បើក​ឡាន​ជួប​អ្នកស្គាល់​ជិះ​ម៉ូតូ ខំស៊ីផ្លេដាក់ បែរជា​គ្រោះ​ថ្នាក់​ដល់​ជីវិត – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បើក​ឡាន​ជួប​អ្នកស្គាល់​ជិះ​ម៉ូតូ ខំស៊ីផ្លេដាក់ បែរជា​គ្រោះ​ថ្នាក់​ដល់​ជីវិត

Published

on

​បុរស​ជា​មេការ​ដាក់​លូ​ ក្នុង​ក្រុមហ៊ុន​OCIC​ម្នា​ក់ បាន​ស្លាប់​បាត់​បង់ជីវិត​ បន្ទា​ប់​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើដំណើរ​ស្រប​ទិសដៅ ជាមួយ​រថយន្ត​ដឹក​ដី ដែល​ធ្វើ​ការ​ជាមួយគ្នា​ចុច​ស៊ី​ប្លេ​ដាក់​ភ្ញាក់ ​ធ្វើ​ឲ្យ​ជនរងគ្រោះ​ចាប់​ហ្វាំ​ង​ម៉ូតូ រអិល​ដីខ្សាច់​ដួល​ចូល​ក្រោម​កង់​ក្រោយ​រថយន្ត កិន​បែក​ក្បាល កាលពី​វេលា​ម៉ោង ៦​និង ៣០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០។ ​

​ជនរងគ្រោះ​មានឈ្មោះ ឆែម វណ្ណា អាយុ​៤៨​ឆ្នាំ មុខរបរ​មេការ​ដាក់​លូ ក្នុង OCIC ស្នាក់​នៅក្នុង​ការដ្ឋាន​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​បារាយ​ខាងលិច សង្កាត់​បារាយ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​ គេ​បាន​ឃើញ​បុរស​រង​គ្រោះ​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១R-៣៤៨២ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង ទួលសាលា ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ល្មម ខ​ណៈ​ពេល​ជិះ​មកដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​ធន់​ធំ​ដឹក​ដី​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៨៨១៤ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូ​វ​បេតុង​ស្រប​ទិសដៅ​គ្នា ស្រប​ពេល​នោះ​ ដោយសារតែ​ជនរងគ្រោះ​នឹង​អ្នក​បើក​រថយន្ត​បង្ក​ស្គាល់​គ្នា​ហើយ​ បាន​ស៊ី​ប្លេ​ដាក់​ពីក្រោយ​របៀប​លេងសើច ស្រាប់តែ​ជនរងគ្រោះ​ភ្ញាក់​ចាប់​ហ្វ្រាំង​បង្ខំ​ក៏​រអិល​ដីខ្សាច់ ដួល​ចូល​ក្រោម​កង់​រថយន្ត កិន​បែក ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​ក្នុង ថ្លុក​ឈាម​តែ​ម្តង។ ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​រត់​គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​ដល់​ទី​តាំង​កើតហេតុ​និង​បាន​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ក្រុង​ ឲ្យ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​ នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ធ្វើការ​ដោះស្រាយ​តាមច្បាប់​ នៅ​ពេល​ក្រោយ​។ ចំណែក​សព​ជនរងគ្រោះ ​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ នៅ​ខេត្ត​ព្រៃវែង​តាម​ប្រពៃណី​៕

អត្ថបទ៖ ​ឌី​រៀ

សូមចុចអាន៖ ​បុករ​ត់ ថែម​គម្រាម​ជន​រងគ្រោះទៀត ស្នងការខេត្តកំពត ហៅ​ម្ចាស់​រថយន្ត​បង្ក​គ្រោះថ្នាក់​ចូល​ខ្លួន​មក​ដោះស្រាយជា​បន្ទាន់

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 hours ago

ពលករ​ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​សមត្ថកិច្ច​កំពុង​ស្វែងរក

ព័ត៌មានជាតិ6 hours ago

រដ្ឋាភិបាល​ស្វី​ស ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ពលរដ្ឋ​តាម​ព្រំដែន​ឲ្យ​កាន់តែ​ប្រសើរឡើង

ជីវិតកម្សាន្ដ7 hours ago

គាំទ្រ !​ តារា​ប្រុស សិរី វង្ស បំផុស​យុវជន​ចូលរួម​ម្នាក់​១០០០​រៀល​ដើម្បី​ល្ខោនខោល​ខ្មែរ

ព័ត៌មានជាតិ8 hours ago

ឆ្នាំ​២០២០​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​បាន​២៤​លើក​ឃាត់ខ្លួន​៣០​មុខសញ្ញា​ភាគច្រើន​ជា​ជន​ជាតិចិន

ព័ត៌មានជាតិ9 hours ago

លោកស្រី​ឱ វណ្ណឌី​ន ​៖ ​សម្តេច​តេ​ជោ​គឺជា​ថ្នាក់ដឹកនាំ​ដ៏​គំរូ​នៅ​លើ​សកលលោក​ដែល​បាន​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ទទួលបាន​ជោគជ័យ

ព័ត៌មានពេញនិយម