Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ចុះ​ពិនិត្យ​ដី​ព្រៃ​លិចទឹក​ដែល​ត្រាក់ទ័រ​៤​គ្រឿង​លួច​ឈូស​ឆាយ មិន​ព្រម​បង់​ការផាកពិន័យ

បានផុស

នៅ

កំពង់ឆ្នាំង ៖ ត្រាក់ទ័រ ៤​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជលផល​ចាប់​ឃាត់ទុក​បន្ទាប់ពី​បាន​ឈូសឆាយ​ដីព្រៃ​លិច ទឹក​ដោយ​ខុសច្បាប់​នៅ​ខាងកើត​សាលាឃុំ​ស្វាយ​រំពារ ស្រុក​កំពង់​លែង និង​បានធ្វើ​ការ​ផាកពិន័យ​តាមផ្លូវ​ច្បាប់​។ ប៉ុន្តែ​ដោយមាន​ការតវ៉ា​ពី​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ត្រាក់ទ័រ និង​អាជ្ញាធរ​ឃុំ ទើប​នៅ​ព្រឹក​ថ្ងៃទី ០៨ ខែ​ខែមិថុនា​នេះ សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ចុះទៅពិនិត្យ​ព្រៃ​លិច​ទឹក​ដែល​រង​ការខូចខាត ដើម្បី​ដាក់បន្ទុក​លើ​ត្រាក់ទ័រ​ដែល​ចូល​លួច​ឈូសឆាយ​ដី​ព្រៃ​ខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទាក់ទង​នឹង​ករណីនេះ លោក​លី ​ឡា​នាយ ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ ឆ្នាំង​នៅ​ល្ងាច​ថ្ងៃទី ០៨ ខែមិថុនា​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី ៧ ខែមិថុនា សមត្ថកិច្ច​ជល ផល​បាន​ចុះ​ចាប់​ឃាត់​គ្រឿងចក្រ​ចំនួន ៤ គ្រឿង​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក នៅ​ខាងកើត​សាលាឃុំ​ស្វាយ​រំពារ។ ក្រោយមក​សមត្ថកិច្ច​ក៏បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ត្រាក់ទ័រ​ចូលខ្លួន​មក​ធ្វើការ​ផាកពិន័យ​តាមផ្លូវ​ច្បាប់ គឺ​ក្នុង​ត្រាក់ទ័រ​មួយគ្រឿង​ត្រូវ​ផាក ពិន័យ​ចំនួន ២ លាន​រៀល។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​បាន​បញ្ជាក់​ថា ក្រោយពី​ការជូនដំណឹង​ពី​ការផាកពិន័យ​លើ​ត្រាក់ទ័រ​ទាំង ៤ គ្រឿង​នេះ ក៏មាន​ប្រតិកម្ម​ពី​អាជ្ញាធរ​ភូមិ​ឃុំ​និង​ម្ចាស់​ត្រាក់ទ័រ​មក​តវ៉ា​ថា​ដីព្រៃ​ខាងលើនេះ​គឺជា​ដី​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​តាំង ពី​ឆ្នាំ​៨០​ជាង និង​៩០ ជាង និង​ថា​ការ​ផាកពិន័យ​របស់​សម​ត្ថ​កិច្ច​ជលផល​ជា​រឿង​ខុសច្បាប់។

​ដោយសារ​ផ្ទុះ​ការ​តវ៉ា​នេះ​ហើយ​ ទើប​នៅ​ព្រឹក​ថ្ងៃទី៨ ខែមីនា សមត្ថកិច្ច​ចម្រុះ​រួម​និង​អាជ្ញាធរ​ស្រុក​ក៏បាន​ចុះទៅ​ពិនិត្យមើល​ដី​ព្រៃ​លិច​ទឹក​ដែល​រង​ការខូចខាត ប្រមាណ ៦០ អា។ បន្ទាប់មក​នៅ​រសៀល​ថ្ងៃ​ដ​ដែល​នេះ​ ក្រុម​សមត្ថកិច្ច​ចម្រុះ​ក៏បាន​អញ្ជើញ​ម្ចាស់​ត្រាក់ទ័រ​និង​អាជ្ញាធរ​មក​ប្រជុំ​ដោះស្រាយ​នៅ​សាលា ស្រុក​កំពង់លែង។

នៅក្នុង​កិច្ចប្រជុំ​ដោះស្រាយ​នេះ​សមត្ថ​កិច្ច​ជំនាញ និង​អាជ្ញាធរ​ស្រុក​បាន​ពន្យល់​អំពី​ផ្លូវច្បាប់​ថា ការ​ឈូស​ឆាយ​ដី ​ត្រូវ​មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ។ ដូច្នេះ​បើ​ដី​ពួកគាត់​ធ្លាប់​អា​ស្រ័យ​ផល​ខាងលើនេះ​ពិតមែន ប៉ុន្តែ​ការ​បោះបង់ចោល​មិន​អាស្រ័យ​ផល​ជាង ៣០ ឆ្នាំ​ទៅ​ហើយ​នោះ ត្រូវ​បាន​ព្រៃ​ដុះ​ខ្ពស់​លិច​ក្បាល​ទៅ​ហើយ គឺ​សមត្ថកិច្ច​ត្រូវតែ​រក្សា​ការពារ​ព្រៃ​លិច​ទឹក​ទាំងអស់​នោះ​ជា​សម្បត្តិ​រដ្ឋ។ ដូច្នេះ​បើ​ចង់​ឈូស​ឆាយ​ព្រៃ​ខាងលើ​នេះ ​អាស្រ័យ​ផល ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​គណៈក​ម្មា​ធិ​ការ​គ្រប់គ្រង​ដី​រដ្ឋ​របស់​ខេត្ត ប្រសិនបើ​ខេត្ត​សម្រេច​ប្រគល់​ដី​ព្រៃ ដែល​ធ្លាប់​ប្រជា​ពលរដ្ឋ​អះអាងថា ជា​ដី​ធ្លាប់​អាស្រ័យ​វិញ​នោះ សមត្ថកិច្ច​ក៏​ពុំ​ហាម​ឃាត់​នោះដែរ។ ​លោក​លី​ ឡា​ បាន​បញ្ជាក់​ទៀត​ថា ​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ពន្យល់​ពី​ផ្លូវច្បាប់​រួចមក អាជ្ញាធរ​ភូមិ​ឃុំ​និង​ម្ចាស់​ត្រាក់ទ័រ ក៏បាន​យល់​អំពី​ច្បាប់​ហើយក៏​ព្រមបង់​ការ​ផាកពិន័យ​តាម​ផ្លូវច្បាប់ ដើម្បី​យក​ត្រាក់ទ័រ​ទៅ​អាជីវកម្ម​ឡើងវិញ​៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម