Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ផ្តល់ថវិកា១៤០លានរៀល ដល់គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

បានផុស

នៅ


ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី បន្ទាប់ពីមើលឃើញទុក្ខលំបាករបស់ក្រុមគ្រួសារអតីតយុទ្ធជនដែលទើបតែមកសាងជីវភាពថ្មី នៅលើដីសម្បទានសង្គមកិច្ច នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានសម្រេចចិត្ត ផ្តល់ថវិកា១៤០លានរៀល ដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រាប់ធ្វើបង្គន់អនាម័យ ជូនដល់អតីតយុទ្ធជនចំនួន១៤០គ្រួសារ ដើម្បីសុខភាពអនាម័យរស់នៅស្អាត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់ថវិការ ១៤០ លានរៀល ជាអំណោយរបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយតំណាង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ជូន ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។

សូមបញ្ជាក់ផងដែរថា នេះជាការយកចិត្តទុកដាក់បំផុត ក្នុងការគិតគូរពីសុខទុក្ខ របស់អតីតយុទ្ធជន ដែលមិនធ្វើឲ្យអតីតយុទ្ធជន និងក្រុមគ្រួសារ អស់សង្ឃឹមឡើយ គឺគ្រួសារនិមួយៗទទួលបាន ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានផ្ទះមួយខ្នង ផ្ទៃដីលំនៅដ្ឋាន១៥០០០ម៉ែត្រការ៉េ បង្គន់អនាម័យមួយ រួមទាំងការមើលថែពីអាជ្ញាធរ គ្រប់ស្ថាប័ន ជាពិសេសក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលមានឧត្តមសេនីយ៍ទោ សោម ស៊ុន ជាប្រធាន ។

ឧត្តមសេនីយ៍ទោសោម ស៊ុន តំណាងឲ្យអតីតយុទ្ធជនទាំងចំនួន 140 គ្រួសារ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រច័ន្ទមុន្នីដែលបានដល់ថវិកាសម្រាប់សាងសង់បង្គន់អនាម័យនេះដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនតីតយុទ្ធជនរបស់យើង សូមគោរពជូនពរឯកឧត្តមនិងលោកជំទាវព្រមទាំងបុត្រាបុត្រីសូមបានជួបប្រទះពុទ្ធពរទាំងឡាយ 5 ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម