជាមាន​អាយុ​៧៥ ឆ្នាំ​ហើយ​

បានផុស

នៅ

ភ្នំពេញ​ ៖ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ជា​គ្រឹះស្ថាន​បណ្តុះបណ្តាល​ផ្នែក​សុខាភិបាល​ដ៏​ល្បីល្បាញ​នៅ​កម្ពុ​ជា​ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់​រដ្ឋ​ករ​ទឹក​ស្វ័យ​ត ភ្នំពេញ​មាន​អាយុកាល​៧៥​ឆ្នាំ​ហើយ​។​

បើតាម​សាកល​វិទ្យាល័យ​បានឱ្យដឹងថា​ ចាប់ផ្តើម​ពីថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​១៩៤៦ ដែល​កាលនោះ មាន​ឈ្មោះថា “​សាលា​មន្ត្រី​សុខាភិបាល​” សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល មាន​អាយុ ៧៥ ឆ្នាំ ហើយ គិត​មកដល់​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២១​។​

ចេញពី​បាតដៃ​ទទេ និង​សំណង់​អគារ​វាល​រហោស្ថាន​បោះបង់​យូរ​ឆ្នាំ ព្រមទាំង​ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល ចំនួន​តិចជាង ៣០ នាក់ ដែល​នៅ​សេសសល់​មានជីវិត ពី​របប​ប្រល័យពូជសាសន៍ សាកលវិទ្យាល័យ បាន​បន្ត​អភិវឌ្ឍ​ឡើងវិញ​ឥតឈប់ឈរ​ពីថ្ងៃ​ទៅមួយថ្ងៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ និង​ជា​ស្ថាបនិក​នៃ​សន្តិភាព សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​បន្ត​អភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ជាប្រចាំ ដោយ​បំពាក់​សម្ភារៈ​ទំនើបៗ បន្ថែម​ទីតាំង សាងសង់​អគារ​បន្ថែម ពង្រឹងគុណភាព​នៃ​ការបង្រៀន និង​រៀន ការងារ​ស្រាវជ្រាវ និង​ការផ្តល់សេវា ដើម្បី​ធានាបាន​ថា ធនធានមនុស្ស ដែល​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ប្រកបដោយ​គុណ​វុ​ឌ្ឍ​ខ្ពស់ មាន​សីលធម៌​វិជ្ជាជីវៈ​ល្អ អាច​ផ្តល់​សេវា​សុខាភិបាល ប្រកបដោយ​គុណភាព និង វិជ្ជាជីវៈ​ខ្ពស់​។

​តាម​ប្រភពពី​គ្រូពេទ្យ​ក្មេង បានឱ្យដឹងថា​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល មាន​អក្សរ​កាត់​ថា “​ស​.​វ​.​ស​” ដែល​ហៅ​ជា​ភាសា​អង់គ្លេស University of Health Sciences (UHS) និង ហៅ​ជា​ភាសា​បារាំង Université des Sciences de la Santé (USS)​។ មហាជន​ទូទៅ​តែងតែ​ហៅ​ឈ្មោះ​ក្រៅ​ថា​សាលា​ក្រហម ដោយហេតុថា​កាលពីមុន អគារ​ទាំងអស់​របស់ សាកលវិទ្យាល័យ​នេះ​មាន​ពណ៌​ក្រហម​។

​នាពេល​បង្កើត​ដំបូង​ក្នុង​ជំនាន់​អាណានិគម​បារាំង​នា​ឆ្នាំ ១៩៤៦ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នេះ​ដាក់ឈ្មោះថា សាលា​មន្ត្រី​សុខាភិបាល​។ ក្នុង​ជំនាន់​សង្គមរាស្ត្រនិយម នា​ឆ្នាំ ១៩៥៣ បាន​ប្តូរ​ឈ្មោះ​ជា សាលា​ភូមិ​ទ្ទ​ពេទ្យ​កម្ពុជា និង នា​ឆ្នាំ ១៩៦២ បាន​ប្តូរ​ឈ្មោះ​ជា មហាវិទ្យាល័យ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ​។​

កាល​ឆ្នាំ ១៩៦៧ មហាវិទ្យាល័យ​ឱសថ​សាស្ត្រ​បាន​ផ្លាស់ប្ដូរ​ទីតាំង​ទៅក្នុង​បរិវេណ សាកលវិទ្យាល័យ​ភ្នំពេញ​។ ក្រោយមកទៀត នា​ឆ្នាំ ១៩៧១ បាន​ផ្តូ​រ​ឈ្មោះ​ជា មហាវិទ្យាល័យ​វេជ្ជសាស្ត្រ និង វេជ្ជ​ប្រតិ​ព័​ន្ឋ ដោយ​កាលនោះ​ផ្នែក​ទន្តសាស្ត្រ​ត្រូវបាន​បង្កើតឡើង​។

ជា​អកុសល ក្នុង​ជំនាន់​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ផ្នែក​សុខាភិបាល​មួយ​នេះ​ត្រូវ​បាន​រង​ការបំផ្លាញ យ៉ាងធ្ងន់ធ្ងរ និង ត្រូវ​បោះបង់ចោល ទាំងស្រុង​។ ក្រោយ​ថ្ងៃ​ជ័យជំនះ ៧ មករា ឆ្នាំ ១៩៧៩ ដោយ​មានការ​ខ្នះខ្នែង​ពី​សំណាក់​ព្រឹ​ទ្ធសាស្ត្រាចារ្យ​នានា សាកលវិទ្យាល័យ​នេះ​បាន​បើក​ដំណើរការ​ឡើងវិញ​នា​ខែ មករា ឆ្នាំ ១៩៨០ ដោយ​ដាក់​ឈ្មោះ​ថា មហាវិទ្យាល័យ​ចំរុះ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ និង ទន្តវេជ្ជសាស្ត្រ​។​

១៧​ឆ្នាំ​ក្រោយមក គឺ​នៅ​ឆ្នាំ ១៩៩៧ ក៏បាន​ប្តូ​ឈ្មោះ​ជា សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​។ នា​ចុងឆ្នាំ ២០០១ សាកលវិទ្យាល័យ​ចំណាស់​ជាងគេ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នេះ បាន​ក្លាយជា​គ្រឹះស្ថាន សាធារណៈ​រដ្ឋបាល​ដែល​ក្នុង​នោះ​រួមមាន មហាវិទ្យាល័យ​វេជ្ជសាស្ត្រ មហាវិទ្យាល័យ​ឱសថ​សាស្ត្រ មហាវិទ្យាល័យ​ទន្តវេជ្ជសាស្ត្រ និង សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ​។​

បច្ចុប្បន្ន សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល មាន​ទីតាំង​ចំនួន ២ ធំៗ គឺ​៖​ទីតាំង​ទី​១៖ #៧៣ មហាវិថី​ព្រះមុន្នីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ទីតាំង​ទី​២៖ #៣០១ មហាវិថី​កងយោធពល​ខេមរភូមិន្ទ (​ផ្លូវ​២៧១) សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

គួរ​បញ្ជាក់​ដែរ​ថា ចាប់ពី​ឆ្នាំ​១៩៨០ មកដល់​ពេលបច្ចុប្បន្ន​នេះ សាកលវិទ្យាល័យ បាន​បណ្តុះបណ្តាល ធនធានមនុស្ស ក្នុង​វិស័យ​សុខាភិបាល ចំនួន ជាង ២៧,០០០ នាក់ រួចហើយ ដែល​ធនធាន​សុខាភិបាល​ទាំងនេះ មួយ​ចំនួនធំ កំពុង​បំពេញការងារ​របស់ខ្លួន ក្នុង​វិស័យ​សុខាភិបាល ទាំង​ឯកជន និង​រដ្ឋ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម