Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង ប្រាប់​ឲ្យ​អភិបាលខេត្ត​ជាប់​ព្រំដែន​វៀតណាម ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​ប្រភេទ​ថ្មី​

បានផុស

នៅ

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម ពង្រឹង​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​ការចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន របស់​ប្រជាជន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ប្រភេទ​ថ្មី​នៅ​កម្ពុជា​។​ ការលើកឡើង​របស់​ស​ម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​តាមរយៈ​លិខិត​មួយច្បាប់ ដែល​ទើប​ទ​ទូល​បាន​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា កន្លងមក ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា ក្រសួងមហាផ្ទៃ​បាន​ដាក់ចេញ​សេចក្ដីណែនាំ ចុះ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការពង្រឹង​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ឆ្លងដែន​ដោយ​ខុសច្បាប់ និង​ការ​លួចលាក់​នាំ​ជនបរទេស​ចេញពី​ភូមិសាស្ត្រ​បិទ​ខ្ទប់​។

បើតាម​សម្តេច​ក្រឡាហោម ស ខេង ដើម្បី​រក្សា​ចំណងមិត្តភាព និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរខេត្ត​ខាង​កម្ពុជា និង​អាជ្ញាធរខេត្ត​វៀតណាម ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​នៅ​តំបន់​ព្រំដែន និង​ដើម្បី​បង្ការ​ទប់ស្កាត់​ការនាំ​ជំងឺ​កូ​វីដ​-១៩ ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំងពីរ គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ត្រូវ​៖
​ទី​១, ធ្វើការ​សម្របសម្រួល និង​ទំនាក់ទំនង​ជាមួយ​អភិបាលខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​វៀតណាម ដើម្បី​រៀបចំ​កិច្ចប្រជុំ​ដោយផ្ទាល់ តែ​អនុវត្តតាម​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ឬ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព នៅតាម​តំបន់​ព្រំដែន ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នាំ​មនុស្ស​ឆ្លងដែន​ដោយ​ខុសច្បាប់ ការរួម​គ្នា​ក្នុងការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​តំបន់​ព្រំដែន​នៃ​ខេត្ត​នីមួយៗ ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ផ្លាស់ប្តូរ​ទំនិញ កសិផល គ្រឿងឧបភោគ​បរិភោគ​នៅតាម​តំបន់​ព្រំដែន សំដៅ​រួមគ្នា​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ក្នុងកំឡុងពេល​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ហើយ​បន្ទាប់ពី​បញ្ចប់ កិច្ចប្រជុំ រដ្ឋបាលខេត្ត​ត្រូវធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ជូន​មក​ក្រសួងមហាផ្ទៃ​កុំបី​ខាន​។​


​ទី​២, ត្រូវ​ពង្រឹង​អនុវត្ត​ឱ្យបាន​តឹងរ៉ឹង និង​ម៉ឹងម៉ាត់​នូវ​វិធាន​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព ឆ្លងដែន​ដោយ​ខុសច្បាប់​ឱ្យមាន​ប្រសិទ្ធភាព តាម​ស្មារតី នៃ​សេចក្តីណែនាំ​លេខ​០១៦ ចុះ​ថ្ងៃ​ពុធ ទី​២៨ ខែមេសា ឆ្នាំ​២០២១ របស់​ក្រសួងមហាផ្ទៃ​។​
​ទី​៣, បន្ត​ជំរុញ​អប់រំ ណែនាំ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់ខ្លួន ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ព្រំដែន ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន ការពារ​ខ្លួន​ស្របតាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​វិធាន​ការពា​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​កុំឱ្យ​មាន​មេរោគ​កូ​វីដ​-១៩ ឆ្លង​មកលើ​បុគ្គល​និង​សហគមន៍​មូលដ្ឋាន​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម