Connect with us

ព័ត៌មានជាតិ

ទុក​ឱកាស​ឲ្យ​៣​ថ្ងៃ​សម្រាប់​អ្នកលក់​រថយន្ត​​លើ​ចិញ្ចើមផ្លូវ​ត្រូវយក​ចេញ​ឲ្យ​អស់​

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌដូនពេញ​នឹងប្រើ​​ធម៌​ក្តៅ​ ស្ទូច​យក​ផាកពិន័យ​ចំពោះ​ក្រុម​រថយន្ត​ណា​ដែល​ហ៊ាន​ដាក់​តាំង​លក់​(​រថយន្ត​គួកជេរ​)​នៅតាម​ចិញ្ចើមផ្លូវ​ ឬ​ទ្រូងផ្លូវ​សាធារណៈ​តទៅទៀត​ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​ ក្រោយពី​ទុក​ឱកាស​រយៈពេល​៣​ថ្ងៃនេះ​ទៀត​ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាល​ខណ្ឌដូនពេញ​លេខ ០១៣/១៨ ស​ណន ចុះ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការ រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខណ្ឌដូនពេញ កន្លងមក​បាន​ចុះ​អនុវត្ត​ការរៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​នៅលើ​ទ្រូងផ្លូវ និងចិញ្ចើមផ្លូវ​សាធារណៈ​បាន​ស្អាត​ជាប្រចាំ​។ ប៉ុន្តែ​នៅក្រោយពេល​បញ្ចប់​ការបិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ​មក រដ្ឋបាល​ខណ្ឌ បាន​សង្កេតឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​តូច បាន​យក​រថយន្ត​មក​ដាក់តាំង​លក់​នៅលើ​ទ្រូងផ្លូវ និងចិញ្ចើមផ្លូវ​សាធារណៈ ដែល​ធ្វើឱ្យ​បាត់បង់​សោភ័ណ​ភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​បណ្តាលឱ្យមាន ការកកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ​យ៉ាងខ្លាំង​។​

ដូច្នេះ​រដ្ឋបាល​ខណ្ឌដូនពេញ សូម​ជូនដំណឹង​ដល់​លោក​-​លោកស្រី​ ឱ្យបាន​ជ្រាបថា ដើម្បី​រក្សាបាន​នូវ សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និង​ជា​ប្រយោជន៍​សាធារណៈ រដ្ឋបាល​ខណ្ឌ​ដូនពេញ សម្រេច​ដាក់ចេញជាគោលការណ៍​ដូចខាងក្រោម​

១.​មិន​អនុញ្ញាត​ឱ្យមាន​ការដាក់​តាំង​លក់ និង​ចត​រថយន្ត​គ្រប់​ប្រភេទ​នៅលើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ ជាដាច់ខាត​ ចាប់ពីពេលនេះ​តទៅ​។ ២.​រដ្ឋបាល​ខណ្ឌដូនពេញ​ទុក​រយៈពេល ០៣​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០២១ ដើម្បីឱ្យ​លោក​-​លោកស្រី​យក​រថយន្ត​ចេញពី​ទីតាំង​ខាងលើនេះ​ជា​កំហិត​។ ៣.​ ក្នុងករណី លោក​-​លោកស្រី នៅតែ​មិន​អនុវត្តតាម​សេចក្តីជូនដំណឹង ក៏ដូចជា​ការណែនាំ​របស់​រដ្ឋបាលខណ្ឌដូនពេញ​ទេ នោះ​រដ្ឋបាល​ខណ្ឌដូនពេញ​នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​បាត់បង់​ទ្រព្យ​សម្បត្តិ​លោក​-​លោកស្រី​ឡើយ​។​

ក្រោយពី​ទទួលបាន​សេចក្ដីជូនដំណឹង​នេះ យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក​-​លោកស្រី នឹង​សហការ​ជាមួយ​រដ្ឋ​បា​ខណ្ឌដូនពេញ ក្នុងការ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម