Connect with us

ព័ត៌មានជាតិ

សំណង់មិនរៀបរយលើផ្ទៃទឹកខ្លះ ផ្ដើមចេញពីការចិញ្ចឹមត្រីក្នុងបែ

បានផុស

នៅ

សំណង់មិនរៀបរយ ផ្ទះបណ្ដែតទឹកផ្ដើមចេញពីការធ្វើបែចិញ្ចឹមត្រី អំឡុងពេល ដែល​លោក គួច ចំរើន នៅកាន់តំណែង ជា​អភិបាល​ខណ្ឌមានជ័យ ពេលនោះលោក​តែង​តែប្រើប្រាស់​កម្លាំង​ចុះរុះរើសំណង់​មិនរៀប​រយដែលយកលេសធ្វើបែចិញ្ចឹមត្រី។

ជាក់ស្ដែង​នៅ​មុខ​វត្ត​ព្រែក​ប្រា​ស្ថិត​នៅ​ភូមិ អណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីមុនជា​ខណ្ឌ​មានជ័យ គឺ​មានបែ​ចិញ្ចឹម​ត្រីប្រមាណជាង១០កន្លែង​ប៉ុណ្ណោះ​ ហើយ​កាលណោះលោក គួច ចំរើន មិន​អនុញ្ញាត​ឱ្យ​មានបែចិញ្ចឹម​ត្រី​នៅមុខវត្ត​នោះទេ​ព្រោះជាទីសក្ការរបស់ព្រះសង្ឃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មកដល់បច្ចុប្បន្នស្រាប់​តែកើតមាន​ឡើង​រហូត​ដល់​ជាង១០០ ទាំងបែ ផ្ទះបណ្ដែតទឹក សំណង់មិនរៀបរយ។

លោក សួន សាត មេភូមិអូរអណ្តូង ធ្លាប់បាននិយាយថា កាលពីលោក គួច ចំរើន នៅកាន់តំណែង​ជាអភិបាលខណ្ឌមានជ័យ លោក​មិនអនុញ្ញាតឱ្យ​មាន​សំណង់មិនរៀបរយនៅលើទឹកនោះឡើយ។

ហើយការកកើតសំណង់មិនរៀប​រយ​លើផ្ទៃទឹកទន្លេមកដល់ថ្ងៃនេះគឺជាទម្លាប់ម្ចាស់បែចិញ្ចឹមត្រីឱ្យ​តែបានធ្វើបែចិញ្ចឹមត្រីពេលណាគឺពួកគេចាប់ផ្តើមសាងសង់ផ្ទះលើបែស្នាក់នៅយ៉ាងរឹងមាំតែម្តង។

ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់គាំទ្រនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញ​ដែលលោក​កំពុងចាត់វិធានការលើសំណង់មិនរៀបរយនេះដែលប្រើប្រាស់រូបភាពជាបែចិញ្ចឹមត្រីដែលកំពុងរីកដូចផ្សឹត។

ម្យ៉ាងទៀតចាប់ផ្តើមមានសំណង់នេះកកើតឡើងមកគឺប្រជាពលរដ្ឋមិនហ៊ានប្រើប្រាស់ទឹកទន្លេនោះឡើយព្រោះក្នុងផ្ទៃទឹក​អណ្តែតដោយ​កាកសំណល់​សំរាមគ្រប់មុខរួមនិងការ​បន្ទោបង់ចូលទឹក​នេះ​តែម្តង៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម