Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ព្រៃវែង អញ្ជើញ​ចុះសួរសុខទុក្ខ​ក្រុមទាហាន​ឈុត ស នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះស្ដេច

បានផុស

នៅ

​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត និង​ឯកឧត្ដម ហ៊ី ប៉ា​វី ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គ​នាយក​កំពង់ផែ​ស្វ័យត រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ដល់​ក្រុម​ទាហាន​ឈុត ស និង​អ្នកជំងឺ​កូ​វីដ​១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះស្ដេច​។

ថ្លែង​នៅក្នុង​ឱកាស​នោះ​ផងដែរ ​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្តបាន​មានប្រសាសន៍ថា គិត​ត្រឹម​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ ខេត្តព្រៃវែង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប៧៨២​នាក់ បានព្យាបាល ជាសះស្បើយ៣១៣​នាក់ កំពុង​សម្រាក​ព្យាបាល ៤៦១​នាក់ និង​ស្លាប់៨​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដមអភិបាលខេត្ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំង​កាយ​ចិត្ត របស់​ក្រុម​ទាហាន​ឈុត ស ក្នុងការ​ប្ដូរជីវិត លះបង់​គ្រួសារ ដើម្បី​ពុះពារ​ខិតខំ​ក្នុងការ​ព្យាបាល​ជំងឺ​ដ៏​កាច​សាហាវ​ដែល​កំពុងតែ​រាតត្បាត​នៅលើ​ពិភពលោក​ ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​យើង ហើយ​មាន​ការឆ្លង​និង​ស្លាប់​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅក្នុង​ស្រុក​ព្រះស្ដេច​ដែល​កំពុង​តែមាន​អ្នក​កើត​នូវ​ជំងឺ​កូ​វីដ១៩ ជាច្រើន​នាក់​ដែល​កំពុងតែ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះស្ដេច​នេះ ដោយ​ជា​លទ្ធផល​ក្រុមគ្រូពេទ្យ​របស់​យើង​ក៏បាន​ខិតខំ​ព្យាបាល​រហូតដល់​មានការ​ជាសះស្បើយ​ជាច្រើន​នាក់​ផងដែរ​។

ក្នុងនោះ​ឯក​ឧ​ត្តអភិបាលខេត្ត សូម​ផ្តាំផ្ញើ​ដល់​ក្រុម​ទាហាន​ឈុត ស ទាំងអស់​មិនត្រូវ​មាន​ការបាក់​ទឹកចិត្ត​ក្នុងការ​ព្យាបាល​នៃ​ជំងឺ​កូ​វីដ​១៩ ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​នោះទេ​។ ហើយ​ប្រសិនបើ​មាន​បញ្ហា​ឬ​តម្រូវការ​ចាំបាច់​ណាមួយ​ដែល​ត្រូវ​រាយការណ៍​ដល់​ខេត្ត ឯកឧត្ដម​នឹង​ទទួល​ស្វាគមន៍​គ្រប់​ពេល​វេលា​។

ឯកឧត្ដមអភិបាលខេត្ត សូម​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កើត​ជំងឺ​កូ​វីដ​១៩ អញ្ជើញ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ព្រះស្ដេច​ទាំងអស់នេះ ​ត្រូវថែទាំ​សុខភាព​ដោយ​ខ្លួនឯង​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​ត្រូវ​ហូប​ចុះគ្រប់គ្រាន់​។

លោក ភុ​ន សម្ផស្ស អភិបាលស្រុក​ព្រះស្ដេច និង​លោក អ៊ុង ចាន់​ធឿន ប្រធានការិយាល័យ​សុខា​ភិបាល​ស្រុក​ប្រតិបត្តិ ព្រះស្ដេច សូម​ថ្លែង​អំណរ​អរគុណ​ដល់​ឯកឧត្តម អភិបាលខេត្ត និង​ឯកឧត្តម ហ៊ឺ បា​វី ដែល​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ក្នុងការ​លើកទឹកចិត្ត​ដល់​ក្រុម​ទាហាន​ឈុត ស ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ១៩​នេះ​។

លោក​អភិបាលស្រុក​បានលើកឡើងថា ឯកឧត្ដមអភិបាលខេត្ត និង​ឯកឧត្តមប្រធាន​ក្រុមការងារ តែងតែ​ឧបត្ថម្ភ​គាំទ្រ​ដល់​ស្រុក​ព្រះ​សម្តេច​ជានិច្ច៕

អត្ថបទ ៖ សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម