Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌី​ន​ រំពឹង​ថា រាជធានី​ភ្នំពេញ​ នឹង​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ​នៅ​ខែកក្កដា​ខាងមុខ

បានផុស

នៅ

​លោក​ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (​គ​.​វ​.​ក​១៩)​បាន​រំពឹង​ថា ​នៅ​រាជធានី​ភ្នំ​ពេញ​ នឹង​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ​នៅ​ខែកក្កដា​ខាងមុខ​ ខណៈ​បច្ចុប្បន្ន​ចាក់​ជូន​ពលរដ្ឋ​ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​បាន​ចំនួន​១១​ខណ្ឌ​ ហើយ​ក្នុងចំណោម​ខណ្ឌ​ទាំង​១៤​ហើយ​មាន​ខណ្ឌ​ខ្លះ​បាន​ចាក់​រួចរាល់​និង​ខណ្ឌ​ខ្លះទៀត ​កំពុង​ដំណើរការ​ចាក់​នៅ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី បាន​មានប្រសាសន៍​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា «​ខ្ញុំ​រំពឹងថា​នឹង​អាច​ចាក់​អស់​គ្រប់​បុគ្គល​ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង នៅ​រាជធានី​ភ្នំពេញ សម្រាប់​ដូ​ស​ទី​១ នៅ​ដំណាច់​ខែ​មិថុនា​នេះ ហើយ​ឈាន​ទៅ​បញ្ចប់​ការ​ចាក់​ដូ​ស​ទី​ពីរ​នៅ​ខែ​កក្កដា​ខាងមុខ​នេះហើយ​។ បើតាម លោក ស្រី ឱ វណ្ណឌី​ន ចាប់ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា​ស្អែក​នេះ​តទៅ យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នឹង​បន្ត​នៅ​ខណ្ឌ​ចំនួន​៣​ទៀត​ដែល​នៅ​សេសសល់​ គឺ​ខណ្ឌដូនពេញ ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​ជ្រោយចង្វារ​។

​យោងតាម​សាលា​រាជធានី​ភ្នំពេញ ​បាន​ឱ្យដឹងថា ខណ្ឌដូនពេញ ជ្រោយចង្វារ ​និង​ខណ្ឌ​ព្រែក​ព្នៅ​ ដែល​ជា​ខណ្ឌ​នៅ​សេសសល់​ចុ​ងក្រោយ​សាលា​រាជធានី​ភ្នំពេញ នឹង​ចាក់​សម្រាប់​ដូ​ស​ទី​១​ចាប់ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​២៣​ខែមិថុនា​ និង​សម្រាប់​ដូ​ស​ទី​២​ចាប់ពី​ថ្ងៃទី​២៥ ខែមិថុនា​ដល់​ថ្ងៃទី​៨​ ខែកក្កដា ​ឆ្នាំ​២០២១​ នៅ​តាម​ទីតាំង​ចំនួន​១៤​កន្លែង​ផ្សេងៗ​។ លោក ស្រី ឱ​វណ្ណឌី​ន​ បាន បន្ថែមទៀតថា នៅ​ថ្ងៃស្អែក​នេះ​ដែរ​គ​.​វ​.​ក​១៩​ក៏​នឹង​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩​ ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ផងដែរ​ ហើយ​បន្ទាប់​មក​ទៀត​គ្រោង​ចាក់​ជា​បន្តបន្ទាប់​ទៀត​ដល់​ខេត្ត​ ដែល​មានការ​ប្រឈម​នឹង​ជំងឺ​កូ​វីដ១៩​ និង​មាន​រោងចក្រ​សហគ្រាស​ច្រើន​។

​គួរ​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ​កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ​ជាង​៧​លាន​ដូ​ស​ហើយ​សម្រាប់​ចាក់​ជូន​ដល់​ពលរដ្ឋ​គោលដៅ​ប្រមាណ​១០​លាន​នាក់​ ក្នុងនោះ​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​៤​លាន​៥០​ម៉ឺន​ដូ​ស វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​ហ្វា​ម​២​លាន​២​សែន​ដូ​ស និង​វ៉ាក់សាំង កូ​វី​សែន​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អា​ស្ត្រា​ហ្សេ​នេ​កា តាមរយៈ​គម្រោង​កូ​វ៉ា​ក់ ៣២៤០០០​ដូ​ស​ហើយ​ បើ​គិត​មក​ត្រឹម​ថ្ងៃ​ទី​០៨​ មិថុនា​ឆ្នាំ​២០២១​ មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​២៧៧០៤៣៧​នាក់​ស្មើនឹង​២៧.៧០​ភាគរយ​៕

អត្ថបទ៖ ​សំអឿន​

សូមចុចអាន៖ ខេត្ត​សៀមរាប រកឃើញ​អ្នក​វិជ្ជមានកូ​វីដ​ ថ្មីចំនួន​២០​នាក់បន្ថែម និង​ជាសះស្បើយ​៦​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម