ផ្ដន្ទាទោសអតីតប្រធានសុរិយោ​ដីខេត្តព្រះសីហនុ ដាក់ពន្ធនា​គារ​៧ឆ្នាំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្ដន្ទាទោសអតីតប្រធានសុរិយោ​ដីខេត្តព្រះសីហនុ ដាក់ពន្ធនា​គារ​៧ឆ្នាំ

Published

on

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស លោក នួន ប៉ុក អតីតប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុ ដាក់ពន្ធនាគារកំណត់៧ឆ្នាំ ពិន័យប្រាក់បង់ចូលថវិការដ្ឋ ចំនួន១០០លានរៀល និងរឹបអូសអចលនទ្រព្យចំនួន៣កន្លែង ដែលបានមកដោយខុសច្បាប់ ក្រោមការចោទប្រកាន់ពីបទ បំពានធនធានធម្មជាតិ និងបទ រំលោភអំណាច និងបទចោទមួយទៀតគឺ ផ្តល់ឯកសារក្លែងក្លាយ ដល់អាជ្ញាធរពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (ACU) កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានបញ្ជូនសំណុំរឿង លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយបានប្រគល់ជូនតំណាងអយ្យការ ចាត់ការការតាមនីតិវិធី ។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន លោក នួន ប៉ុក កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដោយជាប់សង្ស័យក្នុងរឿងពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលលោកកាន់តំណែង។

លោក នួន ប៉ុក បានឡើងកាន់តំណែងជាប្រធានមន្ទីរ រៀបចំ ដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ៕

អត្ថបទ ៖ មករា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ55 mins ago

ពិន័យ​ជា​ប្រាក់​៣​លាន​រៀល​ និង​ឈានដល់​ជាប់ពន្ធនាគារ ចំពោះ​បុគ្គល​ណា​មិន​គោរព​វិធានការ​រដ្ឋបាល​ទាំងនេះ

ព័ត៌មានអន្ដរជាតិ1 hour ago

អាជ្ញាធរ​ទុកពេល​ឲ្យ​៣​ថ្ងៃ ត្រូវ​ទំនាក់ទំនង​មក ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ គេចវេះ ៦​នាក់​

ព័ត៌មានជាតិ2 hours ago

មន្ត្រី​នគរបាល​ ដែល​ដឹក​ប្រពន្ធ​ចេញ​ចូល ​នៅ​តំបន់​បិទ​ខ្ទប់ ​ត្រូវ​សមត្ថកិច្ច​កោះហៅ​មក​ធ្វើ​កិច្ចសន្យា​

ព័ត៌មានជាតិ2 hours ago

​បុរស​រត់​ម៉ូតូ​កង់​​បី​ម្នាក់​ឆ្លងកូវីដ​១៩ ធ្លាប់​ទៅ​ផឹក​កាហ្វេ និងជល់មាន់ នៅភូមិ​ត្រគៀត ខេត្ត​តាកែវ

ព័ត៌មានជាតិ2 hours ago

កុំព្រួយ​រឿងខ្វះអង្ករ មក​ស្គាល់ទីតាំងទិញអង្ករ ធានាទាំងតម្លៃ​និង​គុណភាព

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services