Connect with us

ព័ត៌មានជាតិ

តំណាងរាស្ត្រស្វាយរៀង អំពាវនាវកុំឲ្យពលរដ្ឋចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះកូវីដ១៩ គ្មានក្លិន គ្មានស្រមោលឡើយ

បានផុស

នៅ

លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀងបានថ្លែងនូវការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យចេញពីផ្ទះបើមិនចាំបាច់ ព្រោះមេរោគកូវីដ១៩ គ្មានរូបរាង គ្មានក្លិន គ្មានស្រមោល មើលមិនឃើញឡើយ ដែលជាហេតុបង្កគ្រោះថ្នាក់បំផុតហើយងាយឆ្លងទៀត បើសិនយើងធ្វេសប្រហែសតែមួយនាទីណានោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីតំណាងរាស្ត្រមណ្ឌលស្វាយរៀងថ្លែងបែបនោះ ខណៈពេលដឹកនាំសហការី នាំអំណោយប្រគល់ជូន ឃុំកំពង់ចំឡង និងឃុំចំបក់ សម្រាប់ផ្គត់ផ្គង់អ្នកប្រចាំការនៅក្នុងឃុំ ក្នុងយុទ្ធនាការ ទប់ស្កាត់ការរីករាលដាល កូវីដ១៩ ដ៍កាចសាហាវនាព្រឹកថ្ងៃទី០៩ មិថុនា ឆ្នាំ២០២១។

លោកស្រីតំណាងរាស្ត្រមណ្ឌលស្វាយរៀងបានថ្លែងនូវការផ្តាំផ្ញើរដល់មន្ត្រីគ្រប់ថ្នាក់មូលដ្ឋាន បងប្អូនប្រជាពលនៅស្វាយរៀងទាំងអស់បន្តអនុវត្តតាមវិធានការ ៣ការពារ ៣កុំ របស់សម្ដេចពុក ឲ្យបានជាប់ ជាប្រចាំ នៅពេលចេញក្រៅផ្ទះ ព្រោះមេរោគកូវីដ១៩ គ្មាន រូបរាង គ្មានក្លិន គ្មានស្រមោលឡើយ។

លោកស្រី ដួង វណ្ណាក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៍តែត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ខណៈដែលជម្ងឺដ៍កាចសសហាវនេះបានឆក់យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជាងជិត៣០០នាក់និងឆ្លងជាង៣០០០០នាក់ហើយមកដល់ត្រឹមថ្ងៃនេះ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម