Connect with us

ព័ត៌មានជាតិ

លេចចេញជំងឺកម្រ Monkeypox នៅប្រទេស វែលស៍

បានផុស

នៅ

មន្ត្រីសុខាភិបាលបាននិយាយថា ករណីចំនួនពីរនៃជំងឺអុតស្វាយ (Monkeypox) ត្រូវបានគេរាយការណ៍ នៅភាគខាងជើងប្រទេសវែលស៍។

Two cases of monkeypox virus found in Wales | UK News | Sky News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវាសុខភាពសាធារណៈវែលស៍ (PHW) បាននិយាយថា ប្រជាជនបានឆ្លងរោគនេះនៅបរទេស ហើយមានអ្នកជំងឺពីរនាក់មកពីគ្រួសារតែមួយ។

ទាំង PHW និងសេវាសុខភាពសាធារណៈអង់គ្លេស (PHE) កំពុងឃ្លាំមើលករណីទាំងនេះ។

អ្នកពិគ្រោះយោបល់របស់ PHW លោក Richard Firth បាននិយាយថា “ករណីនៃជំងឺ Monkeypox នេះ គឺជាព្រឹត្តិការណ៍ដ៏កម្រមួយនៅក្នុងចក្រភពអង់គ្លេស ប៉ុន្តែមិនមានហានិភ័យខ្លាំងក្លាដល់ប្រជាជនទូទៅទេ”។

Two cases of monkeypox identified in North Wales | Evening Standard

សកម្មភាពត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយលទ្ធភាព នៃការឆ្លងបន្ថែមទៀត។

រោគអុតស្វាយប្រភេទនេះ គឺជាជំងឺដ៏កម្រមួយដែលបង្កឡើងដោយវីរុស Monkeypox ហើយត្រូវបានគេរាយការណ៍ភាគច្រើន នៅក្នុងបណ្តាប្រទេសអាហ្វ្រិកកណ្តាលនិងខាងលិច។

Monkeypox ត្រូវបានគេចាត់ទុកថាជាស្ថានភាពស្រាលក្នុងករណីភាគច្រើន ដែលនឹងមិនមានផលប៉ះពាល់រយៈពេលវែងចំពោះសុខភាពទេ ហើយត្រូវចំណាយពេលពីរបីសប្តាហ៍ដើម្បី ជាសះស្បើយ ដោយមិនចាំបាច់ព្យាបាល។

វាអាចបង្កឲ្យមានកន្ទួលរមាស់ បន្ថែមពីលើរោគសញ្ញាដំបូងដែលរួមមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ហើមកូនកណ្តុរ គ្រុនញាក់ អស់កម្លាំងនិងឈឺខ្នង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ ជំងឺចម្លែក កម្របំផុតក្នុងពិភពលោក ត្រូវបានគេរកឃើញនៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម