បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ប្រគល់​ថវិកា​របស់​រា​ជ​រដ្ឋាភិបាល​ឧបត្ថម្ភ ជូន​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ប្រគល់​ថវិកា​របស់​រា​ជ​រដ្ឋាភិបាល​ឧបត្ថម្ភ ជូន​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩

បានផុស

នៅ

កំពង់ធំ ៖ ឧ​ត្ត​ម​សេនីយ៍​ទោ​សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​សមាជិក​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ របស់​យោធភូមិភាគ​ទី​៤ បានប្រគល់​ថវិកា​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងការពារជាតិ ឧបត្ថម្ភ​ជូន​ដល់​ក្រុមការងារ​ដឹកនាំ និង​ក្រុមគ្រូពេទ្យ​ចំនួន ៥៧​នាក់ នៅ​រសៀល​ថ្ងៃទី ១០ ខែមិថុនា​ឆ្នាំ ២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​គ្រូពេទ្យ បាន​អនុវត្ត​ភារកិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​យោធិន និង​គ្រួសារ​យោធិន ចំណុះ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ស្នាក់ការ​ការិយាល័យ​ទី២ កងទ័ពជើងគោក​ប្រចាំខេត្ត​កំពង់ធំ ព្រមទាំង​កងរាជអាវុធហត្ថ​ខេត្ត​និង​ក្រុមគ្រួសារ ចំនួន​៤​លើក​កន្លងមក ដែលមាន​បរិមាណ​ជិត​២​ពាន់​នាក់​។

​ឧ​ត្ត​ម​សេនីយ៍​ទោ​សោម ស៊ុន បាន​សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ព្រមទាំង​សម្ដេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​បាន​យកចិត្តទុកដាក់​ផ្គត់ផ្គង់ វ៉ាក់សាំង​ចាក់​ជូន​កងទ័ព​និង​គ្រួសារ​កងទ័ព បាន​គ្រប់ៗ​គ្នា​កន្លងមក​ពិសេស​ថ្ងៃនេះ​បាន​ឧបត្ថម្ភ​នូវ​ថវិកា​លើកទឹកចិត្ត​ដល់​ក្រុមការងារ និង​ក្រុមគ្រូពេទ្យ​ដែល​បាន​បំពេញភារកិច្ច​មិន​ខ្លាច​នឿយហត់​ដើម្បី​បម្រើ​យោធិន​និង​គ្រួសារ​យោធិន​ការពារ​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ១៩។

ឧ​ត្ត​ម​សេនីយ៍​ទោ​សោម ស៊ុន បាន​កោតសរសើរ នឹង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ និង​ក្រុមគ្រូពេទ្យ​ទាំងអស់​ចំណុះ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ប្រកបដោយ​ជោគជ័យ​និង​មាន​សុវត្ថិ​ភាពល្អ។

ក្រុមការងារ និង​ក្រុមគ្រូពេទ្យ​ទាំងអស់​ចំណុះ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ យោធភូមិភាគ​ទី៤ បាន​ប្ដេជ្ញាចិត្ត​បន្ត​បម្រើ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​នៅ​ខេត្តកំពង់ធំ​នៅពេល​ខាងមុខ​ក្នុងករណី​មាន​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​តាម​ឋានានុក្រម៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services