Connect with us

ព័ត៌មានជាតិ

អ្នកជំងឺកូវីដជាសះស្បើយនៅកម្ពុជាកើនឡើងដល់ជាង៣ម៉ឺននាក់ហើយ​

បានផុស

នៅ

​​រហូតមកដល់​ពេលនេះ​ មាន​អ្នកជំងឺ​កូ​វីដ-១៩ ​បាន​ព្យាបាល​ជាសះស្បើយ​មាន​ជាង​៣​ម៉ឺន​នាក់​ហើយ​ខណៈ​អ្នកស្លាប់​កើនឡើង​ដល់​ជាង​៣០០​នាក់​ ក្នុងចំណោម​អ្នកជំងឺ​សរុប​ជិត​៣​ម៉ឺន​៨​ពាន់​នាក់​ នៅ​ទូទាំងប្រទេស​។​

បើតាម​ក្រសួងសុខាភិបាលបានឱ្យដឹងថា ​នៅថ្ងៃនេះ​ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៦៣៨​នាក់​ទៀត ​ក្នុងនោះ​មាន​ករណី​ឆ្លង​សហគមន៍​ចំនួន​៥៩៤​នាក់​ និង​អ្នកដំណើរ​មកពី​បរទេស​ចំនួន​៤៤​នាក់​អ្នកជា​សះស្បើយ​ចំនួន​៦០៥​នាក់ និង​ស្លាប់​០៩​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អះអាងថា ​មូលហេតុ​ដែលមាន​អ្នកជំងឺ​កូ​វីដ​១៩​ជាសះស្បើយ​ច្រើន​ ដោយសារ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​គួបផ្សំ​នឹង​ការប្រើប្រាស់​ឱសថ​បុរាណ​ចិនLianhuaQingwen​ទើប​ធ្វើ​ឲ្យ​មាន​អ្នកជា​សះស្បើយ​ច្រើន​ក្នុង​១​ថ្ងៃៗ​។​

លោករដ្ឋមន្ត្រី​បានបន្តថា​ «​ឥឡូវនេះ​យើង​ឃើញថា ​អ្នកជំងឺ​ស្រាលៗ​បានជា​សះស្បើយ​មាន​ច្រើន​ដោយសារតែ​ម្យ៉ាង​យើង​បាន​ចាក់​ថ្នាំ​បង្ការ​គួបផ្សំ​នឹង​ថ្នាំបុរាណ​ចិន​កំពុង​ប្រើប្រាស់​ស​ម្រាប់​ព្យាបាល​អ្នកជំងឺ​ដែលមាន​រោគសញ្ញា​ស្រាលៗ​ ដូចជា​អ្នកជំងឺ​មាន​ហៀ​សំបោរ ក្អក​ និង​ក្តៅខ្លួន​ពេល​លេប​ទៅ​វា​មាន​ប្រសិទ្ធភាព​។​ អីចឹង​ទើប​ឃើញ​អ្នកជំងឺ​ខាងក្រៅ​ដែលនៅក្នុង​មណ្ឌល​ព្យាបាល​មាន​ជាសះ ស្បើយ​ច្រើន​»​។​

លោករដ្ឋមន្ត្រីបានបន្តទៀតថា ​អ្នកជំងឺ​ដែល​បាន​ទទួលបាន​ចាក់​វ៉ាក់សាំង​ និង​ប្រើ​ថ្នាំបុរាណ​ចិន​ មិន​មាន​ការវិវត្តន៍​ជំងឺ​ទៅជា​ធ្ងន់​ដែរ​ បើ​មានធ្ងន់​ក៏មាន​ចំនួន​តិចតួច​ដែរ​ ពោលគឺ​មានតែ​២​ទៅ​៣​នាក់​ប៉ុណ្ណោះ​។​

គួរ​បញ្ជាក់ថា គិត​ត្រឹម​ព្រឹកថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​៣៧៩៥៩​នាក់ អ្នកជា​សះស្បើយ​ចំនួន​៣១២២២​នាក់ អ្នក​សម្រាក​ពេទ្យ​ចំនួន​៦៧៣៧​នាក់​និង​អ្នកស្លាប់​ចំនួន​៣២០​នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម