ពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥គ្រួសារ ទទួលបានអំណោយពីសប្បុរសធម៌
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥គ្រួសារ ទទួលបានអំណោយពីសប្បុរសធម៌

បានផុស

នៅ

ប្រជាពលរដ្ឋ៥គ្រួសារដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងកាល:ទេស: ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគ កូវីដ១៩ ស្ថិតនៅសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលអំណោយពីសប្បុរសជន ។

ពិធីចែកអំណោយ ដោយមានការចូលរួមលោកស្រី អៃ ណារី លោក ជ្រូក សុតន្ធា លោក ឃឹម ប៊ុនថេង លោក អ៊ូ ស៊ុនហៀង លោក ឈុន ចាន់ណាល់ និងមេភូមិ មេឃុំចូលរួម នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។

ប្រជាពលរដ្ឋក្រីក្រទាំង៥គ្រួសារ មានជីវភាពខ្វះខាតបានទទួលអំណោយក្នុងមួយគ្រួសារមាន អង្ករ២៥គ.ក មីមួយកេស ទឹកស៊ីអ៊ីវ មួយយួរ ទឹកត្រី មួយយួរ ត្រីខ កំប៉ុង មួយយួរ ប្រេងឆាមួយដប ទឹក ដោះគោខាប់មួយកំប៉ុង ថវិកា៥០០០០​រៀល អំណោយទាំងនេះគឺបានមកពីសម្បុរសជនចិត្តធម៌ ដែលបានចែករំលែកទ្រព្យធនជួយគ្នាក្នុងគ្រាលំបាក។

លោក អ៊ូ ស៊ុនហៀង ថ្លែងថា បាននេះគឺជាការចែករំលែកស្បៀងអាហារ និងថវិកាខ្លះសម្រាប់ការជួយគ្នាក្នុងគ្រាលំបាក ខណៈពេលដែលប្រទេសជាតិ ក៏ដូចជាពិភពលោកកំពុងតែជួបវិបត្តិ ការឆ្លងរាត្បាតជម្ងឺកូវិដ១៩ ទើបបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នាំយកអំណោយតិចតួច មកជូនពលរដ្ឋដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃមួយរយះ។

ក្នុងឨកាសនេះដែរលោក អ៊ូ ស៊ុនហៀង រួមទាំងអាជ្ញាធរបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគកូវិដ ១៩ ដោយអនុវត្តវិធានការ ៣កុំ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា៕

អត្ថបទ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

រុស្ស៊ី ផ្អាកបេសកកម្មជាមួយអង្គការ ណាតូ ក្រោយខឹងខ្លាំងចោទបុគ្គលិកខ្លួនថា ធ្វើចារកម្ម

ជីវិតកម្សាន្ដ៣៥ នាទី មុន

តើសមត្ថកិច្ចអាចស៊ើបអង្កេតករណីតារាកំប្លែង ខ្ញុង អំពាវនាវឲ្យមហាជន ជួយដោះបំណុលរបស់ខ្លួនទេ?

KPT+៤៨ នាទី មុន

សម្ដីមុតស្រួច ៦ឃ្លា មិនគួរប្រើជាមួយគូស្នេហ៍ អាចធ្វើឱ្យគេស្លាប់ចិត្តបាន

ព័ត៌មានជាតិ៤៩ នាទី មុន

អ្នកនាំពាក្យស្នងការរាជធានី ប្រតិកម្មការចុះផ្សាយរបស់សារព័ត៌មានមួយ ដែលយករូបលោកស្នងការ ទៅផ្សព្វ​ផ្សាយមិនត្រឹមត្រូវ

ព័ត៌មានជាតិ៥៦ នាទី មុន

ឃុំអ្នកលឿង មានកុមារអាយុក្រោម២ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដបន្តទទួលសាច់ប្រាក់​រាជរដ្ឋាភិបាល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services