Connect with us

ព័ត៌មានជាតិ

អ្នក​ចិញ្ចឹម​ពពែ​​ ថា បើ​មាន​មេ​ពពែ​ចាប់ពី​១០ទៅ​១៥​ក្បាល​ គឺមិនខ្វះលុយឲ្យកូនរៀនដល់ចប់ទេ

បានផុស

នៅ

​របរ​ចិញ្ចឹមសត្វ​ពពែ អ្នកខ្លះ​មើល​មក​ថា​សាមញ្ញ​ទេ តែបើ​អ្នកដឹង​វិញ​នោះ​គឺ មិនធម្មតា​ឡើយ ឲ្យតែ​យើង​ចិញ្ចឹម និង​មើលថែ​វា​បានល្អ​នោះ របរ​ល្មមៗ​មិនអាច​ប្រៀប​បានឡើយ គ្រាន់​តែមាន​មេ​ពពែ​ចាប់ពី​៥ ទៅ​១០​ក្បាល​នោះ គឺអាច​រក​ចំណូល​ឲ្យ​កូន​រៀន​ដល់​ចប់​មហាវិទ្យាល័យ​ក៏​មិន​ភ័យព្រួយ​ឡើយក្នុងការ​ផ្គត់ផ្គង់​នោះ​។​

សត្វ​ពពែ ​គឺជា​សត្វ​ជើង​៤មួយ​ប្រភេទ​ ងាយស្រួល​ចិញ្ចឹម វា​មាន​រាងដូចជា​សត្វ​គោក្របី​ដែរ តែ​វា​មិន​មាន​កម្លាំង​អូសទាញ​ដូច​គោក្របី​នោះទេ សត្វ​ពពែ​វា​ស៊ី​ស្លឹកឈើ​ជា​អាហារ គេ​ចិញ្ចឹម​វាយកសាច់​លក់​ដូចជាសត្វ​ជ្រូក​អញ្ចឹង​ដែរ ដែល​ក្នុង​១​ឆ្នាំៗ​វា​ហុច​ផល​ឲ្យ​ច្រើន​សម្រាប់​អ្នក​ចិញ្ចឹម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ម៉ីន ប៊ុនធឿន ជា​អ្នក​ចិញ្ចឹមសត្វ​ពពែ​បង្កាត់​ពូជ និង​យកសា​ច់លក់ មាន​ទីលំនៅ​ក្នុងភូមិ​សំរោង​កណ្តាល សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ប្រាប់​ កម្ពុ​ជាថ្មី​ ឲ្យ​ដឹងថា លោក​ចិញ្ចឹមសត្វ​ពពែ​នេះអស់​រយៈពេល​១០​ឆ្នាំ​មកហើយ ដោយ​ចិញ្ចឹម​លើក​ទី​១​នោះ ​គឺ​គ្រាន់តែចិញ្ចឹម​គ្រាន់​ល្អមើល​ប៉ុណ្ណោះ​។

លោកបន្តថា កាល​លោក​ចិញ្ចឹម​ដំបូង​ទុក​គ្រាន់​ល្អមើល​ មាន​មេ​៣​ និង​ឈ្មោល​១​ក្បាល​តែប៉ុណ្ណោះ ដែល​ក្នុង​១ក្បាល់​តម្លៃ​៦០០ដុល្លារ​។ តែ​មកដល់​ប​ច្ចុប្បន្ន​នេះ លោក​មាន​ពពែ​ប្រមាណ​១០០​ក្បាល ដែល​បាន​ចែក​ឲ្យ​គេ​ចិញ្ចឹម​ខ្លះ​ផង និង​លក់​ឲ្យ​ឈ្មួញ​ខ្លះ​ផង​នោះ គ្រាន់តែ​តម្លៃ​លក់​មេ​ពូ​ជ​រាង​ធ្លាក់​ថ្លៃ​ជាង​មុន​បន្តិច នា​ប​ច្ចុប្ប​ន្ន​នេះ​។​

លោក​ប្រាប់​ឲ្យ​ដឹង​ទៀតថា ក្នុង​មេ​១​ក្បាល ​១​ឆ្នាំ​វា​កូន​បាន​៣​ដង បើ​គេ​ចិញ្ចឹម​វាយកសាច់​លក់​វិញ ចាប់ពី​កូន​កើតមក​៥​ទៅ​៦​ខែ ដែល​វា​មាន​ទម្ងន់​រហូតដល់​៥០​ទៅ​៦០​គីឡូក្រាម គេ​លក់​វា​ហើយ ដោយ​តម្លៃ​ទូទៅ​ក្នុង​១​គីឡូក្រាម២៨០០០​រៀល​ ឲ្យ​តែមាន​ពពែ​លក់ ​គឺមាន​ម៉ូយ​គេ​មក​ទិញ​ដល់ផ្ទះ​តែម្តង​។​

លោក​បញ្ជាក់ថា ការចិញ្ចឹម​សត្វ​ពពែ​វា​មិនជា​ពិបាក​អ្វី​នោះទេ បើ​យើង​ធ្វើ​ទ្រុង​ដាក់​វា​ឲ្យ​បាន​ត្រឹមត្រូវ​នោះ គឺ​មិនមាន​ជំងឺ​អ្វី​នោះឡើយ ព្រោះ​វា​ជា​សត្វ​មួយ​ប្រភេទ​ងាយស្រួល​ចិញ្ចឹម​បំផុត ឆាប់​ទទួលបាន​ផល រីកសាយ​កូនចៅ​យ៉ាង​ឆាប់រហ័ស ស៊ី​ចំណី​មិន​រើសមុខ អាច​ចិញ្ចឹម​តិច ឬ​ច្រើន​ទៅតាម​លទ្ធភាព​របស់​យើង​។ ដោយ​សត្វ​ពពែ​វា​ចូលចិត្ត​ស៊ី​ស្លឹកឈើ​ជា​អាហារ​បំផុត ហើយ​មិន​ពិបាក​លែង​ឲ្យ​វា​ដើរ​ស៊ី​ពេញ​១​ថ្ងៃ​ដូចសត្វ​គោក្របី​នោះទេ គឺ​គ្រាន់តែ​ពេលព្រឹក​យើង ប្រលែង​វា​ឲ្យ​ដើរ​ស៊ី​ប្រមាណ​២​ទៅ​៣​ម៉ោង ហើយ​ពេល​ល្ងាច​ប្រមាណ​ជា​២​ម៉ោង​ទៀត​នោះ គឺ​គ្រប់គ្រាន់​សម្រាប់​សត្វ​ពពែ​វា​ឆ្អែត​ហើយ​។​

លោក​បន្តថា សត្វ​ពពែ​វា​មិនមាន​ជំងឺ​អ្វី​ច្រើន​នោះទេ គឺ​មានតែ​ជំងឺ​អ៊ុត​ក្តាម និង​កើត​អង់គែ តែ​វា​មិន​ពិបាក​ព្យាបាល​នោះដែរ ព្រោះ​លោក​ចិញ្ចឹម​ជាង​១០​ឆ្នាំ​មកនេះ មិនទាន់មាន​ងាប់​១​ក្បាល នៅឡើយ​ទេ​។ របរ​ចិញ្ចឹមសត្វ​ពពែ​នេះ អ្នកខ្លះ​មើល​មក​ថា​ សាមញ្ញ​ទេ តែបើ​អ្នកដឹង​វិញ​នោះ​គឺ មិនធម្មតា​ឡើយ បើ​មាន​មេ​ពពែ​ចាប់ពី​៥​ទៅ​១០​ក្បាល​នោះ អាច​ឲ្យ​កូន​រៀន​ដល់​ចប់​មិន​ភ័យព្រួយ​ឡើយ ក្នុង​ការ​ផ្គត់ផ្គង់​នោះ​។ បើ​បងប្អូន​ណា​ចង់​ចិញ្ចឹមសត្វ​ពពែ និង​រៀន​ពី​វិធី​ចិញ្ចឹម​ថែរក្សា​វា​អោយ​បានល្អ​នោះ លោក​មានពូជ​ និង​បង្រៀន​ពី​វិធី​ចិញ្ចឹម​ដោយ​ឥតគិតថ្លៃ​ឡើយ​។

ចំណែក​អ្នកស្រី ​ប៊ុត សា​រៀម ជា​អ្នក​ចិញ្ចឹមសត្វ​ពពែ​រស់នៅ​ភូមិ​សំរោង​កណ្តាល សង្កាត់​សំរោង បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា លោក​បាន​ទិញ​សត្វ​ពពែ​ពី​លោក​ ម៉ីន ប៊ុនធឿន ចំនួន​៦​ក្បាល​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ ដោយ​លោក​បាន​ប្រាប់​ពី​វិធី​ថែទាំ​វា និង​ប្រាប់​ពី​ការធ្វើ​ទ្រុង​ក្រាល​រនៀបឫស្សី​ឲ្យ​ខ្ពស់​ពី​ដី ព្រោះ​អាច​ការពារ​វាពី​សត្វ​ផ្សេងៗ និង​ការពារ​វា​នៅ​រដូវ​ទឹក​ឡើង ទឹកភ្លៀង សត្វល្អិត ប្រសើរ​ជាង​ការចិញ្ចឹម​ផ្ទាល់​លើដី តែ​យើង​នៅមាន​ជម្រើស​មួយ​ផ្សេងទៀត​ដែរ​ គឺ​ការចិញ្ចឹម​លើ​ផ្ទៃ​ចាក់សាប ស៊ីម៉ង់ត៍ ឬ​លើដី​ទួល​មួយ​ខ្ពស់​ដែល​មិនលិច​ទឹក​។​

អ្នកស្រី​បន្តថា តាម​ការពិតទៅយើង​អាច​ចិញ្ចឹម​ពពែ​នៅ​លើដី​ក៏បាន តែ​ត្រូវ​ចាក់ដី​ត្រង់​ទី​ដែល​ត្រូវធ្វើ​ទ្រុង​ឱ្យ​វា​នោះ​ឱ្យបាន​ខ្ពស់ជាង​ដី​។ ប​ច្ចុប្បន្ន​មេ​៥​ក្បាល​ដែល​បាន​ទិញ​មក​នោះ មានកូន​សរុប​ជាង​២០​ក្បាល​ហើយ ហើយ​លោក​និង​ប្រកបមុខរបរ​ចិញ្ចឹមសត្វ​ពពែ យកសា​ច់លក់​នេះ​ជា​បន្តទៀត ព្រោះ​វា​បានផ្តល់​ប្រាក់​យ៉ាងច្រើន​ក្នុង​១​ឆ្នាំៗ ដែល​បានធ្វើ​ឲ្យ​ជីវភាពក្នុង​គ្រួសារ​របស់លោក​បាន​ប្រសើរឡើង​បន្ទាប់ពី​បាន​ចិញ្ចឹម​សត្វ​ពពែ​នេះ​មក​។

ដោយឡែក​លោក​ យិន អ៊ី​ម ចៅសង្កាត់​សំរោង​បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​សង្កាត់​សំរោង​ទាំងមូល​ប្រមាណ​ជា​៤​ទៅ​៥​ឆ្នាំមុន មាន​កសិករ​ចិញ្ចឹមសត្វ​ពពែ​ច្រើន​គួរសម​ដែរ ព្រោះ​ប្រជាពលរដ្ឋ​នៅ​ធ្វើ​ស្រែ មិនទាន់​លក់​ដី ដូចនេះ​សម្បូរ​ស្មៅ និង​ដើមឈើ​ព្រៃ​ជាច្រើន ដែល​ងាយស្រួល​ឲ្យសត្វ​ពពែ​ឲ្យ​វា​ស៊ី តែ​មកដល់​ប​ច្ចុប្បន្ន មិនសូវ​សម្បូរ​ឡើយ ដោយសារ​ឈ្មួញ​ដែល​បាន​ទិញ​ដីស្រែ បាន​ចាក់ដី​លប់​អស់​មិន​សម្បូរ​ស្មៅ និង​ព្រៃឈើ​ដូច​មុន តែ​យ៉ាងណា​តម្លៃ​សត្វ​ពពែ​នៅតែ​ថ្លៃ​ក្នុង​សង្កាត់​សំរោង​៕

អត្ថបទ ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

មន្ត្រីកម្ពុជាដែលអាមេរិកចោទថា រត់ពន្ធស្វាក្ដាមខុសច្បាប់ ត្រូវបានដោះលែង និងសម្រេចថាគ្មានទោស

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

រឿងកើតនៅមូស្គូ ក៏អាចកើតនៅអាមេរិក ដែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម