Connect with us

ព័ត៌មានជាតិ

កម្ពុជា​និង​អាស៊ាន​ប្តេជ្ញា​ រួមគ្នា​ទប់ស្កាត់​ការប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម​ឆ្លងដែន

បានផុស

នៅ

​ភ្នំពេញ ​៖ កម្ពុជា​និង​បណ្តា​ប្រទេស​ចំនួន​៩​ផ្សេងទៀត​បាន​ប្តេជ្ញា​រួមគ្នា​ទប់ស្កាត់​ការប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម​ឆ្លងដែន​នៅក្នុង​តំបន់​អាស៊ាន​។

ការ​ប្តេជ្ញា​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ​ខែមិថុនា ​ឆ្នាំ​២០២១​ នៅក្នុង​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន ស្ដីពី​ក្រុមការងារ​ប្រឆាំង​ភេរវកម្ម លើក​ទី​១៧ នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន តាមរយៈ​ប្រព័ន្ធ​វីដេអូ​ដែល​ភាគី​កម្ពុជា​ចូលរួម​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ កែវ វណ្ណ​ថន អគ្គនាយករង​អន្តោប្រវេសន៍ និង​ជា​អនុប្រធាន​ក្រុមការងារ​SOMTC អនុប្រធាននាយកដ្ឋាន​និង​តំណាង​មកពី​នាយកដ្ឋាន​ពាក់ព័ន្ធ​ដែលជា​សមាជិក​ផងដែរ​។

នៅក្នុង​កិច្ចប្រជុំ​នេះ បណ្ដា​ប្រទេស​អាស៊ាន​តម្រូវ​ឲ្យ​ធ្វើ​បទ​បង្ហាញ​ស្ដីពី​បច្ចុប្បន្នភាព​នៃ​យុទ្ធសាស្ត្រ​ជាតិ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ​ឧ​ត្ត​ម​សេនីយ៍ កែវ វណ្ណ​ថន បាន​លើកឡើងថា បើ​ទោះបី​ជា​ជួប​ឧបសគ្គ​ដោយសារ​ជំងឺ​កូ​វីដ​១៩ កម្ពុជា​នៅ​តែ​មាន​វឌ្ឍនភាព​លើ​ក្របខណ្ឌ​ច្បាប់​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​បទល្មើស​ពាក់ព័ន្ធ ដោយ​ច្បាប់​ចំនួន​២​ត្រូវ​បាន​អនុម័ត​ក្នុង​ឆ្នាំ​២០២០ រួមមាន​ច្បាប់​ស្ដីពី​ការសំអាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ត​ថា ​មន្ត្រី​អនុវត្ត​ច្បាប់ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក៏​ចូលរួម​ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ផងដែរ​។

បន្ថែម​ពី​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់​ថា ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត ក្រុមការងារ​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ចែករំលែក​មតិយោបល់ និង​បទពិសោធន៍​ក្នុងការ​ឆ្លើយតប​ទៅនឹង​បទល្មើស​នានា​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​បន្ថែម​ទៀត​ថា «​កិច្ចប្រជុំ​នា​ថ្ងៃនេះ គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៃ​ប្រទេស​អាស៊ាន ហើយ​ឯកឧត្តម​ជឿជាក់​ថា ភាគី​ទាំងអស់ នឹង​នៅតែ​បន្តធ្វើ​ការ​រួម​គ្នា​យ៉ាង​ជិតស្និទ​ដើម្បី​ញ៉ាំង​ឲ្យ​ការ​អភិ វ​ឌ្ឍ​សហគមន៍​របស់​យើង​កាន់​តែមាន​ភាពប្រសើរឡើង​ថែមទៀត​»​។

គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​លើក​ទី​១៧​នេះ​គឺ​ដឹកនាំ​ដោយ​SOMTC ឥណ្ឌូណេស៊ី ក្នុង​គោលបំណង​ពិភាក្សា​លើ​យុទ្ធសាស្ត្រ និង​កិច្ចខិតខំ​ប្រឹងប្រែង​ថ្នាក់ជាតិ ក្នុងការ​ប្រឆាំង​ភេរវកម្ម​, ឯកសារ​នៃ​ការអនុវត្ត​ការងារ និង​ទិសដៅ​នាពេល​អនាគត​សម្រាប់​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យនេះ​។

ទន្ទឹម​នឹង​នេះ កិច្ចប្រជុំ​នេះ ក៏​ជា​ឱកាស​សម្រាប់​ភាគី​នីមួយៗ​រួមគ្នា​ផ្ដល់​យោបល់ ពិនិត្យ​សារ​ឡើងវិញ​នូវ​កម្មវិធី​ការងារ​របស់​SOMTC​ទាក់ទង​នឹង​ការប្រឆាំង​ភេរវកម្ម ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​សកម្មភាព​រប​ស់អា​ស៊ាន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម​៕

ដោយ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា២ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម