Connect with us

ព័ត៌មានជាតិ

រយៈពេល​៥​ខែ​ឆ្នាំនេះ ​មាន​មនុស្ស​ស្លាប់​និង​របួស​ជិត​១០០​នាក់ ​ដោយសារ រន្ទះបាញ់​

បានផុស

នៅ

​យោងតាមរបាយការណ៍​របស់​គណៈ​កម្ម​ការ​ជាតិគ្រប់គ្រង​គ្រោះមហន្តរាយ​ បានឱ្យដឹងថា​ ចាប់ពី​ខែមករា​ រហូតមកដល់​ខែឧសភា ​ឆ្នាំ​២០២១​នេះ បាតុភូត​រន្ទះបាញ់​បាន​កើតឡើង​ចំនួន​៥៧​លើក​បណ្តាលឱ្យ​ខូចខាត​ផ្ទះសម្បែង​ចំនួន​៤​ខ្នង ស្លាប់​មនុស្ស​ចំនួន​៤៥​នាក់ រងរបួស​៣០​នាក់ ​និង​ងាប់​គោក្របី​ចំនួន​២៨​ក្បាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​ដដែល​បានបន្តថា តួលេខ​នេះ​ បើ​ធៀប​ទៅនឹង​រយៈពេល​៥​ខែ​ដូចគ្នា​ឆ្នាំ​២០២០​កន្លងទៅ​ឃើញថា​ មានការ​កើនឡើងខណៈ​៥​ខែ​ឆ្នាំមុន​មាន​បាតុភូត​រន្ទះបាញ់​បាន​កើតឡើង​ចំនួន​៣៣​លើក​ បណ្តាលឱ្យ​ខូចខាត​ផ្ទះសម្បែង​ចំនួន​៨​ខ្នង​ ស្លាប់​មនុស្ស​ចំនួន​១៥​នាក់ ​រងរបួស​ចំនួន​១១​នាក់​និង​ងាប់​គោ​-ក្របី​ចំនួន​២១​ក្បាល​។​

យ៉ាងណាក៏ដោយ គណៈកម្មការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ចំពោះ​បាតុភូតផ្គររន្ទះ​ទាំងអស់គ្នា​នៅក្នុង​រដូវភ្លៀង​នេះ​ ដើម្បី​កាត់បន្ថយ​ការរង​គ្រោះ​និង​ការស្លាប់​ដោយសារ​បាតុភូតធម្មជាតិ​នេះ​។​

ចំណែក​ក្រសួងសុខាភិបាល​តែងតែ​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ នូវ​វិធី​មួយចំនួន​ដើម្បី​ការពារ​ខ្លួន​ពី​បាតុភូត​រន្ទះបាញ់​នេះ ​ដូចជា​នៅពេល​មាន​ផ្លេកបន្ទោរ​ ឬ​ផ្គរ​រន្ទះ​ ត្រូវបន្ទន់ខ្លួន​ដោយ​បញ្ឈរ​ជ​ង្គង់​ទាំងពីរ​ជិតគ្នា​ និង​យកដៃ​ខ្ទប់​ត្រចៀក ត្រូវ​រត់ចេញ​ពី​ទឹក​ ឬ​ស្រែ​នៅ​ខាងក្នុង​ ឬ​រត់​ចូល​ផ្ទះ​ជា​ប្រញាប់​ត្រូវ​ដក​ឌុយ​ដោត​ភ្លើង ​ឬ​ឌុយ​ទូរ​សព្ទ័​ដោយ​ទុក​ចម្ងាយ​១​ម៉ែត្រ​ពី​ប្រភព​ចរន្តអគ្គិសនី និង​ត្រូវ​បន្ទន់ខ្លួន​អោបក្បាលជង្គង់ ​និង​បិទ​ត្រចៀក​ទាំងសងខាង​នៅក្រោម​បង្គោល​ភ្លើង ។​

ជាមួយគ្នានេះដែរ​ មិនត្រូវ​និយាយ​ទូរស័ព្ទ​នៅ​ពេលឮ​សំលេង​ផ្គរ មិនត្រូវ​ជិះ​ម៉ូតូ​ឬ​កង់​នៅពេល​មេឃ​ភ្លៀង​ ឬ​អង្គុយ​ក្នុង​តង់​និង​អង្គុយ​នៅក្រោម​ដើមឈើ​ឡើយ​ ត្រូវ​អង្គុយ​បន្ទន់ខ្លួន​ដោយ​រក្សា​ចម្ងាយ​៤​ម៉ែត្រ​ពី​មែកឈើ​។​

ចំពោះ វិធី​សង្គ្រោះ​បឋម​នៅពេល​មាន​គ្រោះ​រន្ទះ​វិញ ក្រសួង​បាន​ណែនាំ​ឲ្យ​ប្រជ​ពលរដ្ឋ​ត្រូវ​ផ្លុំ​ខ្យល់​ចូល​មាត់​និង​មាត់​ជាមួយ​ជនរងគ្រោះ ​ក្នុងករណី​ជនរងគ្រោះ​មិន​ដកដង្ហើម​និង​សង្កា​ត់ដៃ​ទាំងពីរ​លើ​សន្ទះ​ទ្រូង​ក្នុងករណី​ជនរងគ្រោះ​គ្មាន​ជីវ​ចរ ត្រូវ​ក្រាលកន្ទេល​ឬ​បាវ​ឆ្នួត​កុំ​ឲ្យ​ជនរងគ្រោះ​នៅ​ផ្ទាល់​ដី​ឬ​ទឹក​ជ្រាំ​ការពារ​ដើម្បី​កុំ​ឲ្យ​ជនរងគ្រោះ​រងភាព​ត្រជាក់​ខ្លួន​ពេក​ និង​ចល័ត​ជនរងគ្រោះ​ដោយ​ប្រុង​ប្រយ័ត្ន​ក្នុងករណី​ជនរងគ្រោះ​មាន​បាក់ឆ្អឹងឬ​ហូរឈាម​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម