ព័ត៌មានជាតិ
សំណង់មិនរៀបរយលើផ្ទៃទឹកខ្លះ ផ្ដើមចេញពីការចិញ្ចឹមត្រីក្នុងបែ
សំណង់មិនរៀបរយ ផ្ទះបណ្ដែតទឹកផ្ដើមចេញពីការធ្វើបែចិញ្ចឹមត្រី អំឡុងពេល ដែលលោក គួច ចំរើន នៅកាន់តំណែង ជាអភិបាលខណ្ឌមានជ័យ ពេលនោះលោកតែងតែប្រើប្រាស់កម្លាំងចុះរុះរើសំណង់មិនរៀបរយដែលយកលេសធ្វើបែចិញ្ចឹមត្រី។
ជាក់ស្ដែងនៅមុខវត្តព្រែកប្រាស្ថិតនៅភូមិ អណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីមុនជាខណ្ឌមានជ័យ គឺមានបែចិញ្ចឹមត្រីប្រមាណជាង១០កន្លែងប៉ុណ្ណោះ ហើយកាលណោះលោក គួច ចំរើន មិនអនុញ្ញាតឱ្យមានបែចិញ្ចឹមត្រីនៅមុខវត្តនោះទេព្រោះជាទីសក្ការរបស់ព្រះសង្ឃ។
មកដល់បច្ចុប្បន្នស្រាប់តែកើតមានឡើងរហូតដល់ជាង១០០ ទាំងបែ ផ្ទះបណ្ដែតទឹក សំណង់មិនរៀបរយ។
លោក សួន សាត មេភូមិអូរអណ្តូង ធ្លាប់បាននិយាយថា កាលពីលោក គួច ចំរើន នៅកាន់តំណែងជាអភិបាលខណ្ឌមានជ័យ លោកមិនអនុញ្ញាតឱ្យមានសំណង់មិនរៀបរយនៅលើទឹកនោះឡើយ។
ហើយការកកើតសំណង់មិនរៀបរយលើផ្ទៃទឹកទន្លេមកដល់ថ្ងៃនេះគឺជាទម្លាប់ម្ចាស់បែចិញ្ចឹមត្រីឱ្យតែបានធ្វើបែចិញ្ចឹមត្រីពេលណាគឺពួកគេចាប់ផ្តើមសាងសង់ផ្ទះលើបែស្នាក់នៅយ៉ាងរឹងមាំតែម្តង។
ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់គាំទ្រនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញដែលលោកកំពុងចាត់វិធានការលើសំណង់មិនរៀបរយនេះដែលប្រើប្រាស់រូបភាពជាបែចិញ្ចឹមត្រីដែលកំពុងរីកដូចផ្សឹត។
ម្យ៉ាងទៀតចាប់ផ្តើមមានសំណង់នេះកកើតឡើងមកគឺប្រជាពលរដ្ឋមិនហ៊ានប្រើប្រាស់ទឹកទន្លេនោះឡើយព្រោះក្នុងផ្ទៃទឹកអណ្តែតដោយកាកសំណល់សំរាមគ្រប់មុខរួមនិងការបន្ទោបង់ចូលទឹកនេះតែម្តង៕
អត្ថបទ៖ នរា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ