Connect with us

ព័ត៌មានជាតិ

សហរដ្ឋអាមេរិក​ ប្រគល់​វត្ថុ​បុរាណ​ចំនួន​២៧​រូប​ឲ្យ​កម្ពុជា​វិញ​

បានផុស

នៅ

លោក ជុំ សុន្ទរី ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ អាមេរិក និង​លោក Cyrus Vance Jr. រដ្ឋអាជ្ញា នៃ​ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​សង្កាត់​ញូវយ៉ក បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋអាជ្ញា​នៃ​សង្កាត់​ញូវយ៉ក ស្តីពី​ការ ផ្ទេរសិទ្ធិ​គ្រប់គ្រង​វត្ថុ​បុរាណ​របស់​កម្ពុជា ដែល​ត្រូវបាន​ជួញ ដូរ​ចំនួន​២៧​រូប ពី​ការិយាល័យ​រដ្ឋអាជ្ញា មក​ព្រះរាជា ណា​ចក្រ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ចុះហត្ថលេខា​ប្រគល់ និង​ទទួល វត្ថុ​បុរាណ​នេះ បាន​ប្រព្រឹត្តទៅ នៅ​ការិយាល័យ​រដ្ឋ​អា​ជ្ញ កាលពី​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១ ម្សិលមិញ ហើយ​ពិធី​នោះ ក៏មាន​ការចូលរួម​ពី​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ផងដែរ តាមរយៈ​វីដេអូ​ពី​ភ្នំពេញ ដើម្បី​ជា​សាក្សី​ក្នុងការ​ចុះហត្ថលេខា​នេះ ហើយ​ឯកអគ្គរាជទូត កែ សុវណ្ណ តំណាង​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​អង្គការ សហប្រជាជាតិ ក៏មាន​វត្តមាន​ផងដែរ​។​

​ក្នុងចំណោម​វត្ថុ​បុរាណ​ទាំង​ចំនួន​២៧ ដែល​ត្រូវបាន​រកឃើញ​មកវិញ​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា និង​ក្រសួង សន្តិសុខ​មាតុភូមិ​អាមេរិក រួមមាន​រូប​បដិមា​ផ្នែក​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​សម័យអង្គរ​សំខាន់ៗ​មួយចំនួន ដូចជា​៖ ព្រះពុទ្ធ​គង់​សមាធិ​លើ​នាគ​ធ្វើ​ពី​សំរឹទ្ធ​រូប​ព្រះ​ឥសូរ និង​ព្រះ​នាង​ប្រាជ្ញា​បារ​មិ​តា​ធ្វើ​ពី​ថ្មភក់​ជាដើម​។ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្របសម្រួល និង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ជា​ប្រវត្តិសាស្ត្រ​នេះ​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​។​

​លោកស្រី ភឿង ស​កុ​ណា បាន​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា ដោយបាន​សម្ដែង​អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការខិតខំ​ប្រឹងប្រែង​ពី​សំណាក់ ការិយាល័យ​រដ្ឋ អាជ្ញា​សហរដ្ឋអាមេរិក ប្រចាំ​សង្កាត់​ញូវយ៉ក ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ អាមេរិក ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​ស្ថានទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក ព្រមទាំង​ក្រុមការងារ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា ក្នុងការ​បញ្ជូន​សម្បត្តិ​វប្បធម៌​ទាំងនេះ​ត្រឡប់មក​មាតុភូមិ​កម្ពុជា​វិញ​។ លោកស្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ព្រមទាំង​ឥស្សរជន​ជាច្រើនរូប​ទៀត ទាំង​ក្នុង​ស្ថាប័នរដ្ឋ​-​ឯកជន និង​ក្រុមហ៊ុន ឡើង ជាពិសេស គឺ​ក្នុងស្ថានភាព​ដ៏​លំបាក នៃ​ការ​រាលដាល​ជម្ងឺ​កូ​វីដ​-១៩​។​

​លោកស្រី​រដ្ឋមន្ត្រី ក៏បាន​ថ្លែង​ផងដែរ​ថា​ការទទួលបាន​ត្រឡប់មកវិញ​នៃ​វត្ថុ​បុរាណ​ទាំងនេះ បាន​សរ​បញ្ជាក់ ពី​ចំណង មិត្តភាព​ដ៏​ល្អ និង​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋ អាមេរិក ក្នុងការ​ចូលរួម ការពារ​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​។ លោកស្រី​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​បន្ត​ការស្រាវជ្រាវ ដើម្បី​នាំយក​សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​ត្រូវបាន​លួច​នាំចេញ​ដោយ​ខុសច្បាប់​ទាំងអស់នោះ​ត្រឡប់មក​កម្ពុជា​វិញ​។​

​ចំណែក​លោក​ឯកអគ្គរាជទូត ជុំ សុន្ទរី បាន​គូសបញ្ជាក់ថា “​ការបញ្ជូន​ត្រឡប់​​មកវិញ​នៃ​វត្ថុ​បុរាណ​ទាំងនេះ បានបង្ហាញ​ឲ្យ​ឃើញ​ជាថ្មី​នូវ​លទ្ធផល​ផ្លែផ្កា​នៃ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ចុះហត្ថលេខា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក ដែល​បាន​បើក​ឡើង​នូវ​ទំព័រ​ថ្មី នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ល្អប្រសើរ លើ​ការអភិរក្ស​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ និង​បាន​បន្ថែមថា “​យើងខ្ញុំ​សង្ឃឹមថា សហ រដ្ឋ​អាមេរិក នឹង​បន្ត​ភាពជា​ដៃគូ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​យើង​អាច​បញ្ឈប់​ការជួញដូរ​សម្បត្តិ​វប្បធម៌​ខ្មែរ​ខុសច្បាប់ និង​បញ្ជូន​បេតិកភណ្ឌ​វប្បធម៌​របស់​យើង​ត្រឡប់​ទៅ​កម្ពុជា​វិញ​”​។

​លោក​ឯកអគ្គរាជទូត បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​អ្នក​និយម​សន្សំ​វត្ថុ​បុរាណ​ខ្មែរ​ទាំងអស់​ឱ្យ​ពិនិត្យ ដោយ​យកចិត្តទុកដាក់​នូ​វប្រ​ភព​ដើម នៃ​វត្ថុ​បុរាណ​របស់ខ្លួន និង​សូម​ទទួល​ដឹងថា​សម្បត្តិ​វប្បធម៌​ខ្មែរ​ភាគច្រើន ដែល​នៅក្រៅ​ប្រទេស ត្រូវបាន​យកចេញ និង​ជួញដូរ​ដោយ​ខុសច្បាប់ ហើយ​គួរតែ​ត្រូវបាន​ប្រគល់​ត្រឡប់មក​កម្ពុជា​វិញ​។​

​លោក​ឯកអគ្គរាជទូត បាន​សម្តែង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​សង្កាត់​ញូវយ៉ក និង​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​សម្រាប់​កិច្ចសហប្រតិបត្តិការ​ដ៏​ថ្លៃថ្លា​នេះ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៥២ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម