Connect with us

ព័ត៌មានជាតិ

មកដល់​ថ្ងៃទី​១១​មិថុនា​នេះ​ សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក នៅ​ខណ្ឌ​ព្រែក​ព្នៅ បាន​រុះរើ​ចេញ​ប្រមាណ​ជា​២០​ភាគរយ

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់ពី​សាលា​ខណ្ឌ​ព្រែក​ព្នៅ​បាន​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេសាប នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ តាម​លិខិត​លេខ ០៣៨/២១ សជណ​.​ច ចុះ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ឲ្យ​រុះរើ​មក មកដល់ពេលនេះ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក នៅ​ភូមិសាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ បាន​រុះរើ​យកចេញ​ប្រមាណ​ជា​២០​ភាគរយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ខណៈ​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​នៅ​តាម​ទន្លេ​ដែល​មាន ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទន្លេសាប នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ នា​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២១​នេះ លោក​ជា ខេ​មា អភិបាលខណ្ឌ​ព្រែក​ព្នៅ បាប​ប្រាប់​ឲ្យ​ដឹង​ថា យើង​ចុះទៅ​ជូនដំណឹង និង​ផ្សព្វផ្សាយ​បន្ថែម​ដើម្បី​ជំរុញ​ឲ្យ​ពួកគាត់​រុះរើ​តាម​សេចក្តី​ជូនដំណឹង​នេះ ជាក់ស្តែង​ប្រជាពលរដ្ឋ​ដែល​បែ​ចិ​ញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក នៅ​ភូមិសាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ បាន​រុះរើ​យកចេញ​ប្រមាណ​ជា​២០​ភាគរយ​ប៉ុណ្ណោះ ហើយ​ថ្ងៃស្អែក​យើង​និង​ចុះ​ជា​ទ្រង់ទ្រាយ​ធំ ​ដើម្បី​ឲ្យ​ពួកគាត់​រុះរើ​ចេញ​ឲ្យ​អស់​។

គួរ​បញ្ជាក់​ថា តាម​ការ​ស្រង់​ស្ថិតិ​របស់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ​នេះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម មាន​ចំនួន​២៩២​ខ្នង​ផ្ទះ និង​មាន​ចំនួន​៣០៨​គ្រួសារ នៅក្នុង​ភូមិ​គ្រួស​នៃ​សង្កាត់​សំរោង និង​ក្នុងភូមិ​ឌួង ភូមិ​ពោធិ​មង្គល ភូមិ​ផ្សារ​លិច និង​ភូមិ​កណ្តាល នៃ​សង្កាត់​ព្រែក​ព្នៅ ដែល​បានមក​សង់ផ្ទះ បែ​ចិញ្ចឹម​ត្រី​រស់នៅ​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ដង​ទន្លេ ស្ថិត​ក្នុង​សង្កាត់​ព្រែក​ព្នៅ និង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​៕

ដោយ ៖ ឧ​ត្ត​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម