Connect with us

ព័ត៌មានជាតិ

ភ្ជួរ​ដីចម្ការ​ប្រទះឃើញ​វ​ត្ថុសិល្បៈ​បុរាណ​ជាច្រើន​មុខ​ ប្រគល់ជូន​អាជ្ញាធរ​ និង​ជំនាញ​វប្ប​ធម៌

បានផុស

នៅ

​កសិករ​ភ្ជួរដី​ចម្ការ​នៅក្បែរ​ប្រាសាទ​ តា​ស្រី ក្នុង​ភូមិ​តា​អុង​លិច ​ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាលពី​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១០ ខែមិថុនា​ ឆ្នាំ​២០២១​ បាន​ប្រទះឃើញ​វ​ត្ថុសិល្បៈ​បុរាណ ​ធ្វើ​ពី​លោហៈធាតុ​ចំនួន​១៧ដុំ-​រូប ហើយ​ក៏បាន​ប្រគល់ជូន​អាជ្ញាធរ​លុះដល់​ល្ងាច​ម៉ោង​៣ អាជ្ញាធរ​ក៏​ប្រគល់​បន្ត​ដល់​មន្ទីរវប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ត ដើម្បី​ចុះចូល​ក្នុង​បញ្ជី រួច​រក្សាទុក​នៅ​សារៈមន្ទីរ​សហគមន៍​នៅ​ស្រុក​ស្វាយចេក​តែម្តង ​ក្នុងនោះ​លោក​ លឿង សុភ​ក្តិ អភិបាលស្រុក​ ស្វាយ​ចេក​ បានទទួល​វត្ថុ​សិល្បៈ​បុរាណ​នោះ​ហើយ ពី​កសិករ​២​នាក់​នោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករ​នោះបាន​រៀបរាប់ថា ​នៅ​ព្រឹក​ថ្ងៃទី​១០​ ខែមិថុនា ​នេះ ​បាន​បើក​ត្រាក់ទ័រ​ភ្ជួរ​ចម្ការ​ដាំដំឡូង​មី ស្រាប់តែ​ប្រទះឃើញ ក្រឡកុលាលភាជន៍​មួយចំនួន និង​ឃើញ​វត្ថុ​សិល្បៈ​បុរាណ​ធ្វើ​លោហៈ ស្រប​ពេលនោះ​មានការ​ភ្ញាក់ផ្អើល​ដល់ក​សិករ​ និង​អ្នកភូមិ​ឯទៀត ដែល​នាំគ្នា​ធ្វើការ​អុជ​ធូប​ទៀន​បន់ស្រន់​គោរព​សក្ការ​តែម្តង ។​

ដោយ​ឮ​ខ្ចរខ្ចាយ​បែបនេះ​ ទើប​កសិករ​ដែល​ភ្ជួរ​ដី​រកឃើញ​វត្ថុ​សិល្បៈ​ខាងលើ ក៏​សម្រេច​ស្ម័គ្រចិត្ត​ប្រគល់​វត្ថុ​ជូន​អាជ្ញាធរ​ ពោលគឺ​ដើម្បី​កុំ​ឲ្យ​ធ្លាក់​ទៅ​ដល់ដៃ​ឈ្មួញ​ក្បាល​អ្នកតា អ្នករកស៊ី​ទិញ លក់ រត់ពន្ធ​វត្ថុ​សិល្បៈ​បុរាណ។​

លោក​ យង់ តាំង​គួយ ប្រធាន​មន្ទីរ​វប្ប​ធម៌ និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ ​រួមជាមួយ​អនុប្រធាន មន្ត្រី​ជំនាញ​បុរាណវិទ្យា​ និង​លោក​ តាន់ ប៊ុន​មីន អនុប្រធាន​ការិយាល័យ​សង្គមកិច្ច សុខុមាលភាព​វប្បធម៌ សាសនា កិច្ចការនារី​ និង​ជា​ប្រធាន​សារមន្ទីរ​ស្វាយចេក បាន​ពិនិត្យ និង​ចុះ​បញ្ជី​វត្ថុ​សិល្បៈ​ទាំងនោះ ហើយ​ថា អាចមាន​ចំណាស់​ក្នុង​ស​.​វ​ទី​១០​ទៅ​១១ ។​

វត្ថុ​សិល្បៈ​បុរាណ​ទាំងនោះ រួមមាន១៧​ដុំ​ មាន​រូប​ធ្វើ​ពី​លោហៈធាតុ ក្នុងនោះ​មាន​១/​ពុម្ព​ចាក់​ព្រះ ចំនួន​២ កណ្តឹង​ត្រួយ​ចំនួន​២ /៣/​កង ចំនួន​៩ ។​ ៤/ ទេ​ឥ​វ​រូប​ស្រី ចំនួន​១ ។ ​៥/​ទេវរូប​ប្រុស ចំនួន​១ ។​៦/​ពុទ្ធរូប​ប្រក់​នាគ ចំនួន​២ និង​៧/ ដុំ​សំណ ចំនួន​១០​ដុំ​(​តូចៗ​) ។​

ក្នុងនោះ​មន្ត្រី​បាន​ថ្លែងអំណរគុណ​ពលរដ្ឋ​ល្អ ដែល​បាន​រកឃើញ ហើយ​ប្រគល់​វត្ថុ​សិល្បៈ​បុរាណ​មក​អាជ្ញាធរ​ដែនដី​ និង​ជំនាញ​វប្ប​ធម៌ដើម្បី​រក្សាទុក​មិន​ឲ្យ​បាត់បង់ នេះ​ជា​ស្មារតី​ស្នេហា​មរតក​វប្ប​ធ​ម៌​បេតិកភណ្ឌ សិល្បៈ​និង​អត្តសញ្ញាណ​ជាតិខ្មែរ​។

​សូមបញ្ជាក់ថា ការទទួល​លើក​នេះ​ នាំឲ្យ​សារៈមន្ទីរ​ស្វាយចេក​នេះ នឹង​បានទទួល​ការដាក់​តាំង​បន្ថែម​រូប​ទើប​ប្រគល់​ចំនួន​១៧​ដុំ /​រូប ទៀត លើ​វត្ថុ​សិល្បៈ​បុរាណ​ដែល​ទទួល​ពី​ពលរដ្ឋ​ពី​សមត្ថកិច្ច​កងកម្លាំង​ពី​អ្នក​មុខសញ្ញា​ផ្សេងទៀត ដែល​បាន​ដាក់តាំង​មាន​ចំនួន​៥២៦​ដុំ /​រូប /​បន្ទះ ហើយ​នោះ ៕

អត្ថបទ ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

រឿងកើតនៅមូស្គូ ក៏អាចកើតនៅអាមេរិក ដែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម