Connect with us

ព័ត៌មានជាតិ

ឧកញ៉ា​ ហ៊ុន ឡាក់ ៖ អ្នក​ដាំ​ស្វាយ នឹង​ទទួល​បាន​ផលចំណេញ បើដាំ​ត្រូវ​តាម​ស្តង់ដារ​ទីផ្សារ​ចង់​បាន

បានផុស

នៅ

ផ្លែស្វាយគឺជាផលិិតផលកសិកម្មដ៏សំខាន់មួយប្រភេទ ដែលប្រជាពលរដ្ឋនៅកម្ពុជានិយមដាំដុះជាយូរយារណាស់មកហើយ ​ប៉ុន្តែកន្លងមកពួកគាត់បានជួបប្រទះបញ្ហាប្រឈមមួយ គឺបញ្ហាកង្វះទីផ្សារនាំចេញ។ យ៉ាងណាក៏ដោយ ក្រោយពីបានចុះកិច្ចព្រមព្រៀងនាំចេញស្វាយដោយផ្ទាល់ទៅកាន់ប្រទេសចិនរួចមក  កម្ពុជាគ្រោងនឹងនាំចេញផ្លែស្វាយស្រស់ប្រមាណ១០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិននៅក្នុងឆ្នាំ២០២១នេះ ដោយអាចផ្តល់នូវប្រាក់ចំណូលប្រមាណជា១០០លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧកញ្៉ា ហ៊ុន ឡាក់ គឺជានាយកប្រតិបត្តិក្រុមហ៊ុន Rich Farm ដែលបានដាំដុះដំណាំស្វាយលើផ្ទៃដីជាង៤០០ហិកតាសម្រាប់នាំចេញទៅកាន់ប្រទេសចិន។ ក្នុងមួយឆ្នាំ ក្រុមហ៊ុន Rich Farm អាចនាំចេញស្វាយទៅលក់នៅក្រៅប្រទេសប្រមាណជាង១ម៉ឺនតោន។

ទាក់ទងនឹងបញ្ហាទីផ្សារ ឧកញ្៉ា ហ៊ុន ឡាក់ មានប្រសាសន៍ថា៖ «អ្នកដាំស្វាយនឹងទទួលបានផលចំណេញមិនខាតនោះទេ ប្រសិនបើដំណាំស្វាយរបស់ពួកគាត់ត្រូវតាមស្ដង់ដារដែលទីផ្សារចង់បាន។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ យើងសង្កេតឃើញថាតម្លៃស្វាយដែលល្អត្រូវតាមស្តង់ដារទីិផ្សារនៅតែរក្សាបានតម្លៃខ្ពស់ លើកលែងតែស្វាយដែលមិនត្រូវតាមស្ដង់ដារដែលបានធ្លាក់ថ្លៃ។»

ឧកញ្៉ា ហ៊ុន ឡាក់ បានពន្យល់ថា កន្លងមកប្រជាពលរដ្ឋជួបបញ្ហាគ្មានទីផ្សារនាំចេញ ដោយសារតែស្វាយដែលពួកគាត់ដាំដុះបានភាគច្រើនមិនត្រូវតាមស្តង់ដារទីផ្សារចង់បាន។ ដូច្នេះស្វាយរបស់ពួកគាត់មិនអាចនាំចេញទៅក្រៅបាន គឺមានតែរោងចក្រមួយចំនួនតូចតែប៉ុណ្ណោះដែលបានប្រមូលទិញយកទៅកែឆ្នៃ ហើយនៅពេលដែលស្វាយមានចំនួនច្រើនធ្វើឱ្យ រោងចក្រកែឆ្នៃមិនអាចស្រូបយកអស់ ដែលជាហេតុធ្វើឱ្យស្វាយទាំងនោះលក់មិនទាន់ត្រូវចាក់ចោល។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានលើកឡើងថា៖ «បញ្ហាកង្វះទីផ្សារផលិតផលដំណាំស្វាយនៅប្រទេសកម្ពុជាកើតឡើង ដោយសារតែអ្នកដាំដុះកន្លងមកមិនបានយកចិត្តទុកដាក់តាមការណែនាំរបស់ក្រសួង។»

ដើម្បីដោះស្រាយបញ្ហាកង្វះទីផ្សារ ឯកឧត្តម វេង សាខុន បានអំពាវនាវដល់សាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ ដែលមានបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន និងដែលមិនទាន់បានមកចុះបញ្ជី សូមមេត្តាមកចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម។

ឯកឧត្តម វេង សាខុន បញ្ជាក់ថា ការតម្រូវឲ្យមានការចុះបញ្ជីចំការស្វាយនេះ គឺជាលក្ខណ្ឌតម្រូវរបស់ប្រទេសនាំចូល ហើយក្នុងករណីមានការកើតឡើងមិនប្រក្រតីណាមួយ ដែលកើតចេញពីផ្លែស្វាយដែលបានបញ្ជូនទៅដល់ប្រទេសនាំចូលហើយនោះ គេនឹងតាមដានមកមើលចំការស្វាយវិញបានដោយងាយស្រួល ដើម្បីមានវិធាន ផ្អាក ឬបញ្ឈប់ម្ចាស់ចំការស្វាយនោះមិនឲ្យនាំចេញបន្តទៀតបាន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ការចុះបញ្ជីកសិដ្ឋានដាំស្វាយ គឺដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ ព្រមទាំងរៀបចំចងក្រងជាបណ្ដុំអាជីវកម្មស្វាយ សម្រាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនក្នុង និងក្រៅស្រុក ចុះកិច្ចសន្យាប្រមូលទិញធ្វើការកែឆ្នៃនិងនាំចេញ។

ស្ថិតិឆ្នាំ២០២០របស់ក្រសួងកសិកម្មបានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយនៅកម្ពុជាមានចំនួនជាង១៣ម៉ឺនហិកតា ផ្ទៃដីអាចប្រមូលផលមានចំនួនជាង៩ម៉ឺនហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥តោនក្នុងមួយហិកតា ដែលកម្ពុជាអាចមានបរិមាណស្វាយស្រស់ប្រមាណ១,៣លានតោនក្នុងមួយរដូវជាមធ្យម។

គួរបញ្ជាក់ថា កម្ពុជាបាននាំចេញផ្លែស្វាយស្រស់សរុបជាង១៥ម៉ឺនតោនទៅកាន់ទីផ្សារបរទេស ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ កើនឡើង២៥៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម