Connect with us

ព័ត៌មានជាតិ

កាត់ទោស​ក្រុមចោរប្លន់​ប្រា​ក់ ជាង​២​លាន​ដុល្លារ​ ដែល​បើក​ចេញពី​ធនាគារ CBI

បានផុស

នៅ

​សំណុំរឿង​ប្លន់​ប្រាក់​២​លាន​៤​សែន​ដុល្លារ​ ក្នុងចំណោម​ប្រាក់​ចំនួន​៥​លាន​ដុល្លារ​ ដែល​បើក​ចេញពី​ធនាគារ​ CBI កាលពី​ឆ្នាំ​២០១៩ ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ រាជធានី​ភ្នំពេញ​ លើក​យក​មក​បើកសវនាការ​កាត់ទោស​លើ​ជនជាប់ចោទ​ ជា​អតីត​អ្នកទោស​ចោរប្លន់ ​ដែល​ទើប​ចេញពី​ពន្ធនាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ត្រូវ​ចោទ​ ដែល​តុលាការ​កាត់ទោស​ ក្នុង​សំណុំ​រឿង​នេះ​ មាន​៧​នាក់ រួមមាន៖ ទី​១ ឈ្មោះ វ៉ា សុខ អាយុ​៣៧​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ប្រាក់​ចេញពី​ធនាគារ និង​ជា​អតីត​ចោរប្លន់​ ដែល​ទើប​ចេញពី​ពន្ធនាគារ។ ទី​២ ​ឈ្មោះ មាស សំណាង អាយុ​៣៨​ឆ្នាំ ជា​អតីត​ចោរប្លន់​ដែល​ជាប់ពន្ធនាគារ​៨​ឆ្នាំ ទើប​ចេញពី​គុក។ ទី​៣​ ឈ្មោះ អៀម សំអន អាយុ​៣៧​ឆ្នាំ ជា​អតីត​ចោរប្លន់​ទើប​ចេញពី​ពន្ធនាគារ និង​ជា​អង្គរក្ស។ ទី​៤​ ឈ្មោះ វ៉ា ស្រ៊ីម ភេទ​ស្រី អាយុ​៣១​ឆ្នាំ។ ទី​៥​ ឈ្មោះ លី អ៊ិ​ន ជា​នគរបាល​ចរាចរ​ផ្លូវគោក ​រាជា​នី​ភ្នំពេញ។ ទី​៦​ ឈ្មោះ លឹម រតនៈ ភេទ​ប្រុស និង​ទី​៧​ឈ្មោះ លឹម រតនា ភេទ​ប្រុស។ តុលាការ ​បាន​ចោទប្រកាន់​លើ​ក្រុម​ជនជាប់ចោទ​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់​ទោស បទ​សមគំនិត​លួច និង​បទ​ទទួល​ផល​ចោរកម្ម ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៦​កក្ដ​ដា ឆ្នាំ​២០១៩ នៅ​ក្នុង​ខណ្ឌ​ចម្ការមន​ រាជធានី​ភ្នំពេញ ។​

ក្នុង​សវនាការ ជនជាប់ចោទ ​ដែល​ផ្ដើម​គំនិត​ប្លន់​យក​ប្រាក់ ​បាន​ឆ្លើយ​សារ​ភាព​ថា នៅ​រសៀល​ថ្ងៃ​ទី​១៦​កក្ដ​ដា ឆ្នាំ​២០១៩ ឈ្មោះ ​នី សំអាត ជា​ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន ឆាយ វ៉ាន់ បាន​ហៅ​ខ្លួន​ឲ្យ​បើកឡាន​ជូន​ទៅ​ធនាគារ ស៊ីប៊ី​អាយ ដើម្បី​បើកប្រាក់​ចំនួន​៥​លាន​ដុល្លារ ដោយ​ប្រាក់​ទាំងនោះ​ដាក់​ក្នុង​សាក់​កាដូ​ចំនួន​២​ និង​ថង់​ក្រណាត់​ខ្មៅ​មួយ ដាក់​នៅ​បាំង​ខាងក្រោយ​រថយន្ត ហើយ​ខ្លួន​ក៏បាន​បើក​រថយន្ត​ទៅ​យក​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ នៅ​កា​ស៊ីណូ​ណាហ្គា។ បន្ទាប់មក​បាន​ដឹក​បុគ្គលិក​នោះ ​ទៅ​ផ្លូវ​ត្រសក់​ផ្អែម ក៏​ចុះ​នោះ​ទីនោះ។ បន្ទាប់មក​ខ្លួន​ ក៏​បើកឡាន​ដឹក​លុយ​មកដល់​ផ្លូវ​លេខ​៣១០ ក្នុង​សង្កាត់​បឹង​កេងកង ខ្លួន​ក៏​ឈប់​ឡាន​ចុះ​ទិញ​ទឹក​ផឹក ហើយក៏​ឆ្លៀត​ទូរស័ព្ទ​ឲ្យ​ឈ្មោះ មាស សំណាង មក​យក​ខ្លួន ពេលនោះ​ឃើញ ​មាស សំណាង មកដល់​ខ្លួន​គេ​ ក៏​បើកទ្វារ​រថយន្ត​ខាងក្រោយ​ ហើយ​និយាយ​ប្រាប់​ឈ្មោះ នី សំអាត ដែល​អង្គុយ​ខាងមុខ​ថា ខ្ញុំ​យក​ប្រាក់​មួយ​សាក់កាដូ​ហើយ ហើយក៏​រត់​មក​ឡើង​ជិះ​ម៉ូតូ មាស សំណាង ដែល​អង្គុយ​រង់ចាំ ជិះ​ម​ក​ដល់​ផ្សារ​ស៊ីលឹប​ ក៏​ឈប់​ទិញ​ស្បោង​ខ្មៅ​យក​ប្រាក់​ចំនួន​៧០​ម៉ឺ​ន​ដុល្លា រ​ដាក់​ស្បោង​ផ្ញើ​ឲ្យ​ មាស សំណាង ទុក​ឲ្យ​ខ្លួន​ដោយ​ប្រាប់​ថា ២ ឬ ៣​ថ្ងៃ​ទៀត​ខ្លួន​មក​យក​វិញ ហើយក៏​ជិះ​កង់​បី​ឥណ្ឌា​មក​សាលា​ចតុមុខ។

ពេល​មក​ដ​ល់​សាលា​ចតុមុខ​ខ្លួន​ក៏​ទូរស័ព្ទ​រក​ឈ្មោះ វ៉ា ស្រ៊ីម ជា​ក្មួយ​ស្រី ហើយក៏​បាន​ផ្ញើ​ប្រាក់​ចំនួន​៩៦​ម៉ឺន​ដុល្លារ​ដាក់​ក្នុង​ឡាន​ក្មួយ។ បន្ទាប់មក​ខ្លួន​គេ ​ក៏បាន​ជិះ​កង់​បី​ឥណ្ឌា​មក​ជួប​ឈ្មោះ អៀម សំអន ជា​អង្គ​រក្ស ហើយក៏​បាន​ផ្ញើ​លុយ​ចំនួន​២៥​ម៉ឺន​ដុល្លារ និង​ឲ្យ​លុយ​ចាយ​ថែម​ ២០០០​ដុល្លារ​ទៀត ហើយ​ខ្លួន​គេ​ក៏បាន​ទិញ​រថយន្ត​លុច​ស៊ី​ស Ntx200 មួយ​គ្រឿង​តម្លៃ​ជាង​៦​ម៉ឺន​ដុល្លារ និង​សល់​លុយ​ជាប់​ខ្លួន​១៥​​ម៉ឺន​ដុល្លារ​ នៅ​ជាប់​ខ្លួន​ក៏​ចេញទៅ​កា​ស៊ីណូ​ស្វាយរៀង ពេល​ទៅ​ដល់​ថ្ងៃ​ទី​១៩​កក្ដ​ដា ក៏​ត្រូវ​ប៉ូលិស​ច​ចាប់​តែម្ដង។

ចំណែក​ឈ្មោះ មាស សំណាង បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ទទួល​លុយ​បញ្ញើ​ចំនួន​៧០​​ម៉ឺន​ដុល្លារ​មែន ហើយ​លុយ​នោះ​ខ្លួន​បាន​ដក​ទុក​៧​​ម៉ឺន​ដុល្លារ យក​មក​ទិញ​រថយន្ត​លុច​ស៊ី​ស និង​សល់​៦៣​ម៉ឺន​ដុល្លារ​ទៀត​ បាន​យក​ទៅ​ផ្ញើ​នៅ​ឈ្មោះ លឹម រតនៈ និង​លឹម រតនា ទិញ​ផ្ទះ​ចំនួន​៣​ល្វែង។ រីឯ​ឈ្មោះ អៀម សំអន ជា​អង្គ​រក្ស បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ទទួល​លុយ​ចំនួន​២៥​ម៉ឺន​ដុល្លារ​ពី​ឈ្មោះ វ៉ា សុខ ដែល​ផ្ញើទុក​និង​ឲ្យខ្លួន​ចាយ​ចំនួន​២០០០​ដុល្លារ​ទៀត លុះដល់​ថ្ងៃ​ទី ១៩​កក្ដ​ដា ក៏​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ដកហូត​លុយ​មកវិញ​ទាំងអស់។

ចំណែក​ឈ្មោះ វ៉ា ស្រ៊ី​ម បាន​សារភាពថា នៅ​ល្ងាច​ថ្ងៃទី ១៦​កក្ដ​ដា នាង​បាន​ជួប​ពូ​ឈ្មោះ វ៉ា សុខ ហើយ​គាត់​បាន​ផ្ញើ​លុយ​ចំនួន​៩៦​ម៉ឺន​ដុល្លារ ដោយ​ វ៉ា សុខ ប្រាប់​ថា​ជា​លុយ​គួកជេដី​បាន។ ពេល​វ៉ា សុខ ចេញផុត នាង​ក៏បាន​ទាក់ទង​មក​ឈ្មោះ លី អ៊ិ​ន ជា​ប៉ូលិស​ចរាចរ​ នៅ​ក្បាលថ្នល់​ផ្ញើ​លុយ​ចំនួន​៩៦​ម៉ឺន​ដុល្លារ​ទុក​ឲ្យ វ៉ា សុខ លុះដល់​ថ្ងៃ​ទី​១៩​កក្ដ​ដា ឆ្នាំ​២០១៩ ក៏​ត្រូវ​ប៉ូលិស​ចាប់​បាន​តែម្ដង។ ដោយសារ​អស់​ម៉ោង​រដ្ឋបាល តុលាការ​បានសម្រេច​ផ្អាក​សវនាការ​រឿងក្ដី​នេះ​ នៅវេលា​ម៉ោង​១២ ហើយ​នឹង​បន្ត​នៅ​ថ្ងៃ​ទី ២៣​វិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ​ទៀត៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​បើក​ឡាន​ជួប​អ្នកស្គាល់​ជិះ​ម៉ូតូ ខំស៊ីផ្លេដាក់ បែរជា​គ្រោះ​ថ្នាក់​ដល់​ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម