Connect with us

ព័ត៌មានជាតិ

ផ្ទុះវីរុសមួយប្រភេទនៅអាមេរិក ឆ្លងពីសត្វកណ្តុរ មកមនុស្សជាលើកដំបូង

បានផុស

នៅ

រដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក រកឃើញស្រ្តីដំបូងបានឆ្លងវីរុស Hantavirus ដ៏កម្រពីសត្វកណ្ដុរ ខណៈវីរុសនេះបានបាត់មុខជាច្រើនឆ្នាំមកហើយ។

Michigan Confirms First Human Case of Hantavirus – NBC Chicago
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុស Hantavirus ធ្លាប់បានរកឃើញដំបូងនៅភាគនិរតីនៃសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៣។ ប៉ុន្តែថ្មីៗនេះវាត្រូវបានរកឃើញម្ដងទៀតចំពោះស្ត្រីអនាម័យសម្អាតតាមផ្ទះម្នាក់។

យោងទៅតាមនាយកដ្ឋានសុខាភិបាលនិងសេវាធនធានមនុស្ស របស់រដ្ឋមីឈីហ្គែន ហៅកាត់ MDHHS បានឱ្យដឹងថា ស្ត្រីដែលបានធ្វើតេស្តវិជ្ជមានវីរុសដ៏កម្រនេះ ទំនងជាឆ្លងមេរោគនៅពេលនាងទៅសម្អាតផ្ទះមួយដែលគ្មានមនុស្សរស់នៅ ហើយមានពពួកសត្វកណ្ដុរប្រមូលផ្ដុំ។ បច្ចុប្បន្ន ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងកំពុងមានជំងឺស្ទះសួតធ្ងន់ធ្ងរ។

What is Hantavirus? New disease worries China - Somag News

បើតាមការបញ្ជាក់ពី MDHHS និយាយថា សត្វកណ្ដុរមានផ្ទុកវីរុស Hantavirus អាច​ចម្លង​ទៅកាន់​មនុស្ស​បាន នៅ​ពេល​ដែល​ពួកគេ​ស្រូប​យក​ខ្យល់​ដែល​ផ្ទុក​វីរុស​តាម​រយៈ​អាចម៍​កណ្ដុរ តាម​រយៈ​កណ្ដុរ​ខាំ ឬ​ក៏​តាម​រយៈ​ការ​ប៉ះពាល់​វត្ថុ​ដែល​មាន​ជាប់​ទឹកនោម​កណ្ដុរ ទឹកមាត់ ឬ​អាចម៍​កណ្ដុរ មុន​ពេល​យក​ដៃ​មក​ប៉ះពាល់​មាត់ ឬ​ច្រមុះ​ពួកគេ ។

វេជ្ជបណ្ឌិត Joneigh Khaldun មកពី MDHHS មានប្រសាសន៍ថា ជំងឺដែលបណ្តាលមកពីវីរុសប្រភេទ Hantavirus ជាជំងឺផ្លូវដង្ហើមដ៏កម្រនិងបង្កភាពធ្ងន់ធ្ងរបំផុត ហើយអាច​ចេញរោគសញ្ញា​ក្នុង​រយៈពេល​ពី ០១ ទៅ ០៨ សប្ដាហ៍ ក្រោយ​ការ​ប៉ះពាល់មេរោគ។

A case of hantavirus has been reported in China. Here's why you shouldn't  worry.

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកទល់ពេលនេះ នៅមិនទាន់មានភ័ស្តុតាងណាដែលថាជំងឺ Hantavirus អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់នោះទេ។

ទោះយ៉ាងណា គួរមានការប្រុងប្រយ័ត្នចំពោះការចម្លងវីរុសសាហាវនេះពីពពួកកណ្ដុរ។ យើងអាចសម្គាល់រោគសញ្ញានៃជំងឺ Hantavirus រួមមាន គ្រុនក្តៅ ញាក់ ឈឺខ្លួន ឈឺក្បាល និងមានរោគសញ្ញាក្រពះ ពោះវៀនដូចជា ចង្អោរ ក្អួត រាគ និងឈឺពោះ។ ជំងឺនេះក៏អាចវិវត្តប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមដូចជា ក្អក និងដង្ហើមខ្លី។ ដោយឡែកហានិភ័យស្លាប់ ដោយសារជំងឺ Hantavirus មានរហូតដល់ ៤០% ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ FOX2 DETROIT

ចុចអាន៖ ឥណ្ឌាផ្ទុះជំងឺកាចសាហាវមួយទៀត បំផ្លាញសរីរាង្គកុមារ ដែលឆ្លងនិង ជាសះស្បើយពីកូវីដ

ចុចអាន៖ ឯតទគ្គកម្ម ពិភពលោកថ្មី ស្ត្រីអាហ្វ្រិកខាងត្បូងផ្តល់កំណើតដល់ទារក ១០ នាក់ ខណៈកូនមុនៗក៏ភ្លោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម