ខេត្តកំពង់ចាម​ក្លាយជា​ខេត្ត​ផ្គត់ផ្គង់​ត្រី​សាច់​ដ៏​សំខាន់​មួយ​នៅលើ​ទីផ្សារ​កម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តកំពង់ចាម​ក្លាយជា​ខេត្ត​ផ្គត់ផ្គង់​ត្រី​សាច់​ដ៏​សំខាន់​មួយ​នៅលើ​ទីផ្សារ​កម្ពុជា

បានផុស

នៅ

ភ្នំពេញ​ ៖​ ខេត្តកំពង់ចាម​ដែល​ធ្លាប់​ជា​ខេត្ត​ ដែលមាន​សក្ដានុពល​ក្នុង​ការ​ដាំដុះ​ដំណាំ​ឧស្សាហកម្ម​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​បាន​ក្លាយ​ជា​ខេត្ត​ផ្គត់ផ្គង់​ត្រី​សាច់​ដ៏​សំខាន់​មួយ​នៅលើ​ទីផ្សារ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​ លោកវេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេប៊ុ​ក​ផ្លូវការ​របស់​លោក នៅថ្ងៃ​នេះ​ថា​ «ខេត្តកំពង់ចាម​ជា​ខេត្ត​មួយ​ដែល​ប្រជាជន​យើង​ភាគច្រើន​បានដឹង និង​ទទួលស្គាល់ថា ជា​ខេត្ត​ដែលមាន​សក្ដានុពល​ក្នុង​ការ​ដាំដុះ​ដំណាំ​ឧស្សាហកម្ម ប៉ុន្តែ​នាពេល​ប​ច្ចុ​ប្បន្ន​ខេត្ត​មួយ​នេះ បាននឹងកំពុង​ក្លាយទៅជា​ខេត្ត​មួយ​ដែល​បាននឹងកំពុង​ផ្គត់ផ្គង់​ត្រី​សាច់​ចូលក្នុង​ទីផ្សារ​កម្ពុជា​»​។​

លោក​រដ្ឋមន្ត្រី បាន​បន្តថា ប​ច្ចុ​ប្បន្ន​ខេត្តកំពង់ចាម​បាន​ផ្គត់ផ្គង់​ត្រី​សាច់​ចូលក្នុង​ទីផ្សារ​កម្ពុជា ប្រមាណ​ពី ២០ ទៅ ៣០ តោន ក្នុង​មួយថ្ងៃ បើ​ទោះ​បី​ការ​ធ្វើ​វារីវប្បកម្ម នៅ​កម្ពុជា​ជាទូទៅ នៅ​មាន​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​មួយចំនួន ទាក់ទង​ទៅនឹង​មធ្យោបាយ​ផលិត និង​ការប្រកួតប្រជែង​ជាមួយ​ការនាំ​ចូល​ផលិតផល​ត្រី​របស់​ប្រទេសជិតខាង​យ៉ាងណាក៏ដោយ។

​លោក រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ជាក់ស្តែង នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ នេះ​បរិមាណ​ផល​ចាប់​ត្រី​ចិញ្ចឹម​តាម​ស្រះ​និង​បែ​នៅ​ខេត្តកំពង់ចាម ​ដែល​វា​រី​វប្បករ​ចាប់​លក់​មាន​ចំនួន​សរុប ៣៤ ៨៤៨ គ​ក្រ​ក្នុងនោះ​ត្រី​ឆ្តោ​ចំនួន​១៤ ៤៨៤​គ​ក្រ ត្រី​ប្រា​ចំនួន​១៧ ៤៣០​គ​ក្រ​និង​ត្រី​ពោ ចំនួន ២ ៩៣៤​គ​ក្រ។

ថ្មីៗ​នេះ ​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​បានស្នើ​ដល់​រាជរដ្ឋាភិបាល បន្ត​រឹត​បន្តឹង​ការ​គ្រប់គ្រង​ត្រី​នាំចូល​ពី​ប្រទេស​វៀតណាម​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​និង​ហានិភ័យ​របស់​អ្នក​ចិញ្ចឹម​ត្រី​ក្នុងស្រុក​។

បើ​តាម​លោក ឡែ​ម​ផូ​រ សុថា​វរិ​ទ្ធិ អ្នកនាំពាក្យ​សមាគម​វា​រី​វប្បករ​កម្ពុជា​បាន​មានប្រសាសន៍ ថា​«​ការដែល​ត្រី​នៅក្នុង​ស្រុក​យើង​ចាល​នេះ​មាន​ពីរ​ទី​១​ដោយសារ​ស្រុក​យើង​មាន​ជំងឺ​កូ​វីដ​១៩​ភោជនីយដ្ឋាន​មួយចំនួន​បាន​បិទ ព្រមទាំង​ពិធី​នានា​ដូចជា​បុណ្យទាន ការរៀប​អាពាហ៍ពិពាហ៍ បាន​ផ្អាក​ធ្លាក់ចុះ​សល់​អ្នក​ហូប​ធម្មតា​និង​ទី​២​មានការ​នាំចូល​មក​ទៀត​ ដែល​មាន​ការនាំ​ចូល​ត្រឹមត្រូវ​និង​មិន​ត្រឹម​ត្រូវធ្វើ​ឲ្យ​ត្រី​ចាល​។

ប្រសិនបើ​នាំចូល​មានការ​បង់ពន្ធ​ត្រឹមត្រូវ​បង់ពន្ធ​១០០​ភាគរយ​អត់​មាន​គេចពន្ធ​តម្លៃ​ត្រី​វៀតណាម​មានតម្លៃ​ប្រហាក់ប្រហែល​យើង​ដែរ​។​អីចឹង​អាជីវករ​រកស៊ី​នាំចូល​ត្រី​ឈប់​រកស៊ី​នាំចូល​ត្រី​នាំ​ឲ្យ​ពិបាក​ខាត​កម្លាំង​គាត់​នឹង​ចាប់ពី​ត្រី​នៅ​ស្រះ​យើង​វិញ​យក​ទៅ​លក់​ងាយស្រួល​ជាង​»​។

លោក​បាន​បន្ត​ថា ​កាលណា​នាំចូល​ថោក​ជាង​ឈ្មួញ​ធំ​នាំចូល​ពី​វៀតណាម​មក​ដាក់​ក្នុង​យឿ​ត្រី​ហើយ​ឈ្មួញ​តូចៗ​យក​ពី​យឿ​ទៅ​ចែកចាយ​តាម​ទីផ្សារ​តាម​កញ្ច្រែង​។​ បើ​ចាប់​ត្រី​តាម​ស្រះ​ថ្លៃ​ជាង​ហើយ​លំបាក​ដើរ​ចាប់​ទៀត​។​ ដូចនេះ​ការ​នាំ​ចូល​នេះ​បាន​ប៉ះពាល់​ខ្លាំង​ដល់​អ្នក​ចិញ្ចឹម​ត្រី​យើង​៕​

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

រដ្ឋបាលខេត្ត​រតនគិរី រក​ឃើញ និង​បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ម្នាក់​នៅក្នុង​ខេត្ត កើនឡើង​ដល់​៦៤៩​នាក់​ហើយ

កូវីដ-១៩៤៨ នាទី មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​១៦៥​ករណី​បន្ថែមទៀត

ព័ត៌មានជាតិ៥៤ នាទី មុន

សស​យក ខេត្តស្វាយរៀង ប្រគល់​ម៉ាស និង​អាល់កុល​មួយចំនួន ជូន​ដល់​សមាគម​សម្ព័ន្ធ​យុវជន​វៀតណាម​ខេត្ត​តៃ​នី​ញ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

កូវីដ-១៩១ ម៉ោង មុន

វ៉ាក់សាំង AstraZeneca ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​ដឹក​មកដល់​កម្ពុជា​ហើយ​

នយោបាយ២ ម៉ោង មុន

ថ្ងៃ​ចុងក្រោយ នៃ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ មាន​គណបក្ស​នយោបាយ​ចំនួន​១ បានធ្វើ​សកម្មភាព​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services