Connect with us

ព័ត៌មានជាតិ

ក្រសួងបង្កើតផ្សារអនឡាញ Cambodia Trade ជំរុញការលក់ផលិតផលរបស់សហគ្រាសខ្នាតតូច និងមធ្យម

បានផុស

នៅ

ក្រសួងពាណិជ្ជបានបង្កើតផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីជួយលើកស្ទួយសក្តានុពលដល់សហគ្រាសធុនខ្នាតតូច និងមធ្យមនៅកម្ពុជា ក្នុងការលក់ផលិតផលដល់អតិថិជនទំាងទីផ្សារក្នុងស្រុក និងក្រៅស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី០៩ មិថុនានេះ បានឱ្យដឹងថា ផ្សារពាណិជ្ជកម្មនេះ មានឈ្មោះថា CambodiaTrade ដែលប្រតិបត្តិការតាមរយៈគេហទំព័រ CambodiaTrade.com ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម  ក្រោមគម្រោងអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា ដែលមានគោលបំណងសំខាន់ក្នុងការជំរុញឱ្យទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូច និងមធ្យម។

បើតាមក្រសួងពាណិជ្ជកម្ម សហគ្រាសធុនតូច និងមធ្យមដែលមានសិទ្ធិប្រើប្រាស់ផ្សារនេះលក់ផលិតផលបាន ត្រូវតែជាក្រុមហ៊ុន ឬសហគ្រាសដែលបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម, មានវិញ្ញាបនបត្រពន្ធប៉ាតង់  និងលេខអត្តសញ្ញាណសារពើពន្ធ  ដែលមានសុពលភាពហើយអ្វីដែលសំខាន់ លក់ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា លើសពីនេះទៀតសហគ្រាសធុន តូច និងមធ្យមត្រូវចុះឈ្មោះជាមុនសិនទើបអាចដាក់លក់ផលិតផលនិងអាចបំពេញស្តុករបស់ខ្លួន ដោយបង្ហោះផលិតផលរបស់ពួកគេនៅលើទំព័រហាងរបស់ខ្លួនបាន ហើយផលិតផលទាំងនោះនឹងត្រូវដាក់បង្ហាញនៅលើផ្សារនៅពេលដែលផ្សារត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម