Connect with us

ព័ត៌មានជាតិ

និមិត្តរូបកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជាត្រូវបានប្រសិទ្ធនាមថា «បឋមតេលពិន្ទុកម្ពុជា»

បានផុស

នៅ

យោងតាមសុន្ទរកថារបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ កាលពីថ្ងៃទី៩ មិថុនា ២០២១ ក្នុងពិធីប្រគល់-ទទួលកែវផ្ទុកដំណក់ប្រេងលើកដំបូងរបស់កម្ពុជា បានប្រសិទ្ធនាមនិមិត្តរូបកែវដំណក់ប្រេងនេះថា «បឋមតេលពិន្ទុកម្ពុជា» ដែលនឹងយកទៅរៀបចំទុកជាវត្ថុតឹកតាងប្រវត្តិសាស្ត្រ ក្នុងសារមន្ទីរមគ្គុទេសក៍តេជោសែន វិមានឈ្នះ ឈ្នះ។  

បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុ ប្រែថាដំណក់ កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា “ដំណក់ប្រេងដំបូងរបស់កម្ពុជា”។ កែវផ្ទុកដំណក់ប្រេងដំបូងបំផុតរបស់កម្ពុជានេះ ត្រូវបានក្រុមអ្នកជំនាញ រចនាបថបែបខ្មែរទំនើប មានភាពស្រស់បំព្រង រស់រវើក និងបង្កប់ទៅដោយអត្ថន័យទៅតាមក្បាច់ចម្លាក់នីមួយៗថែមទៀតផង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម