ស្ដ្រី​ម្នាក់​មកពី​ខេត្ត​ព្រះសីហនុ មកលេង​ផ្ទះ​នៅ​ស្រុក​អន្លង់វែង​ខេត្តឧត្ដរមានជ័យ ផ្ទុកមេរោគ​កូ​វីដ​១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្ដ្រី​ម្នាក់​មកពី​ខេត្ត​ព្រះសីហនុ មកលេង​ផ្ទះ​នៅ​ស្រុក​អន្លង់វែង​ខេត្តឧត្ដរមានជ័យ ផ្ទុកមេរោគ​កូ​វីដ​១៩

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ​ ៖ វេលា​ម៉ោង​១០​និ​៣០​នាទី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ​រួមមាន កម្លាំង មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​អន្លង់វែង ចំនួន​០៤​នាក់ ដឹកនាំ​ដោយ អនុសេនីយ៍ឯក ហើ​ន សំបោ​ន មេបញ្ជាការរង​ស្រុក សហការ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក អ​.​វ ចំនួន​០៥​នាក់ ប្រជា​ការពារ​ភូមិ​ចំនួន​០៤​នាក់​ដឹកនាំ​ដោ​យក​អនុសេនីយ៍ឯក សោ ប៉ុន​ធឿន នាយផ្នែក​នគរបាល​យុត្តិធម៌​PL ស្រុក​អន្លង់វែង។

មន្ត្រី​សុខាភិបាល​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​ចំនួន​០៣​នាក់​ ដឹកនាំ​រួម​ដោយ​លោក នូវ សំអន ប្រធាន​ប្រតិបត្តិ​ស្រុក​អន្លង់វែង​និង​ស្រុក​ត្រពាំង​ប្រសាទ ចុះ​ធ្វើការ​ស្រាវជ្រាវ ជាមួយ​អ្នក​ពាក់​ព័ន្ធ​នឹង អ្នក​ដែល​វិជ្ជមាន កូ​វីដ​១៩ ឈ្មោះ​វែង សា​វ៉ុ​ន ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ ​ជា​កម្មករ​រោងចក្រ​មកពី​ខេត្ត​ព្រះសីហនុ​។

តាមរយៈ​ការសាកសួរ​របស់​ជំនាញ បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​១៩និង០០​នាទី​យប់​ ថ្ងៃទី១០ ខែមិថុនា​ឆ្នាំ​២០២១ អ្នក​វិជ្ជមាន ឈ្មោះ វែង សា​វ៉ុ​ន បាន​មក​លេង​ផ្ទះ​នៅ​ភូមិ​ទូល​គ្រួស​ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ដល់​ខេត្តសៀមរាប​វេលា​ម៉ោង​៨និង៣០​នាទី​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០២១ នៅ​ម៉ោង​១០និង០០​នាទី ថ្ងៃទី​១១​ខែមិថុនា​ ឆ្នាំ​២០២១​អ្នក​វិជ្ជមាន​(​វែង សា​វ៉ុ​ន​) បាន​ធ្វើ​ដំណើរ​ចេញពី​ខេត្តសៀមរាប​មកដល់​ផ្ទះ​នៅ​ភូមិ​ទួល​គ្រួស ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង វេលា​ម៉ោង​១៣.០០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល។

នៅ​វេលា​ម៉ោង​០៥.៥០​នាទី​ថ្ងៃទី​១២.០៦.២០២១​ឈ្មោះ វែង​សា​វ៉ុ​ន បាន​ទៅពិនិត្យ​និង​យក​កំហាក​នៅ​ម​ណ្ឌល​ចត្តាឡឺស័ក​សាលាបឋមសិក្សា​អន្លង់វែង​បាន​រក​ឃើញ​វិជ្ជមាន​កូ​វីដ​១៩ តាម​លទ្ធផល​នៃ​ការ​ស្រាវ និង អង្កេត​តាមដាន​ឃើញ​ថា អ្នក​ដែល​មាន​ហានិភ័យ​មាន​ចំនួន​០២​ទីតាំង​បន្ត​ទៀត​។

ទីតាំង​ទី​១ នៅក្នុង​ភូមិ​ទួល​គ្រួស​ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង​អ្នក​ដែល​ប៉ះពាល់​មាន​ចំនួន​០៨​នាក់​

​ទី​១៖​ឈ្មោះ​កែវ វឿន ​ភេទ​ស្រី ​អាយុ​៥៣​ឆ្នាំ​(​ត្រូវជា​ម្តាយបង្កើត​) ទី​២៖​ឈ្មោះ​ភា បញ្ញា ភេទ​ប្រុស​អាយុ​១០ (​ត្រូវជា​កូន​របស់​អ្នក​វិជ្ជា​មាន​កូ​វិដ​១៩) ​ទី​៣៖​ឈ្មោះ​សឿង សាន្ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​(​ត្រូវជា​បងថ្លៃ​) ​ទី​៤៖​ឈ្មោះ​វែង សា​វី ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​(​ត្រូវជា​បងស្រី​) ​ទី​៥៖​ឈ្មោះ ភា ជាវ​ណា ភេទ​ប្រុស​អាយុ​០៦​ឆ្នាំ​(​ត្រូវជា​កូន​របស់​អ្នក​វិជ្ជា​មាន​កូ​វិដ​១៩)

​ទី​៦៖​ឈ្មោះ សឿង រតនា ភេទ​ប្រុស អាយុ​១១​ឆ្នាំ​(​ត្រូវជា​ក្មួយ​)

​ទី​៧៖​ឈ្មោះ សឿង មាត់​កា ភេទ​ស្រី អាយុ​០៦​ឆ្នាំ​(​ត្រូវជា​ក្មួយ​)

​ទី​៨៖​ឈ្មោះ ញឹម មាន​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​(​ត្រូវជា​ប្អូន​)

*​ទីតាំង​ទី​២​ស្ថិតនៅក្នុង​ភូមិ​ស្វាយចេក ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​អ្នក​ដែល​រួម​ដំណើរ​ពី ខេត្ត​កំពុងសោម ​ទី​១៖​ឈ្មោះ​លាង សេង​លីម​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ ​ជា​បុគ្គ​លិក​កាស៊ីណូ​(​អី​បេ​ត​)​មកពី​ខេត្ត​កំពង់សោម​ធ្វើដំណើរ​ជិះ​រថយន្ត​ជាមួយគ្នា ​ក្រោយពី​លោក​គ្រួ​ពេទ្យ​យក​សំណាក​លើក​ទី​១​គឺ​អវិជ្ជា​មាន​ទាំងអស់​ ​អ្នក​ដែល​បាន​ប៉ះពាល់​និង​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ មានឈ្មោះ​ដូច ខាងលើ​ក្រុមការងារ​បានសម្រេច​បិទ​ទីតាំង​ជា​បណ្តោះអាសន្ន រយៈពេល​១៤​ថ្ងៃ ​ដើម្បី​យក​កំហាប់​ពិនិត្យ​រក​មេរោគ​កូ​វីដ​១៩​ជា​លើក​ទី​២​បន្ត​ទៀត៕

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

​បន្ទាន់! មានករណី​អគ្គិភ័យ​មួយ​កំពុង​ឆាបឆេះ​ឃ្លាំង​ក្រដាស​មួយ​កន្លែង​

កូវីដ-១៩២ ម៉ោង មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​១៦២​ករណី​បន្ថែមទៀត និង​ជាសះស្បើយ​ចំនួន​១៨​នាក់

ចរាចរណ៍៣ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្ត​រេ​ចង្កូតទៅបុក​រថយន្ត​ធំ​ ផ្ទុះ​ពោង​គ្មាន​សល់

កូវីដ-១៩៣ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី៤១នាក់ ជា​សះស្បើយ​២៨នាក់ និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ម្នាក់​

កូវីដ-១៩៤ ម៉ោង មុន

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចេញ​សេចក្តី​ណែនាំ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ពេល​បើក​ឲ្យ​ដំណើរការ​ផ្សារ​ឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services