Connect with us

ព័ត៌មានជាតិ

រថយន្ត ៣ គ្រឿងព្រលះគ្នាខណៈភ្លៀងកំពុងធ្លាក់ របួសមនុស្ស ៨ នាក់

បានផុស

នៅ

យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ចំនួន​ ៥​ នាក់​រង​របួស​ធ្ងន់ និង ​៣​ នាក់​ទៀត​របួស​ស្រាល ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត ៣ គ្រឿង​ព្រលះ​គ្នា​ពេល​មេឃ​កំពុង​ភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ខាង​លើ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង ១៦ ​និង​ ៣៩​ នាទី ថ្ងៃ​ទី​ ១១ ខែ​មិថុនា ឆ្នាំ ​២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ ​៣ កំពត​-​ភ្នំពេញ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​ ១៣៨-១៣៩ រវាង​រថយន្ត​ និង​រថយន្ត ចំនួន​ ៣​ គ្រឿង ​បុក​ត​គ្នា ទិស​ដៅ​ផ្ទុយ​គ្នា។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ សមត្ថកិច្ច​មូលដ្ឋាន ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ ៣​ គ្រឿង​ប៉ះទង្គិច​គ្នា​ រួមមាន ៖

ទី​ ១-​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ LX-570 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-3456 ធ្វើដំណើរ​ពី​លិច​ទៅ​កើត​។ បើកបរ​ដោយ​ឈ្មោះ ​លឹម ស៊ី​ឌឿ​ន ភេទ​ប្រុស អាយុ ៤២ ឆ្នាំ​ នៅ​ភូមិ​ហនុមាន ​ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ បើក​ជែង​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ទើប​ជ្រុល​ទៅ​ប៉ះទង្គិច​ជាមួយ​រថយន្ត ១​ គ្រឿង​ទៀត ដែល​បើក​មកពី​កើ​តទៅ​លិច​(​ផ្ទុយគ្នា​) ធ្វើ​ឲ្យ​រថយន្ត​LX-570 ​ខូចខាត​កម្រិត​ធ្ងន់​ ហើយ​អ្នក​បើកបរ​រង​របួស​ស្រាល។ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ ​៣ ​នាក់ ជា​ជន​ជាតិ​ចិន ​២​ នាក់ រង​របួស​ធ្ងន់ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ។

ទី ២-រថយន្ត​ម៉ាក​ដេ​វូ​ ពណ៌​ស ខៀវ​ ពាក់​ស្លាក​លេខ​កណ្ដាល 2A-2578 កន្ទុយ​រ៉ឺម៉ក​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ ​4A-0425 បើកបរ​ដោយ​ឈ្មោះ ​ជុំ គង់ ភេទ​ប្រុស ​អាយុ ៣៤ ឆ្នាំ​ នៅ​ភូមិ​ខ្សុំ​ ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល ​រង​របួស​បាក់​ដៃ​ឆ្វេង​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត មាន​ទិស​ដៅ​ពី​លិច​ទៅ​កើត​។

ទី ៣-រថយន្ត​ម៉ាក​ FUSO​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-1314 បើកបរ​ដោយ​ឈ្មោះ​ មាង សា​រ័​ត្ថ ភេទ​ប្រុស អាយុ​ ២១ ​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្ដោល ស្រុក​ទឹកឈូ ខេត្ត​កំពត របួស​ធ្ងន់​។ អ្នក​រួម​ដំណើរ​ ២​ នាក់ ឈ្មោះ​ មាង សារ៉ូ ភេទ​ប្រុស អាយុ​ ២៥ ឆ្នាំ​ រស់នៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្ដោល ស្រុក​ឈូក ខេត្ត​កំពត រង​របួស​ធ្ងន់ និង​ ម្នាក់ទៀត​មិនបាន​ស្គាល់​ឈ្មោះ។ អ្នក​ទាំង ​៣​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត​។​

​បច្ចុប្បន្ន​ វត្ថុ​តាង​រថយន្ត​ទាំង​ ៣​ គ្រឿង ​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ថ្មី ជា​បណ្ដោះអាសន្ន​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល ថា នឹងមិនដកទ័ពចេញពីហ្កាហ្សាឡើយ ដរាបណាខ្លួនមិនទាន់ទទួលជ័យជម្នះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេច ពិន​ សែម ស្នើឱ្យគ្រប់ភាគីប្រើបណ្ដាញសង្គមជាប្រយោជន៍សាសនា និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម