Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តសៀមរាប ​ចុះ​​ផាក​ពិន័យ​អ្នក​មិន​ពាក់​ម៉ាស ​និង​ពាក់​ម៉ាស​មិន​ត្រឹមត្រូវ​ នៅតាម​ផ្សារ​មួយ​ចំនួន

បានផុស

នៅ

ក្រុមការងារ​ចម្រុះ​នៃ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១១​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ បាន​សហការគ្នា​ចុះ​តាមដាន​ផាកពិន័យ​អ្នក​មិន​ពាក់​ម៉ាស​និង​ពាក់​ម៉ាស​មិន​ត្រឹមត្រូវ​ នៅ​តាម​ផ្សារ​មួយ​ចំនួន​នៅក្នុង​ក្រុង​សៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​,​អាវុធហត្ថ​,​ប្រជា​ការពារ​,​សន្តិសុខ​ផ្សារ និង​មន្ទីរ​សុខាភិបាល បាន​ចុះ​ផាកពិន័យ​អ្នក​មិន​ពាក់​ម៉ាស​បាន​អ្នក​បង់លុយ​រួច​ចំនួន​១៤​ករណី ​អ្នក​មិនទាន់​បង់លុយ​ចំនួន​១៧​ករណី​។​

អាជ្ញាធរ​បន្ថែមថា កាល​ពី​ថ្ងៃទី​១០ ​ខែមិថុនា​ ឆ្នាំ​២០២១ ​ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​ការពាក់​ម៉ាស​បាន​ចុះ​អនុវត្ត​ការងារ​ផាកពិន័យ​ នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ ជា​លទ្ធផល​ផាក​ពិន័យ​បាន​១​នាក់​ជា​បុរស​ទទួលយក​បង្កាន់​ដៃ​ទុក​បង់​តាម​ក្រោយ​។​ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ ក្រុមការងារ​ត្រួតពិនិត្យ​ បន្ត​តាមដាន​ការ​ពាក់​ម៉ាស​បាន​ចុះ​ធ្វើការ​ផាក​ពិន័យ​នៅ​ផ្សារ​ដើម​ក្រឡាញ់ សរុប​ទាំងអស់​បាន​១២​នាក់ ​ស្រី​ចំនួន​៥​នាក់​ និង​បុរស​ចំនួន​៧​នាក់ ​អ្នក​បង់​ថវិកា​នៅ​កន្លែង​មិនមាន អ្នក​ទទួល​យក​បង្កាន់ដៃ​ទុក​បង់​តាម​ក្រោយ​មាន​ចំនួន​១២​នាក់​។

ក្នុងករណី​ខាងលើនេះ ​អាជ្ញាធរ​ខេត្ត​សៀមរាប នឹង​បន្ត​ចុះ​តាមដាន​ផាក​ពិន័យ​អ្នក​មិន​ពាក់​ម៉ាស​និង​ពាក់​ម៉ាស​មិន​ត្រឹមត្រូវ​នៅ​តាម​ផ្សារ​និង​ភូមិឋាន​មួយ​ចំនួន​នៃ​ខេត្ត​សៀមរាប​បន្ថែមទៀត ដើម្បី​បង្ការ កុំ​ឲ្យ​មានការ​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩​ថែមទៀត​៕​

អត្ថបទ៖ កុសល

សូមចុចអាន៖ ​ខេត្តរតនគិរី រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ម្នាក់ ជា​អ្នក​ធ្វើដំណើរ​មកពី​ភ្នំពេញ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

មន្ត្រីកម្ពុជាដែលអាមេរិកចោទថា រត់ពន្ធស្វាក្ដាមខុសច្បាប់ ត្រូវបានដោះលែង និងសម្រេចថាគ្មានទោស

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

រឿងកើតនៅមូស្គូ ក៏អាចកើតនៅអាមេរិក ដែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម