Connect with us

ព័ត៌មានជាតិ

ស្ត្រី​មាន​ស្មារតី​វិបល្លាស បង្កាត់ភ្លើង​ដាំបាយ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ពលរដ្ឋ​​០៤​ខ្នង​ នៅ​សង្កាត់​ស្លក្រាម

បានផុស

នៅ

សៀមរាប​ ៖​ ស្ត្រី​មាន​ស្មារតី​វិបល្លាស បាន​បង្កាត់ភ្លើង​ដាំបាយ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​ត្រូវ​បាន​ភ្លើង​ឆេះ​ទាំងស្រុង​និង​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ចំនួន​៣​ខ្នង​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​អគ្គិភ័យ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​២៨​នាទី ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុម​ទី​៣ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ឈើ​ចាស់​ចំនួន​០១​ខ្នង​ទំហំ​៥×៥​ម៉ែត្រ ប្រក់​ស័ង្កសី​ឆេះ​ខូចខាត​ទាំងស្រុង និង​រាល​ដល់ផ្ទះ​ចំនួន​០៣​ខ្នង​ទៀត​ផ្ទះ​ទី​១. ផ្ទះ​លក់​គ្រឿង​សំណង​យីហោ មហាលាភ​របស់​ម្ចាស់ផ្ទះ​ឈ្មោះ វ៉ា​ញ សុខ​លក្ខិណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ នៅ​ក្រុម​ទី​៣ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប ខូចខាត ជញ្ជាំង​ខាងក្រោយ និង​ពិ​ដាន ប្រមាណ​៣០​ភាគរយ​នៃ​តួ​ផ្ទះ​។ ​ផ្ទះ​ទី​២. ម្ចាស់ផ្ទះ​ឈ្មោះ អ៊ា សោម​ធា​រ័ត្ន អាយុ​៤០​ឆ្នាំ ភេទ​ប្រុស នៅ​ក្រុមទី​៣ ភូមិបន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខូចខាត​ជញ្ជាំង​ខាងក្រោយ និង​បណ្តាញ​ទុយោ​ទឹក ប្រមាណ​១០​ភាគរយ​។ ផ្ទះ​ទី​៣. ឈ្មោះ តាន់ ផេង អាយុ​៤៤​ឆ្នាំ ភេទ​ប្រុស រស់នៅ​ប្រទេស​កាណាដា ជួល​អោយ​ធនាគារ ខូចខាត​ជញ្ជាំង​ខាងកើត​នៃ​តួ​ផ្ទះ​ប្រមាណ​៣០​ភាគរយ។

លោក​វរសេនីយ៍ឯក ឌុ​ត ខុន ស្នងការ​រង​ទទួល​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ឲ្យ​ដឹង​ថា ​អគ្គិភ័យ​នេះ​បង្កឡើង​ដោយ​ឈ្មោះ បូ សុធា​រី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ មាន​ស្មារតី​វិបល្លាស បាន​បង្កាត់ភ្លើង​ដាំបាយ នៅក្នុង​បរិវេណ​ផ្ទះមួយ​ខ្នង របស់​ឈ្មោះ សេង ហួត អាយុ​៦៣​ឆ្នាំ មុខរបរ​លក់​ម៉ូតូ គ្មាន​ម្ចាស់​រស់នៅ ហើយ​បាន​ឆាបឆេះ​បន្តទៅ​ផ្ទះ​ចំនួន​០៣​ខ្នង​ផ្សេងទៀត​។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចម្រុះ​បាន​អន្តរាគមន៍​សង្គ្រោះ និង​ពន្លត់​អគ្គិភ័យ​ដោយ​ប្រើប្រាស់ រថយន្ត​ស្នងការដ្ឋាន​ចំនួន ០២​គ្រឿង អស់​ទឹក​ចំនួន ៤០០០០​លីត្រ​, រថយន្ត​អាវុធហត្ថ​ចំនួន ០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ១៥០០០​លីត្រ​, រថយន្ត​អាជ្ញាធរ​អប្សរា​០២​គ្រឿង ប្រើ​ទឹក​អស់​១៤០០០​លីត្រ ទើប​ភ្លើង​រលត់​ទាំងស្រុង​ទៅវិញ​នៅ​វេលា​ម៉ោង​១៦​នឹង​៤០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ឡើយ​។​ បញ្ជាក់​ស្ត្រី​មាន​ស្មារតី​វិបល្លាស បង្កាត់ភ្លើង​ដាំបាយ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ពលរដ្ឋ​ខាងលើ សមត្ថកិច្ច​សួរនាំ​និង​មណ្ឌល​ឲ្យ​ស្នាក់នៅ​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម