Connect with us

ព័ត៌មានជាតិ

​ជិត​៣០​ឆ្នាំនេះ KOICA​ បាន​ផ្តល់​ជំនួយ​ឥតសំណង​ជាង​២៦០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា

បានផុស

នៅ

​ចាប់តាំងពី​ឆ្នាំ​១៩៩១-២០១៩ ក​យ​កា បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ២៦៧,៧​លាន​ដុល្លារ​អាមេរិក ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា​។

ថ្លែង​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​ (​ក​យ​កា​-KOICA) និង​គណៈកម្មាធិការ​នីតិសម្បទា​និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា​ ឆ្នាំ​២០២០ នៅ​ឯ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា​បាន​មានប្រសាសន៍ថា​ជំនួយ​ទាំងនោះ​ផ្តោត​លើ​វិស័យ​អាទិភាព​ចំនួន​៤ រួមមាន ១. វិស័យ​គ្រប់គ្រង​ទឹក និង​សុខភាព​សាធារណៈ ២. វិស័យ​អប់រំ ៣. ​វិស័យ​អភិវឌ្ឍ​ជនបទ និង ៤)​វិស័យ​ដឹកជញ្ជូន​។ លោក​បាន​បន្ត​ទៀត​ថា ​ដោយឡែក​សម្រាប់​ឆ្នាំ​២០២០​នេះ ជំនួយ​ឥតសំណង រប​ស់កយ​កា​ដល់​កម្ពុ​ជា​មាន​ចំនួន​សរុប ២៤,៥​លាន​ដុល្លារ​អាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ ​គឺ​ដើម្បី​ពិភាក្សា​អំពី​ដំណើរការ​សម្រាប់​ការរៀបចំ​សកម្មភាព​របស់​ទីភ្នាក់ងារ​ក​យ​កា​-KOICA​ស្តីពី ការ​រាតត្បាត​សកល​របស់​វីរុស​កូ​រ៉ូ​ណា និង​ផែនការ​រប​ស់កយ​កា​សម្រាប់​ឆ្នាំ​២០២១ ក៏ដូចជា​គម្រោង​ថ្មីៗ​រប​ស់កយ​កា​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០២២ និង​ ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី​នា​ពេល​អនាគត​។

ក្នុងឱកាស​នោះដែរ ឈៀង យ៉ាណា​រ៉ា បាន​ថ្លែងអំណរគុណ​ចំពោះ​ក​យ​កា​និង​ប្រជាជន ព្រមទាំង​រដ្ឋាភិបាល​កូរ៉េ ដែល​តែងតែ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ប្រទេស​កម្ពុជា តាមរយៈ​ការអនុវត្ត​គម្រោង និង​កម្មវិធី​នានា និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក​យ​កា ដែល​គាំទ្រ​យ៉ាងសកម្ម​ដល់​ប្រទេស​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង កូ​វីដ​-១៩ និង​សម្របសម្រួល​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។

លោក នោ ហ្យ​ន់​ជូន ​(Rho Hyun-Jun) ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA)​ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា ​នៅ​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ លោក​បាននិងកំពុង​គាំទ្រ​យ៉ាងសកម្ម ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា ការដោះស្រាយ​ផលប៉ះពាល់​នៃ​ជំងឺ​ជំងឺ​-១៩ ការគាំទ្រ​សំខាន់ៗ គឺ​គាំទ្រ​វិស័យ​សុខាភិបាល​តាមរយៈ ​ទី១. ​ការ​អភិវឌ្ឍ​និង​ការអនុវត្ត​៥​ឆ្នាំ​ដំបូង​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការអនុវត្ត​គម្រោង​សុវត្ថិភាព​សុខុមាលភាព​ជាស​កល​(GHSA) ។

ទី​២.​កម្មវិធី​របស់​អ្នក​ស្ម័គ្រ​កូរ៉េ ដែល​មាន​ឈ្មោះថា​មិត្តភ័ក្ដិ​របស់​កូរ៉េ​ (WFK) និង​សមាគម​អតីត​កម្មសិក្សាការី​កម្ពុ​ជា​-​កូរ៉េ ទី​៣.​ ជំនួយ​ចំនួន​៣០​ម៉ឺន​ដុល្លារ​ពី​ស្ថានទូត​កូរ៉េ​និង​ក​យ​កា​-KOICA រួមមាន (២០​ម៉ឺន​ដុល្លារ​អាមេរិក​តាមរយៈ​ការផ្ទេរ​ប្រាក់​ដោយ​ផ្ទាល់ និង​ការផ្តល់​ឧបករណ៍​ធ្វើ​តេស្ត​កូ​រីដ​-១៩ ដែល​មាន​តម្លៃ​សរុប ១០​ម៉ឺន​ដុល្លារ ដល់​រាជរដ្ឋាភិបាល​កម្ពុជា​)​ ទី​៤. ​កម្មវិធី ABC​របស់​កូ​វីដ​-១,​ ទី​៥.​ ពង្រឹង​បន្ថែម ប្រព័ន្ធ​សុខាភិបាល ​ដើម្បី​ការពារ​និង​ឆ្លើយតប​ចំពោះ​ជំងឺឆ្លង និង​ទី​៦​កម្មវិធី​សមធម៌​សុខភាព​និង​ការ​កែលំអ​គុណភាព (H-EQIP)៕​​

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម