Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅស្រុកមុខកំពូលមួយចំនួន ប្រកបមុខរបរ រាវរកក្រួស សម្រាប់​ទ្រទ្រង់​ជីវភាព

បានផុស

នៅ

មុខរបរអ្វីក៏ដោយ ​ពុំ​សុទ្ធសឹង​ថោក​ទៀត​នោះទេ ឲ្យ​តែ​ជា​មុខរបរ រកស៊ី​ដោយ​សុច្ចរិត​ទៀងត្រង់​។ ពេលនេះរបរ រាវរកក្រួស របស់​ប្រជាពលរដ្ឋ​នៅភូមិរកា​កោង​ទី១ ស្រុក​មុខកំពូល​ កំពុង​ពេញនិយម​ហើយ​ក៏មាន​ចំណូល​អាច​ទ្រទ្រង់​ជីវភាព​ប្រជាជន​នៅ​ភូមិ​នេះ ​បាន​គួរសម​ដែរ​។​

នេះ​ជា​សម្ដី​របស់លោក​ ថា​ វ៉ា ​មាន​អាយុ៤៥ឆ្នាំ​ ដែល​កំពុង​អង្គុយ​លើ​ទូក​ក្បែរ​ច្រាំងទន្លេ​ ដោយ​លោក​ប្រាប់ថា ​ថ្ងៃនេះគាត់ពុំបាន​ចុះទូក​រាវរក​ក្រួស​ទេ ព្រោះ​គាត់ត្រូវ​ណាត់​គេ​មក​ទិញ ​ហើយដោយសារ​ថ្ងៃនេះ​គាត់រវល់​កិច្ចការ​នៅផ្ទះ​ផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ទឹកមុខ​ដែល​អង្គុយ​សម្លឹងមើល​ដុំ​ក្រួស​នៅលើ​ទូក​ លោក​ ថា​ វ៉ា​ និយាយថា គាត់រកក្រួស​១​ឆ្នាំ​ហើយ មួយថ្ងៃ​រកបាន​១​គីប​ដែរ​។​ យើង​លក់​ឱ្យ​ឈ្មួញ​គេ​មក​ទិញ​ដល់​កន្លែង​ ​ក្នុងតម្លៃ​១​គីប ៦០០០០​ម៉ឺន​រៀល​។ ​លោកប​ព្ជា​ក់ថា ក្រួស​នេះ ​គាត់រ​កនៅភូមិរកាអា នឹង​ភូមិ​ស្ដៅ គេ​ចុះមក​ទិញ​ដល់​កន្លែង​។​លោក​បន្តថា កាលពីមុន​យើង​រើស ទឹក​ត្រឹម​ចង្កេះ​ទេ តែ​ឥឡូវ​ត្រូវជ្រមុជរក​ក្នុង​ទឹក​ជ្រៅ​ទៀត ទើប រកបាន ព្រោះ​ពុំ​សូវ​មាន​ក្រួស​ដូច​មុន​ទេ​។

​លោក​បន្ថែមថា ​ក្រៅពីមុខរបរ​នេះគាត់គ្មាន​មុខរបរធ្វើ​អ្វី​បន្ថែមទៀត​ក្រៅពី​រើស​ក្រួស​នេះឡើយ​។គាត់​មាន​ប្រពន្ធ​ជួយ​លក់​បន្ថែម​ដែរ នៅ​ផ្សារ​ស្ដៅ​ ​គឺ​ត្រូវ​ចិញ្ចឹម​កូន៤នាក់​ទៀត​កំពុង​នៅ​រៀន​។​ មិន​ខុសពី​គ្នា​ឡើយ​មុខរបររក​ក្រួសនេះ​ជា​មុខរបរមួយ​អត់​ដើម គឺ​យើង​ប្រើ​កម្លាំង​តែប៉ុណ្ណោះ​។​

ដើម្បី​រកប្រាក់​ចិញ្ចឹម​គ្រួសារ​និង​កូន​ដែល​កំពុង​រៀនសូត្រ​ផង អ្នកស្រី និ​ច ​សោ​ភ័​ណ្ឌ ដែលមាន​អាយុ ៣៨​ឆ្នាំ ​និង​ស្វាមី​ឈ្មោះ វន វ័ន អាយុ៣៧ឆ្នាំ អ្នកស្រី​ប្រាប់ថា​ គាត់រករបរនេះ​យូរហើយ ព្រោះ​ជា​មុខ របរមួយគ្មាន​ដើម​។​ ហើយ​ពេលនេះ​មិនទាន់​គិតថា និងរកមុខរបរ​អ្វី​ធ្វើ​ផ្សេង​ទៀតឡើយ បើសិនជា​អស់​ក្រួស​នេះ​រើស​ទៀត​។ អ្នកស្រី​បន្តថា ​គាត់ពីរ​នាក់​ប្ដី​ប្រពន្ធ​ងើប​តាំងពី​ម៉ោង៦ព្រឹក​អ៊ុំទូក​ទៅរាវរក​ក្រួស រហូតដល់​ថ្ងៃត្រង់​ម៉ោង​១២​ថ្ងៃត្រង់​ទើប​ត្រឡប់មកវិញ គាត់យកកន្ត្រងរាវបាន​ក្នុង​១​ថ្ងៃ​តែ​១​ម៉ែត្រ​គីប​ទេ​។ ​លក់​ឱ្យ​ឈ្មួញ​តម្លៃ ៦០០០០ រៀល​ដែរ​។ ហើយ​មុខរបរ​នេះ​ វា​ក៏​អាចជួយដោះស្រាយ​ជីវភាព​គ្រួ​សារបាន​មួយគ្រាៗ​ដែរ​។ ​អ្នកស្រី​បន្ថែមថា ​ក្រៅពី​មុខរបរ​នេះគាត់គ្មាន​មុខរបរ​អ្វី​ទៀត​ទេ​។​

ដោយឡែក​លោក ណុ​ច សុ​ណំ អាយុ៣៤ឆ្នាំ​ ក៏​មិន​ខុសពី​ប្រជាពលរដ្ឋ​យើង​មួយចំនួន ដែល​កំពុង រកមុខរបររាវ​ក្រួស​នេះដែរ​។​ លោក​ថា វា​ជា​មុខរបរមួយ​សុច្ចរិត ជា​មុខរបរ​អត់​ដើម គ្រាន់តែ​លំបាក​បន្តិច ព្រោះពេលនេះ​យើងរ​កលែង​បាន​ហើយ​ក្នុងទឹក​រាក់ៗ ព្រោះ​អស់​ក្រួសរើស​ទៀតហើយ ពេល​នេះ​យើង​ត្រូវរាវរក​ក្នុង​ទឹក​ជ្រៅ​ម្ដង​ត្រឹម​ដើមទ្រូង​ឯណោះ តែ​គាត់គិត​ថា បើរក​លែង​បាន​ទៀត មាន​តែ​ទៅធ្វើ​សំណង់​វិញ​ម្ដង​។​

លោកនាយ​ប៉ុស្តិ៍ វង្ស សំ​អ៊ែ​ល ឃុំ​រកា​កោង​ទី១ មានប្រសាសន៍ថា​ មុខរបរ​រក​ក្រួស​នេះ ជា​មុខរបរ​មួយតាំងពី​ដូនតា​មកម្ល៉េះ របស់​ប្រជាពលរដ្ឋ​យើង រហូតមកដល់​សព្វថ្ងៃ​នេះ ជា​មុខរបរមួយគ្មាន​អ្នកណាគ្រប់គ្រង​ទេ​​ ហើយក៏​គ្មានអ្នកពាក់ព័ន្ធ​អ្វី​ដែរ​ ព្រោះ​ប្រជាពលរដ្ឋ​យើង​រកស៊ីដោយសុច្ចរិត​រក​ដោយ​កម្លាំង​ញើស​ឈាម​ខ្លួនឯង​តែប៉ុណ្ណោះ ដើម្បី​ចិញ្ចឹមជីវិត៕

អត្ថបទ ៖ រុងរឿង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម