​ពិធី​ចុះហត្ថលេខា​ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ រវាង សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា និង​ធនាគារ កាណាឌីយ៉ា ក​.​អ​.
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​ពិធី​ចុះហត្ថលេខា​ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ រវាង សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា និង​ធនាគារ កាណាឌីយ៉ា ក​.​អ​.

បានផុស

នៅ

​នៅ​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ​២០២១ ធនាគារ កាណាឌីយ៉ា ក​.​អ​. និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នេះ នឹង​អនុញ្ញាត​ឲ្យ​ធនាគារ កាណាឌីយ៉ា ចូលរួម​ក្នុង «​គម្រោង​ធានា​ឥណទាន ដើម្បី​ស្តារ​អាជីវកម្ម (BRGS)» ដែល​បង្កើតឡើង​ដើម្បី​គាំទ្រ​អាជីវកម្ម ទាំង​អាជីវកម្ម​ខ្នាត​មីក្រូ ខ្នាតតូច​និង​មធ្យម និង​អាជីវកម្ម​ខ្នាត​ធំ ក្នុងការ​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន សម្រាប់​ការ​កៀរគរ​ទុន​បង្វិល​, វិនិយោគ​, និង​ការពង្រីក​ជីវកម្ម​។ BRGS នឹង​ដើរតួ​ជា​ទ្រព្យ​បញ្ចាំ​ចាប់ពី ៧០% ដល់ ៨០% នៃ​ទំហំ​ក​ម្ចី​ដែល​ផ្តល់​ដោយ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs)​។

Mr. Raymond Sia (left) and Mr. Wong Keet Loong (right) are signing the Partnership Agreement.
Mr. Raymond Sia (left) and Mr. Wong Keet Loong (right) are exchanging the Partnership Agreement.

​លោក Raymond Sia, នាយក​ប្រតិបត្តិ​របស់​ធនាគារ កាណាឌីយ៉ា​, បាន​មានប្រសាសន៍​ក្នុង សុន្ទរកថា​បើក​របស់​គាត់​ថា ‘’​ការចូលរួម​របស់​ធ​នាគារ កាណាឌីយ៉ា ក្នុង​គម្រោង​ទី​១​របស់ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ជា​សក្ខីកម្ម​មួយទៀត​ដែល​បញ្ជាក់​ពី​ការគាំទ្រ របស់​ធនាគារ កាណាឌីយ៉ា ទៅលើ អតិថិជន​យើង និង​សមាគម​យើង​។ ធនាគារ កាណាឌីយ៉ា ពិតជា​មា​ន​កិត្តិយស ដែល​បាន​ក្លាយជា​ធនាគារ ដៃគូ​ទី​១ ដែល​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ ជាមួយ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដើម្បី​ពង្រឹង​និង​ពង្រីក​ការទទួលបាន​ហិរញ្ញប្បទាន ក្នុង​សហគមន៍​អាជីវកម្ម ដែល​ស្រប​ជាមួយ​គម្រោង​ធានា ឥណទាន ដើម្បី​ស្តារ​អាជីវកម្ម (BRGS) របស់់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​។ នេះ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត របស់​យើង​ក្នុងការ​ពង្រីក​និង​គាំទ្រ ទាំង​សហគ្រាស​ធុន​តូច​និង​មធ្យម ក៏ដូចជា​សហគ្រាស​ធុន​ធំ នៅ​កម្ពុជា​។​‘’

Mr. Raymond Sia (left), accompanying by Mrs. Song Khenglay (middle) and Mr. Song Kimhong, is giving his opening remark​

​យោងទៅតាម លោកស្រី សុង ខេង​ឡាយ អគ្គនាយិកា​រង និង​ជា​នាយ​កា​ប្រតិបត្តិការ​នៃ​ធនាគារ កាណាឌីយ៉ា​, ‘​គម្រោង​មួយ​នេះ អនុញ្ញាត​ឲ្យ​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម ក៏ដូចជា​សហគ្រាស​ធុន​ធំ​អាច​ទទួលបាន​ហិរញ្ញប្បទាន ពី​ធនាគារ កាណាឌីយ៉ា ជាមួយនឹង​ទ្រព្យ​ធានា​ដែល​ពួកគាត់​មាន​ស្រាប់ និង​មិន​ចាំ​ត្រូវការ​ទ្រព្យ​ធានា​បន្ថែម ដែល​ស្របតាម នីតិវិធី​វាយតម្លៃ​របស់​ធនាគារ​។ គម្រោង​នេះ គឺ​ចាប់ផ្តើម​ពី ខែមីនា ឆ្នាំ​២០២១ រហូតដល់ ខែធ្នូ ឆ្នាំ​២០២២​។ វិស័យ​អាទិភាព មានដូចជា​វិស័យ​កសិកម្ម​និង​សេវាកម្ម នឹងមាន​តម្លៃ​ធានា​ទាប​ជាង​មុន ហើយ​អតិថិជន​ក្រុមហ៊ុន​ធំ​អាចដាក់​ពាក្យស្នើសុំ ប្រាក់កម្ចី ក្រោម​គម្រោង BRGS រហូតដល់ ១​លាន ដុល្លារ​។ រហូតមកដល់​ពេលនេះ យើង​អាជីវកម្ម​ច្រើនជាង ៣៥ ដែល​បានដាក់​ពាក្យស្នើសុំ ឥណទាន​ក្រោម​គម្រោង BRGS ដែល​ក្រុមហ៊ុន​ចំនួន ២ ត្រូវបាន​អនុម័ត​ដោយ CGCC​។​

Meeting between Canadia Bank PLC and CGCC

​លោក Wong Keet Loong អគ្គនាយក​ប្រតិបត្តិ​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា បាន​មានប្រសាសន៍​ក្នុង សុន្ទរកថា​បើក​របស់​គាត់​ថា ‘សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (​ស​.​ធ​.​ក​.) គឺជា​សហគ្រាស​សាធារណៈ ដែល​ស្ថិតនៅក្រោម​អាណាព្យាបាល​បច្ចេកទេស និង​ហិរញ្ញវត្ថុ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ភាពជា​ដៃគូ​ជាមួយ​ធនាគារ កាណាឌីយ៉ា នឹង​ផ្តល់​អត្ថប្រយោជន៍​ដ៏​សំខាន់​ដល់ ស​.​ធ​.​ក​. ក្នុង​ការផ្តល់សេវា​ធានា​ឥណទាន​ទៅដល់​សហគ្រាស​ធុន​តូច​និង​មធ្យម នៅ​ទូទាំងប្រទេស ដើម្បី​គាំទ្រ​លើ​ការស្នើសុំ​កម្ចី នៅពេល​អាជីវកម្ម​ទាំងនោះ​មិនមាន​ទ្រព្យ​បញ្ចាំ​គ្រប់គ្រាន់​។ ភាពជា​ដៃគូ ជាមួយ​ធនាគារ​កាណាឌីយ៉ា ដែលជា​ធនាគារ​ដ៏​រឹងមាំ គឺជា​សមិទ្ធផល​សំខាន់​មួយ​របស់ ស​.​ធ​.​ក ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​របស់ខ្លួន​។​’

​ធនាគារ កាណាឌីយ៉ា គឺជា​ធនាគារពាណិជ្ជ ធំជាងគេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ទំហំ​សមតុល្យ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ The Asian Banker ក្នុងពេល​ថ្មីៗ​នេះ​ថា​ជា “​ធនាគារ​ខ្លាំង​បំផុត​នៅ​កម្ពុជា តាម​តារាង​តុល្យការ​” និង “​ធនាគារ​ហិរញ្ញវត្ថុ​បុគ្គល ល្អ​បំផុត​នៅ​កម្ពុជា​”​សម្រាប់​ឆ្នាំ​២០២១​។​

(Left to right) Mr. Tan Yaw Na, Mr. Tang Kimchea, Mr. Song Kimhong, Mrs. Song Khenglay, Mr. Raymond Sia, Mr. Wong Keet Loong, Mr. No Lida, Mr. Nuon Vanny, Ms. Pin Manika, Mr. Nhim Soriya.

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់ មជ្ឈមណ្ឌល​បម្រើសេវា​ក​ម្ម​អតិថិជន ២៤/៧ តាមរយៈ​លេខ ០២៣ ៨៦៨ ២២២ ឬ​ទំនាក់ទំនង​មកកាន់​សាខា​ធនាគារ កាណាឌីយ៉ា​ដែល​នៅ​ជិត​លោកអ្នក​បំផុត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​ ភ្ជុំ​បិណ្ឌ​ បើ​មាន​ករណី​បុគ្គលណា​មាន​អាការៈ​ក្អក​ផ្តាសាយ​សង្ស័យ​មាន​កូវីដ​ ត្រូវ​ផ្អាក​ពិធី​ ហើយ​ឃាត់​បុគ្គល​នោះ​ធ្វើ​តេស្ត​នៅ​នឹង​កន្លែង

ចរាចរណ៍៧ ម៉ោង មុន

រថយន្ត​កាមរី​មួយ​គ្រឿង បើក​លឿន​រ៉េ​ចង្កូត​ជ្រុល​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​បាក់​អស់​មួយ​កង់ នៅមុខ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តកំពង់ចាម សម្រេច​បិទ​ផ្សារ​ស្ពឺ​ស្រុក​ចំការ​លើ​រយៈពេល១៤​ថ្ងៃ​សិន ខណៈ​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្វី​ជា​បញ្ហា​ប្រឈម​សម្រាប់​វិស័យ​អាកាសចរ​​ក្នុង​ដំណាក់កាល​កូ​វីដ ? ស្តាប់​មន្ត្រីជាន់ខ្ពស់​និយាយ!

ចរាចរណ៍៨ ម៉ោង មុន

រថយន្ត​បែន​បើក​ចុះ​ផ្លូវ​ចំណោត​វត្ត​លើ ហ្វ្រាំង​មិន​ស៊ី​បុក​រះ​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង រង​របួស​មនុស្ស​៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services