Connect with us

ព័ត៌មានជាតិ

អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំង១រូប ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា

បានផុស

នៅ

ករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងលោកស្រី ថាក់ ឡានី ជារដ្ឋលេខាធិការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ថាក់ ឡា នី អតីតសមាជិកព្រឹទ្ធសភា នៃអតីតគណបក្ស សម រង្ស៉ី ដែលបាន និរទេសខ្លួនទៅប្រទេស​ស៊ុយអែត​នោះ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រោយទទួលបានការលើកលែងទោស ហើយលោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសន្ដោសប្រោសប្រណីរបស់សម្តេចតេជោ ហ៊ុន សែន ។

លោកស្រី ថាក់ ឡានី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងករណីចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកសម្លាប់លោក កែម ឡី ហើយត្រូវបានសាលាដំបូង រាជធានីភ្នំពេញសម្រេចដាក់ពន្ធនាគាររយៈពេល១ ឆ្នាំ និង ៦ខែ និងពិន័យ៨ លាន រៀល ព្រមទាំងសងសំណងជំងឺចិត្តដល់សម្ដេចតេជោនាយករដ្ឋមន្ត្រីចំនួន១០០រៀល កាលពីថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ ពីបទបរិហារកេរ្តិ៍ ជាសាធារណៈ និងបទញុះញង់ឲ្យ ប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ការចោទប្រកាន់បានធ្វើឡើង បន្ទាប់ពីលោកស្រីថាក់ ឡានី នៅក្នុងវេទិកាសាធារណៈមួយ នៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ដោយបានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី ។ ដើម្បីស្វែងរកភាពយុត្តិធម៌ និងភាពស្អាតស្អំ ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹង ប្តឹងលោកស្រី ថាក់ ឡានី ដោយ សំណូមពរឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀលប៉ុណ្ណោះ ។ ចាប់តាំងពីមានសំណុំរឿងនេះលោកស្រីថាក់ ឡា នី បាន រត់គេចខ្លួនរហូត ហើយក្រោយ មកត្រូវបានសាលាឧទ្ធរណ៍ និងតុលាការកំពូលបានសម្រេចតម្កល់សាលក្រមនេះ។

កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញព្រះរាជក្រឹត្យលើកលែងទោស បន្ទាប់ពីមានសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

បេសកជនសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បង្ហាញថា ប្រសិនបើគ្មានអ្នកផ្ដល់សព្វាវុធ របបយោធានៅមីយ៉ាន់ម៉ា​នឹងទន់ខ្សោយ

សន្តិសុខសង្គម១ ម៉ោង មុន

តុលាការផ្តន្ទាទោស លោក William Guang  ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទលួច និងកាន់អាវុធខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស. ជំរុញផ្តល់សេវាឱ្យលឿនរហ័ស ស្របតាមកំណែទម្រង់ថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

១សប្ដាហ៍ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន២១០នាក់ និងក្មេងទំនើង១០៩នាក់

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

Yeo’s Cambodia បន្ថែមអត្ថប្រយោជន៍ទ្វេដងក្នុងទឹកសណ្តែកសៀង Immuniti របស់ខ្លួនជាមួយវីតាមីន B6 និងរ៉ែស័ង្កសី ដើម្បីជំនួយដល់សុខភាពឱ្យកាន់តែប្រសើរ

ចរាចរណ៍៤ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានជាតិ១ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

បច្ចេកវិទ្យា១៤ ម៉ោង មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣

ព័ត៌មានជាតិ៦ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម